ចាប់ពីពេលនេះ រូបភាពក្នុងតុលាការលែងមានទៀតហើយ !

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ រូបភាពក្នុងសាលាដំបូងរាជធានីភ្នំពេញ លែងមានទៀតហើយ ។ លែងមាន ក៏ព្រោះតែតុលាការសម្រេចជាស្ថាពរមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានផ្តិតយករូបភាពទៀតឡើយ ។ មិនត្រឹមតែមិនអនុញ្ញាតឲ្យថតនោះទេ ក្នុងករណីពិសេសមួយចំនួន អ្នកសារព័ត៌មានពុំត្រូវបានអនុញ្ញាតឲ្យចូលតុលាការតែម្ដង ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការកាត់ទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។

ប៉ុន្តែអ្នកសារព័ត៌មានពុំអនុញ្ញាតឲ្យចូលក្នុងតុលាការឡើយ ៕

image

ដោយ៖ ចេស្តា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print