តុលាការធម្មនុញ្ញថៃ ព្យួរតំណែងនាយករដ្ឋមន្ត្រីហើយ នៅមានអ្នកនយោបាយថៃ ស្វះស្វែងរកការដកតំណែងលោកស្រី ផែថងថាន ពីរដ្ឋមន្រ្តីវប្បធម៌

ចែករំលែក៖

ទីក្រុងបាងកក ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយសារតែក្មេងសេចក្តី និយាយអត់ស្គាល់ទួល ដំបូក ទើបធ្វើឱ្យខ្លួនបាត់បង់អំណាច ឬមានអំណាចអត់ប្រើ ! ចុងក្រោយត្រកូលមួយនេះ ឈានដល់ផ្លូវទ័លកម្រើកលែងរួច ។

សូមបញ្ជាក់ថា ៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមុិញ បានបញ្ជាក់ថា ៖ មានអ្នកនយោបាយថៃ ស្វះស្វែងរកការដកតំណែងលោកស្រី ផែថងថាន ពីរដ្ឋមន្រ្តីវប្បធម៌ ។
អ្នកនយោបាយថៃ លោក Tul Sittisomwong បានស្នើប្រធានព្រឹទ្ធសភាថៃ ប្រមូលហត្ថលេខារបស់សមាជិកព្រឹទ្ធសភាឱ្យបានយ៉ាងហោចណាស់ ១ភាគ១០ ដើម្បីដាក់ញត្តិទៅតុលាការធម្មនុញ្ញ ដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ពីតំណែងរដ្ឋមន្រ្តីវប្បធម៌បន្ថែមទៀត។ ចំណុចនេះ ជាក្តីបារម្ភធំបំផុតរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ តើខាងមុខទៀតទៅជាយ៉ាងណា ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print