ក្មេងទំនើងដែលបង្ហោះម៉ូតូត្រូវបាននគរបាលឃាត់ខ្លួន យកមកអប់រំនិងធ្វេីការកោរសក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ និងប្រសាសន៍ណែ​នាំបណ្ឌិតអភិបាលខេត្ដកំពង់ស្ពឺ​  នៅរសៀលថ្ងៃសៅរ៍ ៦​រោច ខែភទ្របទ ឆ្នាំម្សា​ញ់ សប្តស័ក ព.ស. ២៥៦៩​ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ​ លោកវរសេនី​យ៍​ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុកបសេដ្ឋ​ ក្រោយទទួលបានព័ត៌មានលេីករណីក្មេងទំនេីងបង្ហោះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ ៤១​ ក្នុងភូមិសាស្រ្ដស្រុកបសេដ្ឋ​ បានចាត់កំលាំងនគរបាលស្រាវជ្រាវនិងឈានទៅកំណត់បានមុខសញ្ញាក្មេងទំនេីងម្នាក់ចំណោមបក្ខពួកឈ្មោះ សឿន ចិត្រា ភេទប្រុស អាយុ១៧​ឆ្នាំមុខរបរសិស្ស​ រស់នៅភូមិត្រពាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពីសី ខេត្ដកំពង់ស្ពឺ​ ។

តាមការឲ្យដឹងពីលោកអធិការស្រុក​បញ្ជាក់ថាក្មេងទំនេីងខាងលេីមាន​ប​ក្ខពួកច្រេីននាក់បានធ្វេីការបង្ហោះ​ម៉ូតូ​កាលពីថ្ងៃទី៨​ កញ្ញា​ ២០២៥ វេ​លា​ម៉ោង១៤.៤៥នាទី លើផ្លូវជាតិលេ​ខ​៤១ ចន្លោះគីឡូម៉ែត្រលេខ៣៧.​៣​៨ ស្ថិតក្នុងភូមិព្រៃគោកត្រប ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម៉ូតូម៉ាក​ហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KY-2550 ១គ្រឿងឌុបគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ​ ។ 

បច្ចុប្បន្នសមត្ថកិច្ចបាននាំយកមកកា​ន់​ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បី​ធ្វេីកិច្ចសន្យានិងកោសក់ប្រគ​ល់ជូនអាណាព្យាបាលគ្រប់គ្រង​ រីឯ​មធ្យោបាយម៉ូតូបានរក្សាទុក​រយៈពេ​ល៩០ថៃ្ង​ ជាលេីកទី១៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print