ជម្លោះ​ទំនាស់ពាក្យសម្ដី​ ក្លាយជា​ហិង្សា​លេីអ្នកដទៃម្នាក់​ ម្នាក់ជាប់គុក​ ម្នាក់ដេកពេទ្យ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនគរបាលខេត្តបាត់​ដំបង​  បានឱ្យដឹងនៅថ្ងៃអាទិត្យទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ថា​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិ​ការនគរ​បាលស្រុកបាណន់​ ដឹកនាំធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជន​បង្កឈ្មោះ​ ជួប វិទូ ភេទប្រុស អា​យុ២៨ឆ្នាំ មានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំ​ប​ង​ យកមកធ្វើការ​សាកសួរនៅអធិការដ្ឋានកាលពីថ្ងៃទី០៦ខែ​ កញ្ញា​ ឆ្នាំ​២០២៥​ ។ បន្ទាប់ពីរូបគេបានបង្កហិង្សាដោយប្រេីប្រាស់ដំបងដែក​វាយ ទៅលេីជនរងគ្រោះឈ្មោះ​ ហេង ដារ៉ាវង្ស ភេទប្រុ​ស​ អាយុ​ ឆ្នាំរស់នៅមូលដ្ឋានខាងលេី​ កាលពីថ្ងៃទី​០៤​ ខែ​ កញ្ញា​ ឆ្នាំ២០២៥​ ឱ្យរងរបួស​ ។

បើតាមមន្រ្តីនគរបាលស្រុកបាណន់​ បានឱ្យដឹងថា​ រឿងដែលផ្តេីមឱ្យកេីតករណី ហិង្សានេះគឺជនបង្កមានទំនាស់ពាក្យសម្ដីជាមួយឈ្មោះ ហេង ដារ៉ាវង្ស ភេទប្រុស អាយុ​២០ឆ្នាំ ដោយថា​ឈ្មោះ​ ហេង​ ដា​រ៉ាវង្សប្រេីពាក្យ​សម្តីមិនគោរពខ្លួននិងហាក់មេីលងាយអ្នកដទៃ(ជាជនពិការ) ថែមទៀតផង​ ។ 

មិនតែប៉ុណ្ណោះ​ លឺថាឈ្មោះ​ ហេង​ ដារាវង្ស​ បបួលកាប់គ្នា ថែមទៀត​ ដែលតាមប្រភពនេះជនបង្កបបួលគ្នាឡើងវាយគ្នាមួយ​ស្មេី​លើសង្វៀនប្រដាល់នៅឃុំតាគ្រាម ។ 

លុះនៅថ្ងៃកើតហេតុជនបង្កបានទូរស័ព្ទប្រាប់ឈ្មោះ ខួច ឱ្យជិះម៉ូតូឌុបដឹកឈ្មោះ​ ហេង ដារ៉ាវង្សមកជួបខ្លួនពេលមកដល់ចំណុច​បឹងច្រមុះ ភូមិសំណាញ់ ឃុំភ្នំសំ​ពៅ ជនបង្កដកដែករ​លាស់វាយទៅលេីឈ្មោះ​ ហេង​ ដារ៉ាវង្ស​ តែវាយមិនត្រូវដោយសារគេជួយ​ឃាត់និងឈ្មោះ​ហេង​ ដារ៉ាវង្ស​ គេចផុត​ រីឯស្នាមរបួសលេី​ ខ្លួនឈ្មោះ​ ហេង​ ដារ៉ាវង្ស​ រូបគេបានធ្វេីការបដិសេធថា​ វាយមិនត្រូវទេ។ 

ចំណែក​វត្ថុតាងដកហូតរួមមាន៖​ ដំបងដែករលាស់ប្រវែង ៥០ស.ម ចំនួន០១ដើម ។​ បច្ចុប្បន្នជនសង្ស័យ​ ត្រូវ​បានបញ្ជូនមកអនុវត្តតាមផ្លូវច្បាប់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print