គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះត្រួតពិនិត្យ ណែនាំ ដល់ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានាឱ្យអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩

ភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ​ ១៥កេីត​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ​ … អាន​បន្ថែម គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះត្រួតពិនិត្យ ណែនាំ ដល់ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានាឱ្យអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩

ប្រពន្ធនៃសពសំណូមពរឱ្យសមត្ថកិច្ច តាមចាប់ខ្លួនឃាតកដែលចាក់សម្លាប់ប្តីរបស់ខ្លួន

ភ្នំពេញ៖ ប្រពន្ធនៃសពបានសំណូមពរឱ្យសមត្ថកិច្ចតាមចាប់ខ្លួនឃាតកដែលត្រូវជាប្អូនថ្លៃ បានចាក់សម្លាប់បងថ្លៃគ្រាន់តែមានជម្លោះគ្នាបន្តិចបន្តួចប៉ុណ្ណោះក្នុងវង់ផឹកស៊ី ។ អំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចក្នុងបុរីពិភពថ្មីទី៣ … អាន​បន្ថែម ប្រពន្ធនៃសពសំណូមពរឱ្យសមត្ថកិច្ច តាមចាប់ខ្លួនឃាតកដែលចាក់សម្លាប់ប្តីរបស់ខ្លួន

Update ៖ ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាហើយ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបញ្ជាក់អំពីដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុត ដោយលើកឡើងថា៖ 1. ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី … អាន​បន្ថែម Update ៖ ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាហើយ

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី៣នាក់ទៀត ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏មានអ្នកជាសះស្បើយ៣នាក់ដែរ

ភ្នំពេញ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»និងមានអ្នកជាសះស្បើយ ៣នាក់ ។ នេះបើតាមការប្រកាសជូនជូនព័ត៌មាន របស់ … អាន​បន្ថែម ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី៣នាក់ទៀត ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏មានអ្នកជាសះស្បើយ៣នាក់ដែរ

