អន្តរជាតិ ៖ បើតាមការចុះផ្សាយដោយសារព័ត៌មានCNA នៅរសៀលថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៥ បានឱ្យដឹងថា ៖ មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃអាទិត្យ ទី០៧ ខែកញ្ញាឆ្នាំ២០២៥ថា ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតរបស់រុស្ស៊ីរយៈពេលពេញមួយយប់ បានបណ្តាលឱ្យអគារសំខាន់របស់រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុងគៀវត្រូវភ្លើងឆេះ ហើយបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ រួមទាំងទារកម្នាក់ដែលសាកសពត្រូវបានទាញចេញពីគំនរបាក់បែក។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Svyrydenko បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា នេះជាលើកដំបូងដែលអគាររដ្ឋាភិបាល បានរងនូវការខូចខាត ដោយសារការវាយប្រហាររបស់សត្រូវ ចំដំបូល និងជាន់ខាងលើ៕
ប្រភព ៖ (សារព័ត៌មានCNA )