លោកតាស៊ុច បានថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ តាមការគ្រោងទុកនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ លោកតា ស៊ុច បាននិមន្តពីកាណាដា មកដល់ស្រុកខ្មែរនៅថ្ងៃនេះ ។

យើងទាំងអស់គ្នាជាជនរួមជាតិ ក្នុងនិងក្រៅប្រទេស សូមស្វាគមន៍លោកតា ស៊ុច មកគង់នៅមាតុភូមិយើងវិញ។ លោកតា ស៊ុច នឹងមកគង់នៅវត្តនាគវ័ន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។

លោកតាស៊ុច បានថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា។

បន្ថែមលើសពីនេះ លោកឪស៊ុច ប្រកាសថ្វាយ និងបូជាជីវិតជូនព្រះមហាក្សត្រខ្មែរ និងថ្វាយឧទ្ទិសក្នុងទឹកដីខ្មែរ និងសូមជូនពររដ្ឋាភិបាលកម្ពុជា សុខសប្បាយគ្រប់គ្រងប្រទេសក្នុងសន្តិភាព មានសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

អ្នកខ្លះលើកឡើងថា ៖ បើបានលោកតា ស៊ុច ទៅគង់នៅតាមវត្តជាប់ព្រំដែនកម្ពុជា-ថៃ ក៏កាន់តែវិសេសវិសាល។ ដោយឡែកសម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ កម្ពុជា ទទួលយកលោកតាស៊ុច ឱ្យគង់នៅបាន ឈានដល់ស្នើសុំដល់រាជរដ្ឋាភិបាល អាចស្នើព្រះមហាក្សត្រផ្តល់សញ្ជាតិកម្ពុជាជូនលោកតាស៊ុច ។ ប៉ុន្តែក៏មិនផ្តល់ឱ្យលោកតាស៊ុច យកទាំងដីកម្ពុជា ធ្វើអ្វីប្រឆាំងនឹងណាមួយ ឬប្រទេសជិតខាងឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print