យោធាថៃប្រើសំឡេងបំពងវាយប្រហារពេលពលរដ្ឋខ្មែររារាំងការរាយបន្លាលួសព័ទ្ធយកដីកម្ពុជា គឺជា«អំពើហិង្សាទម្រង់មួយ»!

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ សំឡេងបំពងបានបន្លឺឡើងយ៉ាងខ្លាំងពេលដែលពលរដ្ឋខ្មែរលើកគ្នារារាំងរុញច្រានក្រុមយោធាថៃដឹកបន្លាលួសមកព័ទ្ធយកដីកម្ពុជា។យោធាថៃប្រើការបំពងសំឡេងយ៉ាងកងរំពងវាយប្រហារលើពលរដ្ឋខ្មែរស្លូតត្រង់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ យើងចាត់ទុកថាជា«អំពើហិង្សាមួយទម្រង់» ដែលបានជាប្រយោជន៍ផ្លូវច្បាប់សម្រាប់កម្ពុជា។ មែនទែនទៅ ការព័ទ្ធបន្លាលួសលើដីពលរដ្ឋខ្មែរជាម្ចាស់ ជាអំពើល្មើសច្បាប់អន្តរជាតិគឺ«បទឈ្លានពាន» ព្រោះប្រព្រឹត្តដោយយោធិន។

ការប្រើសំឡេងបំពងវាយប្រហារលើបុគ្គលស្របច្បាប់កាន់តែខុសច្បាប់និងរំលោភសិទ្ធិម្ចាស់ដីដែលផ្ដល់សិទ្ធិស្វ័យការពារដោយច្បាប់ និងធ្វើសកម្មភាពតបតឬឆ្លើយតបយ៉ាងស្របច្បាប់។ លើសពីនេះ ការបំពងសំឡេងនេះ ក៏អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ មានក្មេងៗ ចាស់ៗ អ្នកមានសុខភាពខ្សោយ អ្នកមានបញ្ហាត្រចៀក…ជាពិសេសស្ត្រីទើបឆ្លងទន្លេរួច សរសៃខ្ចី…។ 

ជារួមយោធាថៃប្រើគ្រប់មធ្យោបាយល្មើសច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សជាតិ ដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស រួមទាំងការបំពងសំឡេងនេះផងដែរ!

ប្រភព​៖​ លោកបណ្ឌិត​ ទូច​ សុខៈ​ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print