ស្លាប់ម្នាក់របួសធ្ងន់៣នាក់ដោយសារម៉ូតូបុកគ្នាផ្អើលអ្នកភូមិទាំងកណ្ដាលអធ្រាត្រ

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់ស្លាប់និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូនិេងម៉ូតូដែលបើកបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិអង្គសាលា … អាន​បន្ថែម ស្លាប់ម្នាក់របួសធ្ងន់៣នាក់ដោយសារម៉ូតូបុកគ្នាផ្អើលអ្នកភូមិទាំងកណ្ដាលអធ្រាត្រ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន៣នាក់ករណីហិង្សាដោយចេតនា

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីបង្កហិង្សាដោយចេតនា ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៧ និង០០នាទី ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង … អាន​បន្ថែម សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន៣នាក់ករណីហិង្សាដោយចេតនា

ប្រទះឃើញសាកសបុរសម្នាក់នៅសល់តែ​គ្រោងឆ្អឹងនិងម្លៀកបំពាក់ 

ខេត្តព្រះវិហារ​÷  ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីពួកគាត់បានប្រទះឃើញសាកសពមនុស្សម្នាក់មានសភាព​រលួយ​ទៅហើយ​នៅសល់តែ​គ្រោងឆ្អឹង និង​សម្លៀកបំពាក់ប៉ុណ្ណោះ។ ការប្រទះឃើញសាកសពនេះកើតឡើងពីកាលពី​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​ នៅក្នុង​ចម្ការ​អំពៅ​ចិន ជាប់​ត្រពាំង​សេះ​ស្ថិតនៅ​ភូមិ​គុណភាព​មួយ ឃុំ​ឆែប​ពីរ … អាន​បន្ថែម ប្រទះឃើញសាកសបុរសម្នាក់នៅសល់តែ​គ្រោងឆ្អឹងនិងម្លៀកបំពាក់ 

ស្រលាញ់គ្នាបានមួយឆ្នាំខាងប្រុសខ្ចីម៉ូតូខាងស្រីយកទៅបាត់ លុះ៧ខែក្រោយមកទើបប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ខេត្តកណ្ដាល: យុវជនម្នាក់បានមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់អស់រយៈពេលមួយឆ្នាំមកហើយ ហើយក៏បានខ្ចីម៉ូតូពីនាងជិះសិន ព្រោះខ្លួនគ្មានម៉ូតូជិះ។ ប៉ុន្តែក្រោយពីបានម៉ូតូពីនារីរងគ្រោះហើយ ជនសង្ស័យមិនព្រមយកម៉ូតូមកឲ្យវិញទេ ទោះបីនារីរងរគ្រោះព្យាយាមនិយាយលួងលោមយ៉ាងណាក៏ដោយក៏មិនបានម៉ូតូនោះមកវិញដែរ រហូតមកដល់រយៈពេល៧ខែក្រោយមក គឺនៅថ្ងៃទី៦ ខែកុម្ភៈ … អាន​បន្ថែម ស្រលាញ់គ្នាបានមួយឆ្នាំខាងប្រុសខ្ចីម៉ូតូខាងស្រីយកទៅបាត់ លុះ៧ខែក្រោយមកទើបប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានយកអំណោយទៅចែកជូនអតីត យុទ្ធជនមានជីវភាពខ្វះខាតចំនួន៣៧ គ្រួសារ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដែលជាប្រធានអតីតយុទ្ឋជនរាជធានីភ្នំពេញ បានក្រើនរំលឹកដល់អធិការទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកអតីតយុទ្ឋជនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃដើម្បីជួយឧបត្ថម្ភដល់គ្រួសារគាត់។ អំណោយទាំងនោះបានមកពីលោកឧត្តមសេនីយ៍ឯក … អាន​បន្ថែម លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានយកអំណោយទៅចែកជូនអតីត យុទ្ធជនមានជីវភាពខ្វះខាតចំនួន៣៧ គ្រួសារ

យុវជន២នាក់ត្រូវក្រុមជនសង្ស័យមានគ្នាជាង១០នាក់ជិះម៉ូតូដេញកាប់បណ្ដាលឲ្យរបួសធ្ងន់

ខេត្តកណ្ដាល៖ យុវជន២នាក់ខណៈកំពុងជិះម៉ូតូត្រឡប់មកពីលេងផ្ទះមិត្តភក្តិវិញ ត្រូវបានក្រុមជនសង្ស័យប្រមាណជាង១០នាក់ជិះម៉ូតូ៦គ្រឿងដេញវាយនិងកាប់បណ្ដាលឲ្យ​រង​របួសធ្ងន់​។ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិសន្លុង … អាន​បន្ថែម យុវជន២នាក់ត្រូវក្រុមជនសង្ស័យមានគ្នាជាង១០នាក់ជិះម៉ូតូដេញកាប់បណ្ដាលឲ្យរបួសធ្ងន់

