ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅលើបណ្ដាញសង្គមថា ៖ ខ្ញុំបានវិលត្រឡប់មកដល់ភ្នំពេញវិញហើយបន្ទាប់ពីចំណាយពេល៣ថ្ងៃដើម្បីពិនិត្យសុខភាពនៅសាំងកាពូ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា ៖ ក្រោយការពិនិត្យក្រុមគ្រូពេទ្យប្រាប់ខ្ញុំថាសុខភាពខ្ញុំល្អណាស់។ មុនចុះទៅតាមខេត្តបន្តទៀតខ្ញុំត្រូវបំពេញការងារនៅក្រៅប្រទេសសិនដូចជាការប្រជុំកំពូលអាស៊ាននៅឡាវ ពិព័រណ៍អាស៊ាន ចិននៅប្រទេសចិន។
សូមបងប្អូននៅតាមខេត្តដែលខ្ញុំមិនទាន់បានទៅដល់មេត្តាយោគយល់៕
ដោយ៖ សុខ ខេមរា
...