ភ្ញាក់ផ្អើលខ្លាំងលើវិស័យកញ្ញាឯកក្រោយគណនីយហ្វេសប៊ុកមួយជេប្រមាថ រឿន ណាត យ៉ាងសាហាវ

ភ្នំពេញ៖ មានការជជែកវែកញែកគ្នាច្រើនក្នុងចង្កោមអ្នកនិយមតាមដានវិស័យបវរកញ្ញាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយកើតជម្លោះជាពាក្យសម្តីក្រោយពីគណនីយហ្វេសប៊ុកមួយឈ្មោះ បវរកញ្ញា កម្ពុជាអាស៊ានបានចេញមុខរិះគន់និងជេរប្រមាថធ្ងន់លើកញ្ញាឯកចក្រវាលកម្ពុជា២០១៨ កញ្ញា រឿនណាត ។ ផ្ទុះសារជេរប្រមាថនេះគឺបន្ទាប់ពីកម្មវិធីប្រកួតកញ្ញាឯកចក្រវាលកម្ពុជា២០២០ត្រូវបានបញ្ចប់និងក្រោយពីកញ្ញាឯករឿន ណាត បង្ហោះសារមួយ។ សារដែល បានបង្ហោះសារអមដោយរូបភាពមួយសន្លឹកនៃការចូលរួមក្នុងកម្មវិធីប្រកួតខាងដែលនាងបានសរសេរថា “ពេលណាយើងយកចំណេះមកធ្វើជាគោលការណ៍ខ្លាំងពេក គឺវានឹងធ្វើឱ្យយើងមានអំនួតមើលងាយអ្នកដទៃថាអន់ជាងខ្លួន កាន់តែប្រកាន់ វាយឫកក្រអឺតក្រទម ឆ្មើងឆ្មៃ ពូកែខាងអួត  តែបើយើងយកគុណធម៌មកបំពាក់ឱ្យខ្លួនឯងថែមទៀត គឺយើងនឹងចេះឱ្យតម្លៃអ្នកដទៃចេះដឹងគុណអ្នកបង្រៀន ចេះដាក់ខ្លួនរៀនបន្ថែមពីសង្គមជុំវិញនិងចេះរកវិធីបង្រួមមនុស្សឱ្យចេះស្រឡាញ់គ្នា” ។  សារនេះលេចចេញជាការជជែកវែកញែកច្រើនរហូតមានការប្រតិកម្មខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនដោយចោទទៅកាន់ កញ្ញា រឿន ណាត នាងបានលម្អៀងទៅកាន់កញ្ញា ឌីសុរៈក្ខិតា និងមិនពេញចិត្តនឹងការទទួលបានមកុដរបស់កញ្ញា រ៉េត សារីតានោះ។ បើទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនជុំវិញសារនេះក្តី ក៏វានៅមិនទាន់បានលុបចេញនៅឡើយខណៈដែលអ្នកគាំទ្រ និងផលិតកម្មវិធីកញ្ញាឯកបានចេញមុខបកស្រាយខ្លះៗអំពីសារនេះគឺសារចាស់ដែលនាងធ្លាប់បានបង្ហោះលើបណ្តាញសង្គមកាលពីអំឡុងឆ្នាំ២០១៩ ហើយត្រូវបាននាងចម្លងមកបង្ហោះជាថ្មី។ បើទោះបីជាមានការបកស្រាយយ៉ាងនេះក្តីក៏គេសង្កេតឃើញគណនីយហ្វេសប៊ុកបវរកញ្ញាកម្ពុជាអាស៊ាន  បានបង្ហោះសារ និងរិះគន់ខ្លាំងទៅលើកញ្ញារឿនណាតរហូតមានការប្រើប្រាស់ពាក្យជេប្រមាថគ្រោតគ្រាតមិនពិរោះត្រចៀកជាច្រើនរួមទាំងចោទប្រកាន់ថានាងគឺជាមនុស្សស្រីពិសពុល ពុតត្បុតថែមទៀតផង។ លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីប្រកួត Miss Universe Cambodia 2020 បានលើកឡើងជុំវិញប្រតិកម្មនេះដែរថា សម្រាប់កញ្ញាឯក និងកញ្ញាឯកមិនដែលមានបញ្ហានឹងគ្នាឡើយ ដែលលោកចាត់ទុកការបង្កើតបញ្ហាគឺជាអ្នកជ្រុលនិយមដែលចូលចិត្តធ្វើខ្លួនជាអ្នកវិនិច្ឆ័យជាងគណកម្មការ។ ក្រៅពីនេះលោកប្រកាសអំពីទំនាក់ទំនងល្អរវាងកញ្ញាឯក និងកញ្ញាឯក ហើយពួកគេផ្តោតសំខាន់លើការងារសង្គម និងការពង្រឹងសមត្ថភាពនិងមិនបានគិតរឿងអត់ប្រយោជន៍ឡើយ។ ​លេចចេញសារប្រតិកម្មខ្លាំងក្រោយពីគេបានឃើញសារជេរប្រមាថកប់ៗមាត់នេះ មកកាន់កញ្ញាឯកដែលធ្លាប់លើកមុខមាត់កម្ពុជានិងធ្លាប់ជាមនុស្សតំណាងជាតិនាំមកនូវមោទកភាពសម្រាប់កម្ពុជាលើឆាកអន្តរជាតិនោះ។ទោះជាយ៉ាងណាសារជេរប្រមាថនោះត្រូវបានលុបចេញវិញផងដែរក្រោយការរិះគន់ខ្លាំងៗពីក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើនឹងមានចំណាត់ការលើផ្លូវច្បាប់ចំពោះជនជេរប្រមាថនេះដែរឬយ៉ាងណា  ខណៈ ដែលសារនេះបាននឹងកំពុងដុតចិត្តអ្នកគាំទ្រកញ្ញាឯករឿន ណាត និងវិស័យបវរកញ្ញានៅកម្ពុជានៅឡើយ។ … អាន​បន្ថែម ភ្ញាក់ផ្អើលខ្លាំងលើវិស័យកញ្ញាឯកក្រោយគណនីយហ្វេសប៊ុកមួយជេប្រមាថ រឿន ណាត យ៉ាងសាហាវ

Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ដោយមាន២គូ គឺក្រុមភ្ញៀវ Fulham យកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City  និងក្រុម West Ham យកឈ្នះក្រុមភ្ញៀវ Aston Villa ។ … អាន​បន្ថែម Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

រុឺម៉កម៉ូតូដឹកត្រីបុកគូទរថយន្តដឹកស្រូវដែលខូចឈប់ចតលើផ្លូវស្លាប់ម្នាក់នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើករុឺម៉កម៉ូតូដឹកត្រីហើយជ្រុលទៅបុកពីក្រោយរថយន្តដឹកស្រូវដែលខូចឈប់ចតលើផ្លូវយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍។ … អាន​បន្ថែម រុឺម៉កម៉ូតូដឹកត្រីបុកគូទរថយន្តដឹកស្រូវដែលខូចឈប់ចតលើផ្លូវស្លាប់ម្នាក់នៅស្រុកកំពង់រោទ៍

De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មិនច្បាស់ទេថា តើអ្នកចាំទី David de Gea នឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះទល់នឹងក្រុម Paris St Germain បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះរងរបួសជង្គង់។ De Gea បានលុតជង្គង់ប៉ះទៅនឹងបង្គោលទីក្នុងការប៉ុនប៉ងចាប់បាល់របស់ខ្លួនពេលការទាត់បាល់ពិន័យ Free-kick របស់ខ្សែបម្រើ James … អាន​បន្ថែម De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា ជ័យជម្នះ ៤-០ របស់ក្រុម Barcelona ទៅលើ Osasuna កាលពីថ្ងៃអាទិត្យកន្លងទៅគឺជាបុព្វហេតុសម្រាប់ការអបអរសាទរ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះក្រុមនេះដែរនៅពេលដែលខ្សែការពារ Clement Lenglet បានរងរបួសនៅតង់ទី២ ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសកជើងហើយនេះគឺជាបញ្ហាធំមួយសម្រាប់លោក Ronald Koeman ព្រោះបច្ចុប្បន្នគាត់ក៏គ្មានខ្សែការពារ Gerard Pique, Ronald Araujo និង Samuel Umtitiដោយសាររបួសរបស់ពួកគេ។ នេះមានន័យថា ខ្សែការពារកណ្តាលដំបូងទាំង៤នៅក្នុងក្រុមនេះសុទ្ធសឹងតែមានរបាយការណ៍វេជ្ជសាស្រ្តថាមានរបួសត្រូវការព្យាបាលបន្តទៀត។ កីឡាករ Oscar Mingueza របស់ក្លិប Barcelona B បានចាប់ផ្តើមដូរជំនួស Clement Lenglet កាលពីថ្ងៃអាទិត្យ ហើយកីឡាករវ័យ២១ឆ្នាំរូបនេះប្រាកដជាមានពេលវេលាជាច្រើនទៀតនាពេលខាងមុខដើម្បីជំនួសកន្លែងកីឡាករដែលមានរបួស។ ជាមួយគ្នានេះកីឡាករ Frenkie de … អាន​បន្ថែម ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា អ្នករត់ប្រណាំងប្រមាណ៩.