ឌី លីកា រៀបការគគ្រឹកគគ្រេងក្រោមវត្តមានកញ្ញាឯក និងសិល្បករជាច្រើនចូលរួម

ភ្នំពេញ៖ យ៉ាងហោចណាស់មានភ្ញៀវប្រមាណ៧០០នាក់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីមង្គលការ អតីតបវរកញ្ញា Miss Grand Cambodia ២០១៨  ឌី លីកា កាលពីចុងសប្តាហ៍មុននេះគឺនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១។ មង្គលការរបស់នាងត្រូវបានរៀបចំយ៉ាងធំដុំស្របទៅនឹងកិត្តិយសកេរ្តិ៍ឈ្មោះរបស់នាងផងដែរ។ សិល្បការិនីវ័យ២៣ឆ្នាំ ឌី លីកា បានដឹកដៃស្វាមី ចូលរោងការកសាងអនាគតជាមួយគ្នាដែលធ្វើឱ្យមហាជននិងអ្នកគាំទ្រ លាន់មាត់សរសើរគ្រប់គ្នាៗ នោះគឺ ពិធីមង្គលការនេះ គឺសម្បូរទៅដោយស្រីស្អាតជាអ្នកកំដរកូនក្រមុំដូចជាអតីតកញ្ញាឯកMiss Grand Cambodia 2020 កញ្ញាសេង រដ្ឋា ម្ចាស់តំណែង Miss Grand … អាន​បន្ថែម ឌី លីកា រៀបការគគ្រឹកគគ្រេងក្រោមវត្តមានកញ្ញាឯក និងសិល្បករជាច្រើនចូលរួម

ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

សារព័ត៌មាន CNA បានផ្សាយថា ក្រុម Bayern Munich កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ បានរងនូវការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការពន្យារពេល៧ ម៉ោងចំពោះការចាកចេញរបស់ពួកគេទៅកាន់ប្រទេសកាតាសម្រាប់ព្រឹត្តិការណ៍ប្រកួត Club World Cup នៅពេលអាកាសយានដ្ឋានទីក្រុងប៊ែកឡាំងបានបដិសេធមិនផ្តល់យន្តហោះរបស់ពួកគេសម្រាប់ហោះហើរនៅពាក់កណ្តាលអធ្រាត្រ ដោយសារតែការហាមឃាត់ការហោះហើរនៅពេលយប់។ អាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងប៊ែកឡាំងមិនអនុញ្ញាតឱ្យមានការចាកចេញនៅពាក់កណ្តាលអធ្រាត្រ និងម៉ោង៥ព្រឹកទេ ដោយសារមានសម្លេងរំខាន ប៉ុន្តែក្រុម Bayern Munich បានអះអាងថា យន្ដហោះបានត្រៀមរួចរាល់សម្រាប់ហោះហើរមុនពេលពាក់កណ្តាលអធ្រាត្រ។ម្ចាស់ជើងឯកលីគកំពូលអាឡឺម៉ង់មួយនេះត្រូវរង់ចាំរហូតដល់មុនម៉ោង៧ព្រឹកដើម្បីចាប់ផ្តើមហោះហើរ។ នាយកប្រតិបត្តិរបស់ក្លិប Bayern Munich លោក Karl-Heinz Rummenigge បានប្រាប់កាសែត Bild ថា ”យើងមានអារម្មណ៍ថាយើងកំពុងរញ៉េរញ៉ៃ។ អ្នកទទួលខុសត្រូវទាំងនោះមិនដឹងថាពួកគេបានធ្វើអ្វីដល់ក្រុមរបស់យើងទេ” ។ ក្លិបបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីមិនឲ្យហោះហើរនៅក្នុងយន្តហោះក្រុមអាកាសយានិកក៏ត្រូវផ្លាស់ប្តូរដែរ ដូច្នេះយន្តហោះត្រូវឈប់នៅទីក្រុងមុយនិច ហើយបានចាកចេញទៅទីក្រុងដូហានៅម៉ោង៩និង១៥ម៉ោងនៅអឺរ៉ុប” ។ … អាន​បន្ថែម ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

