Pique មានរបួសជង្គង់ធ្ងន់ធ្ងរ នឹងខកខានបង្ហាញខ្លួនឲ្យ Barcelona ពី៣ទៅ៥ខែ
ក្រោយពីបរាជ័យសម្រាប់ក្រុម Barcelona ១-០ ដោយសារក្រុម AtleticoMadrid កាលពីយប់ថ្ងៃសៅរ៍ ធ្វើឲ្យក្លិបកាន់តែព្រួយបារម្ភ ខណៈដែលកីឡាករ Gerard Pique មានរបួសជង្គង់ធ្ងន់ធ្ងរ ដែលអាចនឹងត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់៣ទៅ៥ខែ។ ការព្រួយបារម្ភនេះបន្ទាប់ពីក្លិប Barcelona បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានរងរបួសសរសៃពួរផ្នែកខាងក្នុង និងផ្នែកខាងក្រោមនៃជង្គង់ខាងស្តាំរបស់គាត់ ហើយនឹងចំណាយពេលដ៏សំខាន់សម្រាប់ព្យាបាលរយៈពេលយូរ។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ការពិនិត្យធ្វើឡើងកាលពីថ្ងៃអាទិត្យលើកីឡាករ Gerard Pique បានបង្ហាញថា គាត់មានស្នាមប្រេះផ្នែកទី៣ នៃសរសៃពួរខាងក្នុង និងរងរបួសផ្នែកខ្លះទៅនឹងសរសៃពួរសាច់ដុំផ្នែកខាងក្រោមនៃជង្គង់ខាងស្តាំ ។ ដូច្នេះគាត់មិនមានជម្រើសសម្រាប់ការជ្រើសរើសទេ ហើយការវិវឌ្ឍន៍នៃការរងរបួសនឹងធ្វើឱ្យស្ថានភាពរបស់គាត់មានរយៈពេលយូរ។ ទោះបីជាសេចក្តីថ្លែងការណ៍របស់ក្លិបមិនបានផ្តល់ពេលវេលាប៉ាន់ស្មានដើម្បីបញ្ជាក់ច្បាស់ ក៏ដោយ … អានបន្ថែម Pique មានរបួសជង្គង់ធ្ងន់ធ្ងរ នឹងខកខានបង្ហាញខ្លួនឲ្យ Barcelona ពី៣ទៅ៥ខែ
