លោក យ៉ក់ ង៉ុយ ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី១៦ នៅទីក្រុងវៀងច័ន្ទ

ចែករំលែក៖

ប្រទេសឡាវ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសហគមន៍សង្គម-វប្បធម៌អាស៊ាន ដឹកនាំគណៈប្រតិភូអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី១៦ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

កិច្ចប្រជុំនេះនឹងពិនិត្យពិភាក្សាលើចក្ខុវិស័យសហគមន៍២០២៥ សកម្មភាពអាទិភាពឆ្នាំ២០១៦ ពិនិត្យ និងសម្រេចលើឯកសារសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និង២៩ ដើម្បីចុះហត្ថលេខាអនុម័ត និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការលម្អិតសហគមន៍សង្គម-វប្បធម៌អាស៊ាន ២០២៥ និងទិសដៅបន្ត៕

1 2 3

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print