ការប្រកួតកីឡាវាយតឺន្នីស Australian Open ត្រូវបានគេស្គាល់ថា ជាកម្មវិធី “Happy Slam” សម្រាប់បរិយាកាសគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការប្រកួតនេះគឺមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ហើយអាចបង្កភាពវឹកវរថែមទៀតក្នុងអំឡុងពីរសប្តាហ៍ក្រោយ។ ការផ្តោតអារម្មណ៍នៅលើទីលានគឺត្រូវបានគេដឹងហើយថា កីឡាករNovak Djokovic នឹងក្លាយជាជើងឯកលើកទី៩ ហើយកីឡាការិនីSerena Williams នឹងព្យាយាមដើម្បីឈ្នះពានរង្វាន់ ទី២៤នៅ Grand Slam របស់ Margaret Court នៅពេលដែលសកម្មភាពចាប់ផ្តើមនៅថ្ងៃចន្ទទី៨ ខែកុម្ភៈនេះ ។ បើនិយាយ ឲ្យ ចំទៅវានឹងក្លាយជាព្រឹត្តិការណ៍អូឡាំពិកមួយដែលមិនមានអ្វីផ្សេងទៀតទេ ដោយការចូលរួមបានកាត់បន្ថយពាក់កណ្តាល និងរក្សាគម្លាតគ្នា ការពាក់រម៉ាស់ និងកន្លែងអនាម័យនៅជុំវិញឧទ្យានប្រកួតក្នុងទីក្រុង Melbourne ។ សូម្បីតែចំនួនមនុស្សដែលបានថយចុះក៏នឹងជាការស្វាគមន៍សម្រាប់អ្នកគាំទ្រកីឡាវាយតឺន្នីស  ផងដែរបន្ទាប់ពីព្រឹត្តិការណ៍ Wimbledon កាលពីឆ្នាំមុនត្រូវបានលុបចោល កម្មវិធី US Open … អាន​បន្ថែម កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

ការប្រកួតក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League អង់គ្លេសវគ្គ១៦ក្រុមចុងក្រោយរបស់ Liverpool ទល់នឹងក្រុម RB Leipzig នឹងត្រូវលេងនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារ Covid-19 ប្រភេទថ្មី រួមទាំងចក្រភពអង់គ្លេសផងដែរ។ ក្លិប Leipzig របស់ក្របខ័ណ្ឌ Bundesliga ត្រូវបានគេអះអាងថាការប្រកួតនេះ មិនបានបំពេញតាមតម្រូវការសម្រាប់ករណីលើកលែងនោះទេ ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Puskas Arena នៃទីក្រុង Budapest នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខ។ ជើងទី២នឹងត្រូវប្រកួតនៅថ្ងៃទី១០ ខែមីនានៅកីឡដ្ឋាន Anfield ក្នុងទឹកដីរបស់ក្រុមហង្សក្រហមវិញ។ UEFA បានថ្លែងអំណរគុណដល់ក្លិបទាំងពីរដែលបានសហការ និងផ្តល់ជំនួយយ៉ាងជិតស្និទ្ធក្នុងការស្វែងរកដំណោះស្រាយក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ហុងគ្រីដែលបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ៕ដោយ៖ភារៈ អាន​បន្ថែម RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ខ្សែប្រយុទ្ធ Harry Kane បានវិលត្រឡប់មកវិញដោយធ្វើបានយ៉ាងល្អគួរឱ្យភ្ញាក់ផ្អើលពីការរងរបួសបានស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមTottenham ឈ្នះ West Bromwich Albion ក្នុងលទ្ធផល២ទល់០កាលពីរាត្រីម្សិលមិញ។ គ្រូបង្វឹករបស់ក្រុម Tottenham លោក Jose Mourinho បានលើកឡើងថា បញ្ហាកជើងរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងធ្វើឱ្យរូបគេខកខានមិនបានលេងរហូតដល់សប្តាហ៍ក្រោយ ប៉ុន្តែ Kane បានវិលត្រឡប់មកវិញមុនការកំណត់ដើម្បីជួយបញ្ចប់ការចាញ់៣ ប្រកួតរបស់ជាប់ៗគ្នារបស់ Tottenham នៅក្នុងក្របខ័ណ្ឌ Premier League ។ Tottenham មិនបានរកគ្រាប់បាល់ក្នុងការប្រកួតទាំង២ទេដែល … អាន​បន្ថែម Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ប្រញាប់ទៅមើលតាឈឺបើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយរួញមួយកំណាត់មុខនៅលើ​ស្ពាន​លី​យ៉ុង​ផាត់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត​លឿនជ្រុលទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយ​​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត​មួយ​កំណាត់​មុខ បង្ក​ឱ្យមានការកកស្ទះ​ចរាចរណ៍យ៉ាងខ្លាំង រហូតដល់កម្លាំងប្រជា​ការពារ​មកជួយ​សម្រួល​ចរាចរណ៍​។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង​២​​សៀ​ល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅលើ​ស្ពាន​លី​យ៉ុង​ផាត់​ ប៉ែកខាងកើត ក្នុង​សង្កាត់​ព្រែក​តាសេក … អាន​បន្ថែម ប្រញាប់ទៅមើលតាឈឺបើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយរួញមួយកំណាត់មុខនៅលើ​ស្ពាន​លី​យ៉ុង​ផាត់