មានជំងឺសរសៃប្រសាទផឹកថ្នាំបាញ់ស្មៅបញ្ចប់ជីវិត បន្សល់ទុកប្រពន្ធនិងកូន៥នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់មិនចង់រស់នៅលើផែនដីបានសម្រេចចិត្តគិតខ្លីផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លូន ព្រោះតែមានជំងឺសរសៃប្រសាទ។

ករណីធ្វើអត្តឃាតសម្លាប់នេះកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

តាមសម្ដីរបស់ប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ប្ដីរបស់គាត់មានឈ្មោះប៉ាត សារឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ដោយមានជំងឺសសៃប្រសាទ ៦ឆ្នាំមកហើយដោយសារជួបគ្រោះថ្នាក់ដួលម៉ូតូកន្លងទៅ។

លោកស្រីសឹកលីនអាយុ៣៨ឆ្នាំត្រូវជាប្រពន្ធជនរងគ្រោះបានបន្តថា ប្តីរបស់គាត់មានជំងឺសសៃប្រសាទ៦ឆ្នាំមកហើយព្រោះតែដួលម៉ូតូ គាត់ឲ្យតែធ្វើទុកម្តងៗរកតែថ្នាំបាញ់ស្មៅយកមកផឹកដើម្បីបញ្ចប់ជីវិត តែត្រូវបានប្រពន្ធឃាត់ទាន់។ តែម្តងនេះដោយតែប្រពន្ធជនរងគ្រោះជាប់រវល់ ក៏បណ្តាលឲ្យប្ដីរបស់គាត់ផឹកថ្នាំស្មៅបានសម្រេច តែភ្លាមៗនោះក៏ត្រូវបានក្រុមគ្រួសារបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ រហូតមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះវេលាម៉ោង៥ល្ងាច ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ព្រោះតែអាការៈជំងឺធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន ដោយបញ្ចប់ជីវិតតែម្តង ដោយបន្សល់ទុកកូនចំនួន៥នាក់ស្រី២ប្រុស៣នៅក្នុងបន្ទុកគ្រួសារ។

បច្ចុប្បន្នសាកសពក្រុមគ្រូសារកំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

20160905_084050 20160905_084034

ដោយ៖ វុទ្ធឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print