បងប្អូនប្រជាពលរដ្ឋខ្មែររាប់រយនាក់ សម្រុកទៅលេង និងទស្សនាប្រាសាទតាមាន់ធំ ដែលជាប្រាសាទរបស់ខ្មែរ និងផ្តល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា លើកិច្ចការពារបូរណភាពទឹកដី

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​៖​ បងប្អូនប្រជាពលរដ្ឋខ្មែររាប់រយនាក់ សម្រុកទៅលេង និងទស្សនាប្រាសាទតាមាន់ធំ ដែលជាប្រាសាទរបស់ខ្មែរ នៅក្នុងទឹកដីខ្មែរ និងផ្តល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា លើកិច្ចការពារបូរណភាពទឹកដី។

ដំណើរកម្សាន្តនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងកម្លាំងកងទ័ពយើងប្រចាំការនៅទីនោះ។

សូមជម្រាបថា​ ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” កាលពីថ្ងៃទី២០​ ខែកក្កដាម្សិលមិញ​ មានបងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បានសម្រុកមកទស្សនាប្រាសាទតាក្របី​ ខេត្តឧត្តរមានជ័យ។

ចលនានេះបានក្លាយជាអនុស្សាវរីយ៍ជាតិនិយមដ៏ពិសេសមួយ ដែលបញ្ជាក់ថា “ដីខ្មែរគឺជាសម្បត្តិរបស់ខ្មែរ” និងជាការច្រានចោលឱ្យអស់ចំពោះគំនិតបំពានលើអធិបតេយ្យភាពនៃជាតិខ្មែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print