នគរបាល​ខេត្តសៀមរាបសហការ​ជាមួយ​សមត្ថកិច្ច​ស្រុកព្រះនេត្រព្រះស្រាវជ្រាវ ឃាត់ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធ​បទល្មើស​ប្រើ​ដាវ​កាប់​ជន​រងគ្រោះ​

ចែករំលែក៖

ខេត្ត​សៀម​រា​ប ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​សមត្ថកិច្ច​ព្រះនេត្រព្រះស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រីឯ​ម្នាក់ទៀត រត់គេច​ខ្លួន ពាក់ព័ន្ធ​បទល្មើស​ប្រព្រឹត្ត អំពើ​ហិង្សា​ដោយ ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដាវ​កាប់​ជន​រងគ្រោះ​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​សារធាតុ​ញៀន​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ ស្ថិត​ចំណុច​ផ្លូវ​ច្រមុះជ្រូក ក្នុងភូមិ​អូរ​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ នេះ​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់ និង​ផែនការ​ងារ​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​បើក​ការ​ស្រាវជ្រាវ និង​សហការ​ជាមួយ​ផែន​ការងារ​នគរបាល​ព្រហ្ម ទណ្ឌ​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ តាម​រក និង​ឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ ដួង ភារ​ម្យ ភេទ​ប្រុស អាយុ​២០ ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រ​យ៉ូ​ង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមាន​ជ័យ យក​មក​សាកសួរ​។

ប្រភព​បញ្ជាក់​ថា បើ​តាតាមសដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្រោម​កិច្ច​សម្របសម្រួល​នីតិវិធីលោកមាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប និងព្រះរាជអាជ្ញា ខេត្តបន្ទាយមានជ័យ បានឱ្យ​កម្លាំង​នគរបាល​កា​រិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចុះ​សហការ​និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​២ នាក់ រួច​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

‎ជនសង្ស័យ ដែល​ត្រូវ​ឃាត់​ឈ្មោះ ដួង ភារ​ម្យ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​១ គ្រឿង មាន​អ្នក​រួម​ដំណើរ​ម្នាក់ តាម​ពីក្រោយ និងកាប់​ជន​រង​គ្រោះ​ឈ្មោះ ផល សំណាង មុខរបរ កសិករ រស់នៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​នៅ​ចំណុច​ផ្លូវ​ច្រមុះ ជ្រូក ស្ថិត​ក្នុងភូមិ​អូរ​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត សៀមរាប បណ្ដាល​ឱ្យ​រង​របួស​ដៃ​ខាងឆ្វេង (​ដេរ​ចំនួន​០៥​ថ្នេរ​) ក្រោយមក ក៏​មានការ​ប្រតាយប្រតប់​គ្នា​តែ​ដោយសារ​មាន អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​មក​ជួយ ជនសង្ស័យ​និង​បក្ខពួក​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​ចំនួន​០១ គ្រឿង និង​ដាវ​ចំនួន​០១ ដើម នៅ​កន្លែង​កើតហេតុ ។​

ក្រោយមក កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​ចុះ ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ប្រមូល​យក​វត្ថុ​តាង និង​ទទួល​ពាក្យបណ្ដឹង ពី​ជន​រង​គ្រោះ ។​ ជនសង្ស័យ​បាន ឆ្លើយ​បាន​សារភាព​ថា រូបគេ និង​មិត្តភក្តិ​ម្នាក់​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព ដក​ដាវ​កាប់ ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ រង​របួសប្រាកដ​មែន​។ មូលហេតុ​នៃ​ទំនាស់ គឺ​បណ្ដាល​មក​ពី​ភាគី​ជន​រង​គ្រោះ​ផឹកស៊ី ប្រើ​ពាក្យ​ឌឺដង មក​លើ​ពួក​ខ្លួន ។ -​វត្ថុ​តាង​ដកហូត​បាន​រួម​មាន -​ម៉ូតូ​ចំនួន​០១​គ្រឿង -​ដាវ​ចំនួន​០១ ដើម បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​ឈ្មោះ ដួង ភារ​ម្យ ជា​លទ្ធផល វិជ្ជមាន​។

...

‎បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន យើង​បាន​កំណត់​សាវតា និង​កំពុង​ស្នើ​សុំ​ដីការ តាម​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​បន្ត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print