ខេត្តឧត្តរមានជ័យ៖ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅថ្ងៃទីសៅរ៍ទី១២ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៥:០០ រសៀល មានបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ចំនួនសរុប ៦៨៥នាក់ បាននិមន្ត និងមកទស្សនាប្រាសាទតាមាន់ធំ។
បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរមកពីខេត្តនានា រួមមាន៖ ឧត្តរមានជ័យ, កំពង់ស្ពឺ, ភ្នំពេញ, បន្ទាយមានជ័យ, កំពង់ធំ, បាត់ដំបង, ត្បូងឃ្នុំ និងកំពង់ចាម ដើម្បីលើកទឹកចិត្តដល់វីរកងទ័ព នឹងចូលរួមថែរក្សាបេតិកភណ្ឌបុរាណរបស់ជាតិ។
ប្រាសាទតាមាន់ធំ ត្រូវបានចាត់ទុកជាទីតាំងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតរបស់ខ្មែរ ដែលកូនខ្មែរគ្រប់ៗរូបត្រូវថែរក្សាឱ្យបានគង់វង្ស៕
...
ដោយ៖តារា