ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើស Online Scams ជនជាតិវៀតណាម២៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន២៩នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការលួចប្រព្រឹត្តបទល្មើស Online Scams ត្រូវបានបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

ចំពោះការបណ្តេញជនជាតិវៀតណាម បានធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយមានសមត្ថកិច្ចវៀតណាមមកទទួលជនជាតិរបស់ខ្លួនពីនគរបាលកម្ពុជា។ 

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង២៩នាក់នេះ មានស្ត្រីចំនួន៥នាក់។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបន្តថា ការបណ្តេញជនជាតិវៀតណាមឱ្យចេញពីទឹកដីកម្ពុជា ក្រោយពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ 

សូមបញ្ជាក់ថា កម្ពុជាបានបណ្ដេញជនជាតិបរទេសជាច្រើននាក់ ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ។

សូមបញ្ជាក់ថា ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានបញ្ចប់តំណែង បើមន្ត្រីណាមិនអនុវត្តតាមបញ្ជាក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ ! ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print