លួចម៉ូតូបានហេីយរត់មិនរួចពលរដ្ឋដេញចាប់បានប្រគល់ជូននគរបាល

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានទុកម៉ូតូនៅខាងមុខបន្ទប់ជួលដោយរវល់លក់ដូរស្រាប់តែមានជនសង្ស័យមកធ្វេីសកម្មភាពកាច់សោ.កបញ្ឆេះចេញទៅ តែត្រូវជនរងគ្រោះឃេីញទាន់ក៏ស្រែកថាចោរៗផ្អេីលអ្នកជិតខាងដេញចាប់បានប្រគល់ជូននគរបាល។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២០​  នៅភូមិក្បាលដំរីទី១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យឈ្មោះ … អាន​បន្ថែម លួចម៉ូតូបានហេីយរត់មិនរួចពលរដ្ឋដេញចាប់បានប្រគល់ជូននគរបាល

ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុនអនុញ្ញាតឱ្យទៅស្រុកកំណើត

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីប្រទេសថៃបានផ្ទុះការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍នៅខេត្តសាមុតសាខននៃប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានចំនួន៣៩៤នាក់ នៅក្រុងប៉ោយប៉ែតគិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ត្រូវធ្វើចត្តាឡីស័កមុនអនុញ្ញាតឲ្យត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ លោក … អាន​បន្ថែម ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុនអនុញ្ញាតឱ្យទៅស្រុកកំណើត

រថយន្តនីស្សាន់បើកបោះពួយក្នុងល្បឿនលឿនឡើងខឿនផ្លូវបុកបង្គោលស្លាកសញ្ញានិងបន្តទៅបុកដើមឈើមួយដើមទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកនីស្សាន់បោះពួយក្នុងល្បឿនយ៉ាងលឿនរេចង្កូតឡើងលើខឿនផ្លូវទៅបុកបង្គោលស្លាកសញ្ញាមួយដើមនិងបន្តទៅបុកដើមឈើមួយដើមទៀតធ្វើឱ្យរថយន្តវិលមួយជុំខ្ទេចមួយកំណាត់មុខ តែសំណាងល្អដែរ ដែលអ្នកបើកបរមិនមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចមុខក្រុមហ៊ុន(KIA)តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី … អាន​បន្ថែម រថយន្តនីស្សាន់បើកបោះពួយក្នុងល្បឿនលឿនឡើងខឿនផ្លូវបុកបង្គោលស្លាកសញ្ញានិងបន្តទៅបុកដើមឈើមួយដើមទៀតរងការខូចខាតយ៉ាងដំណំ

កីឡាការិនីហែលទឹកអាយុ១៤ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រេស៊ីល

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ថា ពិភពកីឡាកំពុងកាន់ទុក្ខបន្ទាប់ពីក្មេងស្រីជាកីឡាការិនីអ្នកហែលទឹកឈ្មោះ Mariana Franklin Ferreira អាយុ១៤ឆ្នាំបានស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩។ ក្មេងស្រីហែលទឹកសញ្ជាតិប្រេស៊ីលរូបនេះបានជាសះស្បើយពីជំងឺកូវីដ-១៩កាលពីមួយខែមុន ប៉ុន្តែនាងបានចាប់ផ្តើមបង្ហាញរោគសញ្ញាជាថ្មីម្តងទៀតមុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯ Presidente Prudente។ យោងតាមសហព័ន្ធហែលទឹកនៃទីក្រុងសៅប៉ូឡូបានឲ្យដឹងថា ក្មេងស្រី Mariana Franklin Ferreira ចាប់ផ្តើមមានអារម្មណ៍ឈឺក្នុងអំឡុងពេលប្រកួត ប៉ុន្តែនាងមិនបានប្រាប់គេឲ្យដឹងមុននោះទេ។ ម្តាយរបស់ក្មេងស្រី Mariana … អាន​បន្ថែម កីឡាការិនីហែលទឹកអាយុ១៤ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រេស៊ីល

Man City កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ក្រោយបំបាក់ Arsenal ៤-១

ក្រុមមេឃខៀវ Manchester City បានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL ឬ ពានរង្វាន់ League Cup ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល៤ទល់១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយនោះក្រុមភ្ញៀវ Man City បានគ្រប់គ្រងបាល់រហូតដល់៥៧ភាគរយ … អាន​បន្ថែម Man City កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ក្រោយបំបាក់ Arsenal ៤-១

អបអរសាទរ តារាសម្តែង ជុំ ស៊ីថា និងភរិយា សម្រាលបានកូនភ្លោះ ៣នាក់ដោយជោគជ័យ

ភ្នំពេញ៖ ភរិយា ​តារា​សម្ដែង និង​បង្ហាញ​ម៉ូត​ល្បីឈ្មោះ ​លោក ជុំស៊ីថា បានសម្រាលកូនដោយជោគជ័យនូវ កូនភ្លោះ៣នាក់នោះហើយ បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាច្រើនខែ។ ការសម្រាលនេះនៅរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះតែម្តងនៅមន្ទីរពេទ្យមួយនារាជធានីភ្នំពេញ។ តារាសម្តែង ជុំ ស៊ីថា មានកូនសរុប៥នាក់ហើយ បើគិតទាំង៣នាក់ចុងក្រោយនេះ។ តារារូបនេះបញ្ជាក់ថាភរិយាលោកសម្រាលនៅមន្ទីរពេទ្យ … អាន​បន្ថែម អបអរសាទរ តារាសម្តែង ជុំ ស៊ីថា និងភរិយា សម្រាលបានកូនភ្លោះ ៣នាក់ដោយជោគជ័យ

