ប្រទេសឥណ្ឌាបានឈ្នះមេដាយសំរឹទ្ធិលើកីឡាវាយកូនហ្គោលលើទឹកកកហុកគី (Hockey) បន្ទាប់ពីជ័យជម្នះ ៥-៤ លើប្រទេសអាល្លឺម៉ង់ក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥ ខែសីហាដោយផ្តល់ឱ្យប្រទេសនេះនូវមេដាយអូឡាំពិកជាលើកដំបូងនៅក្នុងវិស័យកីឡាក្នុងរយៈពេលជាង៤០ឆ្នាំ។ ខ្សែប្រយុទ្ធឥណ្ឌា Simranjeet Singh បានលេចធ្លោជាងកីឡាករដទៃទៀតដោយរកបាន២គ្រាប់សម្រាប់ក្រុមឥណ្ឌារួមទាំងគ្រាប់បាល់ឈ្នះក្នុងការប្រកួត។កីឡាកររូបនេះបាននិយាយថា “វាជាសុបិនក្លាយជាការពិត។ យើងបានធ្វើឱ្យប្រជាជនឥណ្ឌាចំនួន១,៣ពាន់លាននាក់មានមោទនភាពដោយបញ្ចប់នៅលើវេទិកា” ។ ការប្រកួតដែលសំបូរទៅដោយគ្រាប់បាល់មិនមែនជាការប្រកួតងាយស្រួលឡើយសម្រាប់ម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល។ អាល្លឺម៉ង់បាននាំមុខមុននៅនាទីទី២ រកបានដោយកីឡាករ Timur Oruz ។ បន្ទាប់ពីកីឡាករSimranjeet តាមស្មើដោយការវាយបកសងសឹក ក្រុមអាល្លឺម៉ង់រកបាន២គ្រាប់ដើម្បីនាំមុខ ៣-១ ប៉ុន្តែឥណ្ឌាបានវាយបកតាមស្មើវិញ ដោយសារគ្រាប់បាល់របស់ Hardik Singh និង Harmanpreet Singh ធ្វើឱ្យលទ្ធផល ៣-៣ នៅតង់ទី១ ។ … អានបន្ថែម ជាង៤០ឆ្នាំហើយប្រទេសឥណ្ឌាទើបតែឈ្នះមេដាយលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក