ខេត្តត្បូងឃ្មុំ៖ តាមប្រភពព័ត៍មានច្បាស់ការណ៍ពីមន្រ្តីនគរបាលខេត្តត្បូងឃ្មំុនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា លោកស្នងការខេត្ត ម៉ៅ ពៅ បានធ្វើសំណើរទៅថ្នាក់លើ សំរេចប្តូរភារកិច្ច លោកស្នងការរង ទទួលផែនសេដ្ឋកិច្ច ឆាយ សុខា ចេញដោយ ដាក់ លោក ផន សុពៅ អត្ថលេខ ០៧២១៨ បច្ចុប្បន្នជាស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ជំនួសម្តង និងមិនឲ្យ សាមីុខ្លួនដឹងនោះឡើយ សូម្បីតែបន្តិចហើយការផ្លាស់ប្តូស្នងការរងទាំង២និងធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញាខានស្អែកខាងមុខនេះផងដែរ។
ប្រភពបានបង្ហើបឲ្យដឹងថា ការផ្លាស់ប្តូរស្នងការរងខាងលើ នេះគឺបង្កប់ដោយភាពមិនប្រកតីយ៉ាងច្រើន និងជាមួយគ្នានិងភាពមិនប្រក្រតីខាងលើនេះដែរ ប្រភពក៏បានប្រាប់ឲ្យដឹងថា កន្លងមកការដឹកនាំបញ្ជារបស់លោក ស្នងការរូបនេះ គឺមានភាពចម្រូងចម្រាស់ខ្លាំងណាស់ ហើយជាក់ស្តែងអធិការស្រុកក្រុងទាំង៧រាល់ថ្ងៃនេះ ស្ទើតែគ្រប់អធិការទាំងអស់សុទ្ធតែមានសតិអារម្មណ៍និងការដឹកនាំបញ្ជារបស់ស្នងការ ម៉ៅ ពៅ នាពេលកន្លងមក៕
ខ្សឹបដាក់ត្រចៀក