មុខសញ្ញាគ្រឿងញៀន២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា​បង្គាប់របស់ចៅក្រមជំនុំជម្រះតុលាការខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី២៥​ ខែសីហាឆ្នាំ២០២៥ ស្រប តាមអនុ​សាសន៍របស់លោកនាយឧត្តម​សេ​នី​យ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងតាមការចង្អុល​ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ ​ដាញ់​ អេង​ប៊ុន​ចាន់​ ស្នង ការ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេ​នីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកបាណន់បានដឹកនាំអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន២​នាក់ក្នុងករណីគ្រឿងញៀនគឺឈ្មោះ​ ឆន​ ឆេត​ ភេទប្រុស​អា​យុ​៣៣ឆ្នាំរស់នៅភូមិក្រពេីជេីងឃុំភ្នំសំពៅ​ ស្រុកបាណន់​និងឈ្មោះ​ កែវ​ ហៅ​ ហ​ នី​ ភេទស្រី​ អាយុ​ ៣៨​ ឆ្នាំ​ រស់នៅភូមិក្រពេីជេីង​ ឃុំភ្នំសំពៅ​ ស្រុកបាណន់​ ខេត្តបាត់ដបង។

អ្នកទាំង០២នាក់ប្រព្រឹត្តិអំពេីជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀននៅមូលដ្ឋានខាង់លេី​ ក្នុងអំឡុងឆ្នាំ២០២៣។

...

ទាក់ទងនឹងការអនុវត្តដីកានេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារប្រចាំខែកាលពីថ្ងៃទី​១៩ខែ​ សីហា​ ឆ្នាំ ២០២៥​ កន្លង​មកឧត្តម​សេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ បានដាក់ជាវិ​ធានការសំខាន់ដល់មន្រ្តីក្រោមឱវាទ​ ត្រូវស្រាវ​ជ្រាវនិងចាត់ការស្វែងរកចាប់ខ្លួនជនល្មេីសដែលមានក្នុងដីកាឱ្យបានទោះ​ ជារូបគេគេចខ្លួនទៅដល់ទីណាក៏ដោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print