ប្រទេសថៃ ៖ បើនិយាយថា ថៃដូចជាចម្លែកក៏ថាបាន បើនិយាយថា អ្នកជាប់ឆ្នោតមិនសន្មត់ថា មានតំណែង មានអំណាច ក៏ថាបាន ខណៈមិនប្រាកដប្រជា ស្ទើរគ្រប់នាយករដ្ឋមន្ត្រី ។ បើរដ្ឋប្រហារយោធាវិញលំដាប់ទី១ លើពិភពលោក ខណៈចំនួន ១២ដង បានធ្វើកន្លងទៅ ។ ចឹងបានមានចម្ងល់ថា ៖
ទី១- នាយករដ្ឋមន្ត្រី សុំកៅអីរដ្ឋមន្ត្រីមួយអង្គុយក្រោយពីអស់តំណែង ,
ទី២- នាយករដ្ឋមន្ត្រីប្រថាប់ត្រាកាន់តំណែងបានតែមួយថ្ងៃ ,
-អតីតមេភូមិភាគ២ វិឆាយ៉ាឆ័យ ដែលធ្លាប់វាយជាមួយខ្មែរកាល ២០០៨ – ២០១១ នឹងឡើងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន !
( កាលពី ២០០៨ វិឆាយ៉ាឆ័យ ត្រូវខ្មែរដេញបាញ់រត់រហូតជ្រុះស្បែកជើងពីលើប្រសាទតាមាន់ម្ដងហើយ ) !
ឥឡូវនេះទៀត ! អ្នកនយោបាយថៃ លោក Tul Sittisomwong បានស្នើប្រធានព្រឹទ្ធសភាថៃ ប្រមូលហត្ថលេខារបស់សមាជិកព្រឹទ្ធសភាឱ្យបានយ៉ាងហោចណាស់ ១ភាគ១០ ដើម្បីដាក់ញត្តិទៅតុលាការធម្មនុញ្ញ ដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ពីតំណែងរដ្ឋមន្រ្តីវប្បធម៌បន្ថែមទៀត។ ចំណុចនេះ ជាក្តីបារម្ភធំបំផុតរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ តើខាងមុខទៀតទៅជាយ៉ាងណា ? ដូច្នេះការដឹកនាំប្រទេស របស់អ្នកធ្វើនយោបាយឱ្យតែទន់ជ្រាយ មានហេតុការណ៍កើតឡើងរហូត ៕
ទស្សនៈតា«សិលា»