ករណីឃាតកម្មកាប់សម្លាប់អ្នករស់នៅក្នុងភូមិជាមួយគ្នាទាំងកណ្ដាលអធ្រាត្រមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង÷ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយត្រូវបុរសម្នាក់ទៀតដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នាប្រើកាំបិតខ្វែវកាប់សម្លាប់នៅវេលារំលងអធ្រាត្រ។

ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង០០និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង បណ្តាលឱ្យជនរងគ្រោះឈ្មោះ គិន សុឃៀ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិកេីតហេតុស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់អូរចារបានចុះឃាត់ខ្លួនជនសង្ស័យមានឈ្មោះ និល មុន្នី អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកេីតហេតុជាមួយជនរងគ្រោះ និងបាននាំខ្លួនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។

...

លោក ពេជ្រ សារ៉ែន អធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែកញ្ញានេះថា ជនសង្ស័យបានប្រើកាំបិតខ្វែវកាប់ប្រហារលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ ហើយនៅពេលនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដោយមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print