បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៨៥នាក់ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ដឹកជញ្ជូនទៅលំនៅដ្ឋានវិញ

ចែករំលែក៖

ខេត្តស្វាយរៀង:នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀលនេះ​ ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង ដឹកដោយលោក ម៉ែនអេង អភិបាលរងខេត្ត បានទទួលបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដែលមានទីលំនៅខេត្តស្វាយរៀង សរុបចំនួន ចំនួន ៨៥នាក់ ស្រី ៣៨នាក់។

 

យោងតាម ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃក្នុងនោះដែរបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយចូលតាម៖

ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ១០០,៤៨១នាក់ ស្រី ៤៣,២៥នាក់ ដោយឡែកខេត្តស្វាយរៀង មានពលករសរុបចំនួន ៦៨នាក់ ស្រី ៣២នាក់

-តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ៤,៦២២នាក់ ស្រី ២០៧៤នាក់ ក្នុងនោះខេត្តស្វាយរៀង ១៧នាក់ ស្រី ៦នាក់

-និងតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៦៥៤នាក់ ស្រី ២៦៥នាក់ ខេត្តស្វាយរៀង ០នាក់។ 

ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានរៀបចំចំណីអាហារ ភេសជ្ជៈ ជូនដល់ពួកគាត់ និងរថយន្តក្រុងរដ្ឋបាលខេត្ត ចំនួន ២គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនពលករទាំង ៨៥នាក់ ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នានៅខេត្តស្វាយរៀង។ សូមជូនពរការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។ 

បងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង   #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print