អភិបាលខេត្ត​បាត់ដំបង​ ប្រាប់អគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប​ ពាក់ព័ន្ធបញ្ហាព្រំដែន កម្ពុជា-ថៃ គឺប្រទេសកម្ពុជា​ ចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក KIM SUNGTAI  អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង ។

ជាកិច្ចចាប់ផ្ដេីម លោក សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះលោក KIM SUNGTAI  អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង ។ 

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្ត បានជម្រាបជូន លោកអគ្គកុងស៊ុល ថា៖ ខេត្តបាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃ ប្រទេស កម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨ គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់ ៣ ជាមួយប្រទេសថៃ ។  

ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល លេី វិស័យ កសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង ១លាន ៣សែននាក់ មាន១៤ ក្រុង ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម ។ ហើយខេត្តបាត់ដំបងគឺជាខេត្តដែល កំពុងអភិវឌ្ឍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបងមានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា និងអភិរក្ស ។ 

ជាមួយគ្នានេះ​ លោកអភិបាលខេត្ត ស្នេីភាគីកូរ៉េ ជួយ កៀរគរ អ្នកវិនិយោគកូរ៉េ មកបណ្ដាក់ទុនរកស៊ីនៅ កម្ពុជា លេីការកែច្នៃផលិតផល កសិកម្ម ដ៏សំបូរបែប ។ ពាក់ព័ន្ធ បញ្ហាព្រំដែន កម្ពុជា-ថៃ លោក សុខ លូ ថ្លែងថា ប្រទេសកម្ពុជាចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ហេីយកម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងណាមួយទេ គឺចង់បានសន្តិភាព ដូច្នេះសូមឱ្យ លោកអគ្គកុងស៊ុលជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជាដើម្បីទទួលបានសន្តិភាព។

ជាការឆ្លេីយតប លោកអគ្គកុងស៊ុល បានទទួលយកនូវ អ្វីដែល អ្វីដែល លោកអភិបាលខេត្ត បានលេីកឡេីង។ 

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងានេះដែរ លោក​ KIM SUNGTAI  អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។ 

លោកអគ្គកុងស៊ុល គូសបញ្ជាក់ ថាការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈកូរ៉េដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរឡើងថែមទៀត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print