ដំណឹងល្អ ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន ៤៥នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន ៤៥នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទ៖ 069 292 892 ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print