រដ្ឋបាលខេត្តរតនគិរី សូមធ្វើការបិទចរាចរណ៍ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ (លើសពី១៥តោន) តាមផ្លូវមួយចំនួន

ចែករំលែក៖

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណៈជន បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ មេត្តាជ្រាបថា៖ ដោយស្ថានភាពអាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃជាបន្តបន្ទាប់ បានបង្ករឱ្យមានជំនន់ ទឹកភ្លៀង បណ្តាលឱ្យលិចផ្លូវដោយកន្លែងមួយចំនួន បង្ករឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹក ទំនិញធន់ធ្ងន់ និងពិបាកធ្វើចរាចរណ៍ អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត សូមធ្វើការបិទចរាចរណ៍ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ (លើសពី១៥តោន) លើកំណាត់ផ្លូវខេត្តលេខ ៣៧៦៨ ផ្លូវ បំបែកពីស្រុកលំផាត់ ទៅស្រុកបរកែវ និងផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧០ ដល់ ២៧៣ ស្រុកលំផាត់ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាល ខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធន់ ធ្ងន់គ្រប់ប្រភេទ នឹងចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីយោគយល់ ទទួលខុសត្រូវ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូម ឯកឧត្តម លោក ជំទាវ លោក លោកស្រី និង សាធារណៈជន បងប្អូនប្រជាពលរដ្ឋ ទទួលជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print