ភ្នំពេញ ៖ វេទិកាបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងត្រូវសម្រាកចាប់ពីថ្ងៃនេះតទៅ ក្រោយស្ថានការណ៍ព្រំដែនមានសភាពធូរស្រាល។
វេទិកានេះ ត្រូវបានរៀបចំឡើងក្រោយកងទ័ពថៃ បើកការឈ្លានពានលើកម្ពុជានាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ រយៈពេលជាងមួយខែមកនេះ តាមរយៈវេទិកានេះ បានផ្តល់រាល់ការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍ព្រំដែនរវាងកម្ពុជា-ថៃ។
បើទោះបីវេទិកានេះ ត្រូវបានសម្រាក តែការផ្តល់ព័ត៌មានសំខាន់ៗលើបញ្ហាព្រំដែននឹងបន្តផ្តល់ជូនតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ក៏ដូចជាក្រសួងការបរទេស ៕
...
ប្រភព ៖ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា