នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba សម្រេចចិត្តលាលែងពីតំណែង

ចែករំលែក៖

សារព័ត៌មាន NHK របស់ប្រទេសជប៉ុនបានផ្សាយនៅថ្ងៃទី 7 ខែកញ្ញាថា នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានសម្រេចចិត្តលាលែងពីតំណែង ដើម្បីជៀសវាងការបែកបាក់នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងតែកាន់អំណាច។

ការសម្រេចចិត្តលាលែងពីតំណែងរបស់ Ishiba កើតឡើងនៅពេលដែលសមាជិកសភាមកពីគណបក្ស LDP ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន គ្រោងនឹងបោះឆ្នោតនៅថ្ងៃទី 8 ខែកញ្ញា ថាតើត្រូវរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំវិសាមញ្ញ ដែលជាទង្វើដែលនឹងគំរាមកំហែងដល់តំណែងនាយករដ្ឋមន្ត្រីរបស់ Ishiba ។
នៅក្នុងបទសម្ភាសន៍ជាមួយ NHK សមាជិកសភា LDP ជាង 130 នាក់ក្នុងចំណោម 295 នាក់បាននិយាយថា ការបោះឆ្នោតវិសាមញ្ញមួយគួរតែត្រូវបានធ្វើឡើង។ ក្នុងស្ថានភាពនោះ លោក Ishiba បានសម្រេចចិត្តលាលែងពីតំណែង ដើម្បីចៀសវាងការបែកបាក់ក្នុងបក្សកាន់អំណាច។ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុននៅមិនទាន់ផ្តល់ការឆ្លើយតបជាផ្លូវការនៅឡើយទេ។
មុននេះ នាថ្ងៃទី ២៣ ខែកក្កដា កាសែត Mainichi របស់ជប៉ុនបានផ្សាយថា នាយករដ្ឋមន្ត្រី Ishiba Shigeru គ្រោងនឹងប្រកាសលាលែងពីតំណែងនៅចុងខែសីហា។
ទីភ្នាក់ងារសារព័ត៌មានក្យូដូក៏បានរាយការណ៍នៅពេលនោះផងដែរថា៖ «កាលពីថ្ងៃទី 23 ខែកក្កដា សមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាចបាននិយាយថា ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Ishiba ត្រូវបានចាត់ទុកថាជៀសមិនរួចបន្ទាប់ពីការបរាជ័យដ៏ធំរបស់សម្ព័ន្ធកាន់អំណាចនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។
លោក Ishiba ដែលជាប្រធាន LDP ទំនងជានឹងធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងខែសីហាថាតើត្រូវលាលែងពីតំណែង ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងពីសមាជិក LDP ឱ្យគាត់ទទួលខុសត្រូវចំពោះលទ្ធផលបោះឆ្នោតថ្ងៃទី 20 ខែកក្កដា៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print