០០០នាក់ដែលខ្លះពាក់ម៉ាសផងបានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងមួយឆ្នាំនៅពេលដែលមានជំងឺកូវីដ-១៩ ដោយប្រទេសចិនបានបោះបង់ចោលកីឡាប្រភេទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ វិច្ឆិកា។ មុនពេលការប្រកួតមន្ត្រីបាននិយាយថា វាជាឱកាសមួយដើម្បីបង្ហាញពីរបៀបដែលប្រទេសចិនបានធ្វើឡើងវិញ មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩កំពុងឈានទៅមុខទោះបីជាមានវិបត្ដិសុខភាពសកលកំពុងបន្តក៏ដោយ។ ការរត់ម៉ារ៉ាតុងធំៗជាច្រើនដូចជានៅញូវយ៉ក, ប៊ែកឡាំង, បូស្តុន និងទីក្រុងឈីកាហ្គោសុទ្ធតែរងគ្រោះដោយសារការឆ្លងជំងឺកូវីដ-១៩នៅឆ្នាំនេះខណៈទីក្រុងឡុង និងតូក្យូបើកកម្មវិធីឡើងវិញសម្រាប់តែអ្នករត់ប្រណាំងឆ្នើមៗប៉ុណ្ណោះ។ ដោយឈរលើនិន្នាការនេះការរត់ម៉ារ៉ាតុងនៅទីក្រុងសៀងហៃបានធ្វើឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ និងមានវិធានការការពារមេរោគដើម្បីទប់ស្កាត់ការឆ្លង។ ក្រុងសៀងហៃគឺស្ថិតនៅក្នុងក្រុមមានករណីឆ្លងក្នុងស្រុកថ្មីៗ ប៉ុន្តែប្រទេសចិនបានដោះស្រាយនូវការរីករាលដាលនៃជំងឺនេះដោយសារការបិទទ្វារ និងចាត់វិធានការយ៉ាងតឹងរ៉ឹង ។ អ្នករត់ប្រណាំងត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគឆ្លងដើម្បីចូលរួមចំណែកហើយត្រូវបានគេបញ្ជាឱ្យពាក់ម៉ាសភ្លាមៗមុននិងក្រោយការប្រណាំង។ អ្នករត់ប្រណាំងប្រហែល៩.០០០នាក់ត្រូវបានគេរំពឹងថា ចូលរួមគឺធ្លាក់ចុះពី៣៨.០០០នាក់នៅក្នុងការរត់ម៉ារ៉ាតុងមុនៗ ៕ដោយ៖ភារៈ អាន​បន្ថែម កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​លើ​វត្ថុ​សំណាក​របស់​អ្នក​សង្ស័យ​ជិត​៣០០​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ លទ្ធផលបង្ហាញ​ថា​ អ​វិ​ជ្ជ​មានទាំងអស់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ យោងតាមគេហទំព័រនគរបាលជាតិបានឲ្យដឹងថាលទ្ធផលនៃការធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​លើ​វត្ថុ​សំណាក​រក​វីរុស​ COVID-19​ លើក​ទី​០១​ ដែល​ធ្វើ​លើ​អ្នក​ស​ង្ស័យជិត៣០០នាក់នៅខេត្តបន្ទាយមានជ័យ គឺ​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់​ ។​ ​លោក​វេជ្ជបណ្ឌិត​ ឡេ​ … អាន​បន្ថែម ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​លើ​វត្ថុ​សំណាក​របស់​អ្នក​សង្ស័យ​ជិត​៣០០​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ លទ្ធផលបង្ហាញ​ថា​ អ​វិ​ជ្ជ​មានទាំងអស់​

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខចុះណែនាំ ចែកសេចក្តីជូនដំណឹងដល់ភោជនីយដ្ឋាន កន្លែងទទួលរៀបអាពាហ៍ពិពាហ៍ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូតែក ក្លិបហាត់ប្រាណ

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអនុវត្តតាមសេចក្តីណែនាំលេខ ០០៩/២០ សណន ចុះថ្ងៃទី … អាន​បន្ថែម គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខចុះណែនាំ ចែកសេចក្តីជូនដំណឹងដល់ភោជនីយដ្ឋាន កន្លែងទទួលរៀបអាពាហ៍ពិពាហ៍ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូតែក ក្លិបហាត់ប្រាណ