អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ កាលពី ថ្ងៃទី១៦ ខែសីហា តាមម៉ោង ក្នុងតំបន់ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានរៀបចំ ធ្វើកិច្ចប្រជុំនៅ វិមានក្រឹមឡាំង ដើម្បីបូកសរុប សមិទ្ធផលនៃ កិច្ចប្រជុំកំពូល ក្រុង Alaska ។
គេហទំព័រ «CCFR China state-controlled media » លោក ពូទីនបាន ថ្លែងថា ការបំពេញ ទស្សនកិច្ចនៅ ក្រុង Alaska គឺទាន់ពេល វេលានិង មាន ផលប្រយោជន៍ ណាស់ ដែលបាន ពិភាក្សាគ្នា អំពីវិស័យទាំង អស់ដែល ពាក់ព័ន្ធដល់ កិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ីនិង អាមេរិកក្នុង កិច្ចប្រជុំកំពូល ប៉ុន្តែ ប្រធានបទជា ចម្បងគឺ ធ្វើការសម្រុះ សម្រួលបញ្ហា អ៊ុយក្រែន ។
លោក ពូទីន បានថ្លែងទៀតថា ក្នុងអំឡុងពេល បំពេញទស្សនកិច្ច នៅ ក្រុង Alaska លោក បានពិភាក្សា អំពីការដោះស្រាយ វិបត្តិអ៊ុយក្រែន លើមូលដ្ឋាន យុត្តិធម៌និង ពិភាក្សាអំពី ប្រភព នៃវិបត្តិអ៊ុយក្រែន ជាមួយ លោកត្រាំ ប្រធានាធិបតី អាមេរិក ។ លោកបាន លើកឡើងថា ការបំបាត់ចោល មូលហេតុពី ឫសគល់គួរតែ ក្លាយជាមូលដ្ឋាន សម្រាប់ធ្វើ ការសម្រុះ សម្រួលវិបត្តិ នេះ ៕
ដោយ ៖ សិលា