កីឡាករ Jamal Musiala បានចុះកុងត្រាក្នុងអាជីពបាល់ទាត់ដំបូងរបស់គេជាមួយក្លិប Bayern Munich ដែលកីឡាកររបស់អាឡឺម៉ង់រូបនេះបានចុះកិច្ចសន្យាជាមួយក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga រហូតដល់ឆ្នាំ២០២៦ គឺត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីឈានដល់វ័យ១៨ឆ្នាំ។ កីឡាករ Musiala មានការរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីបានផ្ទេរពីក្រុមតោខៀវ Chelsea កាលពី២ឆ្នាំមុន និងបានបង្ហាញខ្លួនចំនួន២៦ប្រកួតនៅក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះសម្រាប់ក្រុមរបស់លោក Hansi Flick ។ នៅអាយុ១៧ឆ្នាំ និង៣៦៣ថ្ងៃ កីឡាកររូបនេះបានក្លាយជាកីឡាករក្មេងបំផុតរបស់ក្រុម Bayern Munich ក្នុងពេលដែលគាត់ស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ៤-១ ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champion League លើក្រុម Lazio ។ Musiala បាននិយាយតាមរយៈគេហទំព័ររបស់ក្លិបថា “ខ្ញុំពិតជារីករាយដែលបានចុះកុងត្រាអាជីពដំបូងរបស់ខ្ញុំនៅ FC Bayern ។ … អានបន្ថែម កីឡាករវ័យក្មេង Musiala ចុះកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ២០២៦