ប្រធានក្រុមកាំភ្លើងធំ កីឡាករ Pierre-Emerick Aubameyang បាននិយាយថា កីឡាករវ័យក្មេងដែលមានបំណងចង់បង្កើនសមត្ថភាពខ្លួនឯងនៅក្រុម Arsenal ត្រូវតែមានភាពអត់ធ្មត់ក្នុងការរង់ចាំសកម្មភាពលេង និងការសហការយ៉ាងល្អក្នុងក្រុម។ ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមរដូវកាលនេះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងការប្រកួតក្នុងលីគ រយៈពេលជិតកន្លះសតវត្សរ៍ចាប់តាំងពីរដូវកាល ១៩៧៤-១៩៧៥ និងចុងក្រោយបានឈ្នះការប្រកួតក្នុងទឹកដីមួយប៉ុណ្ណោះកាលពីថ្ងៃទី១ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang បាននិយាយថា “នៅពេលអ្នកជាកីឡាករវ័យក្មេងដែលព្យាយាមឆ្លងកាត់នៅក្លិបដូចជា Arsenal ពេលនេះប្រាកដណាស់ថានឹងមានសម្ពាធជាច្រើន ។ កីឡាករទាំងនោះត្រូវអត់ធ្មត់ផងដែរ ព្រោះយើងមានកីឡាករឆ្នើមៗដែលកំពុងលេងក្នុងក្រុមដំបូងដូច្នេះវាតែងតែពិបាកក្នុងការស្វែងរកការជំនួស។ ខ្ញុំនៅចាំថា ពេលខ្ញុំលេងនៅ AC Milan (២០០៨-២០១១) វាពិតជាលំបាកខ្លាំងណាស់ក្នុងការឈានចូលជម្រើស១១នាក់ដំបូង ដូច្នេះខ្ញុំដឹងពីអារម្មណ៍បែបនោះ។ អតីតខ្សែប្រយុទ្ធក្រុម Borussia Dortmund រូបនេះបានបន្តថា “វគ្គចែកពូល Europa … អានបន្ថែម Aubameyang ជំរុញឲ្យកីឡាករវ័យក្មេងរបស់ក្រុម Arsenal ឱ្យមានភាពអត់ធ្មត់