ភ្នំពេញ ៖ មានការប្រទះឃេីញមនុស្សស្លាប់ផ្កាប់មុខក្បែរកង់មួយនៅលេីផ្លូវលឹកទឹក កាលពីវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ចំណុចផ្លូវលិចទឹក ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ ជ័យ ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង០៦ និង០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ មានមនុស្សប្រទះឃើញជនរងគ្រោះផ្កាប់មុខនៅផ្លូវលិចទឹកទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច ។
បេីតាមការបំភ្លឺពីឈ្មោះ ចក់ វីន ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា : នាងខ្ញុំតែងតែឃើញជនរងគ្រោះជិះកង់ដើររកត្រី បេះបន្លែ ដកព្រលិតតែម្នាក់ឯង និងតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ។ លុះនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ មានមនុស្សឆោឡោថាមានអ្នកលង់ទឹក នាងខ្ញុំក៏បានទៅមើលឃើញថាជនរងគ្រោះបានផ្កាប់មុខទៅក្នុងទឹក ។
នៅកន្លែងកើតហេតុពិនិត្យរកឃើញ កង់ចំនួន០១គ្រឿង , កន្រ្កកជ័រ១ មានស្លឹកអំពិលក្នុងកន្ត្រក់ ។
យោងតាមការសន្និដ្ឋាន និងពិនិត្យនៅកន្លែងកើតហេតុ នៃសាកសព ដោយព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បាមសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។ បច្ចុប្បន្ននេះ សាកសពប្រគល់ឲ្យនគរបាលប៉ុស្តិ៍ដើម្បីបន្តនីតិវិធី រងចាំសាច់ញាតិមកទទួលសពបូជាតាមប្រពៃណី ៕