ម្តាយរបស់អតីតតារាឆ្នើម Ronaldinho ឆ្លងកូវីដ-១៩កំពុងព្យាបាលនៅមន្ទីរពេទ្យ

ម្ដាយរបស់អតីតកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Ronaldinho បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសនេះដោយសារគាត់បានឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីរសៀលថ្ងៃទី២២ ធ្នូ ២០២០នេះ។ អតីតកីឡាករ Barcelona រូបនេះក៏បានអធិដ្ឋាន និងសរសេរសារលើកទឹកចិត្តម្តាយរបស់គាត់នៅពេលដែលអតីតកីឡាកររូបនេះបានប្រកាសនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា ម្តាយគាត់អាយុ៧១ឆ្នាំកំពុងប្រឈមមុខនឹងការប្រយុទ្ធជាមួយវីរុសនេះ។ លោក Ronaldinho បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “មិត្តភក្តិជាទីស្រឡាញ់! ម្ដាយរបស់ខ្ញុំបានឆ្លងជំងឺកូវីដ-១៩ ហើយយើងកំពុងប្រយុទ្ធដើម្បីឱ្យគាត់ឆាប់ជាសះស្បើយ។ គាត់ស្ថិតនៅក្នុងបន្ទប់ថែទាំដែលទទួលបានការថែទាំយ៉ាងល្អ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការបន់ស្រន់ និងសេចក្តីស្រឡាញ់ចំពោះអ្នកទាំងអស់គ្នា”។ គួរជម្រាបជូនថា ប្រទេសប្រេស៊ីលមានឆ្លងវីរុសកូវីដ-១៩ប្រមាណ២៥.៤៤៥ករណីកាលពីថ្ងៃអាទិត្យនិង៤០៨នាក់បានស្លាប់ដែលចំនួនសរុបនៃការស្លាប់នៅក្នុងប្រទេសនេះមានចំនួនជិត១៨៧.០០០នាក់ហើយករណីឆ្លងមានដល់ទៅប្រមាណ៧,៣លាននាក់៕ដោយ៖ភារៈ អាន​បន្ថែម ម្តាយរបស់អតីតតារាឆ្នើម Ronaldinho ឆ្លងកូវីដ-១៩កំពុងព្យាបាលនៅមន្ទីរពេទ្យ

ក្លិប Genoa នៅអុីតាលីបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំមិនបានជោគជ័យ

ក្លិបGenoa ស្ថិតក្នុងក្របខ័ណ្ឌអុីតាលី Serie A បានបណ្តេញគ្រូបង្វឹកលោកRolando Maran ចេញហើយជំនួសលោក Davide Ballardini ឲ្យដឹកនាំបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ លោក Rolando Maran មានវ័យ៥៧ឆ្នាំត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទបន្ទាប់ពីការចាញ់ក្រុម Benevento ២-០។ គាត់ទើបតែបានចុះកុងត្រារយៈពេល២ឆ្នាំដើម្បីទទួលបន្ទុកដឹកនាំក្លិបនេះក្នុងខែសីហា។ ចំណែកលោក Ballardini ត្រូវបានក្លិបឲ្យដឹកនាំជំនួសលោក Rolando Maran ដែលនេះជាលើកទី៤ ហើយដែលបុរសវ័យ៥៦ឆ្នាំរូបនេះទទួលបន្ទុកនៅក្លិប Genoa។ លោកធ្លាប់ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅឆ្នាំ២០១០ ឆ្នាំ២០១៣ និងឆ្នាំ២០១៧ ។ … អាន​បន្ថែម ក្លិប Genoa នៅអុីតាលីបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំមិនបានជោគជ័យ

អាជ្ញាធរខេត្តកំពង់ឆ្នាំង ឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងអំឡុងពេល ធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ខេត្តកំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ម្សិលមុិញនេះ បានឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង មានជីវភាពខ្វះខាត … អាន​បន្ថែម អាជ្ញាធរខេត្តកំពង់ឆ្នាំង ឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងអំឡុងពេល ធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ដំណឹងល្អ ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ … អាន​បន្ថែម ដំណឹងល្អ ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីឡើយ

ឃើញម៉ូតូគេទុកនៅមុខផ្ទះមានឱកាសល្អកាច់សោ.កជិះរត់គេចខ្លួនតែរត់មិនរួចពីសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេចរួចហើយជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ផ្ទះស្រែកថាចោរៗ ភ្លាមនោះត្រូវបានសមត្ថកិច្ចឃើញក៏ដេញតាមចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី២២ ខែឆ្នូឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ពីជនសង្ស័យបានឲ្យដឹងថា មុនដំបូងឡើយខ្លួនបានដើរតាមផ្លូវក៏ឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ … អាន​បន្ថែម ឃើញម៉ូតូគេទុកនៅមុខផ្ទះមានឱកាសល្អកាច់សោ.កជិះរត់គេចខ្លួនតែរត់មិនរួចពីសមត្ថកិច្ច

ខ្លោចចិត្តណាស់!! ឪពុកម្តាយឈរយំឱបគ្នា ខណៈឃើញកូនស្លាប់ដោយថ្នាក់ចរាចរណ៍ដ៏រន្ធត់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូបញ្ច្រាសទិសដៅគ្នាហើយបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចក្បែរអធិការដ្ឋានខណ្ឌទួលគោក … អាន​បន្ថែម ខ្លោចចិត្តណាស់!! ឪពុកម្តាយឈរយំឱបគ្នា ខណៈឃើញកូនស្លាប់ដោយថ្នាក់ចរាចរណ៍ដ៏រន្ធត់