សារព័ត៌មាន livescore.com បានផ្សាយថា ប្រធានក្លិប Napoli លោក Aurelio De Laurentiis បានបង្ហើបឱ្យដឹងថា កីឡដ្ឋានរបស់ក្លិបអាចប្តូរឈ្មោះទៅជាកិត្តិយសរបស់លោក Diego Maradona បន្ទាប់ពីលោកបានទទួលមរណភាពកាលពីថ្ងៃពុធ។ សមាគមបាល់ទាត់អាហ្សង់ទីន (AFA) បានបញ្ជាក់នៅពាក់កណ្តាលសប្តាហ៍នេះថា កីឡាករម៉ារ៉ាដូណាដែលជាកីឡាករបាល់ទាត់ដ៏ឆ្នើមបំផុតមិនធ្លាប់មានបានស្លាប់នៅអាយុ៦០ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ អ្នកជួយឲ្យអាហ្សង់ទីនឈ្នះការប្រកួត World Cup លោកម៉ារ៉ាដូណាទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្លិប Napoli ជាកន្លែងដែលគាត់បានដឹកនាំ Napoli ទៅរកភាពល្បីល្បាញដែលមិនធ្លាប់មានពីមុនក្នុងក្របខ័ណ្ឌ Serie A កាលពីឆ្នាំ១៩៨៦-១៩៨៧ និងឆ្នាំ១៩៨៩-១៩៩០។ អ្នកគាំទ្រម្នាក់របស់ Napoli កាន់ទុក្ខមរណភាពរបស់លោកម៉ារ៉ាដូណាលោក De Laurentiis បាននិយាយថា កីឡដ្ឋាននៅក្រុង San Paolo អាចត្រូវបានគេដាក់ឈ្មោះតាមឈ្មោះរូបតំណាងបាល់ទាត់ ឬក៏ជាឈ្មោះលោកម៉ារ៉ាដូណា។ លោក De Laurentiis និយាយថា “វាអាចជាគំនិតមួយក្នុងការដាក់ឈ្មោះកីឡដ្ឋាន San … អានបន្ថែម ក្លិប Napoli គ្រោងនឹងប្តូរឈ្មោះពហុកីឡដ្ឋានបន្ទាប់ពី Maradonaទទួលមរណភាព