UEFA អះអាងថា ពិភពបាល់ទាត់នៅអឺរ៉ុបមានសុវត្ថិភាពបំផុតនៅលើពិភពលោកអំឡុងពេលមានជំងឺរាតត្បាត

គណៈកម្មការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបាននិយាយថា UEFA បានត្រួតពិនិត្យការធ្វើតេស្តចំនួន ៦១,៨៥៩ដងនៃការធ្វើតេស្តរកជំងឺកូវីដ–១៩ ចាប់តាំងពីខែសីហាដែលអនុញ្ញាតឱ្យមានការប្រកួតនៅតំបន់អឺរ៉ុបជាង៥០០ និងធ្វើឱ្យបាល់ទាត់ក្លាយជាបរិស្ថានមួយដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ ស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុបដែលរងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនចំពោះការឈានមុខគេជាមួយបាល់ទាត់អន្តរជាតិអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩បានអះអាងថា មានតែការសាកល្បងចំនួន៣៤០នាក់ប៉ុណ្ណោះដែលវិជ្ជមានគឺ០,៥៥ភាគរយនៃចំនួនសរុបហើយមានតែ៣ភាគរយប៉ុណ្ណោះនៃការប្រកួតត្រូវបានលុបចោល។ ប្រធាន UEFA លោក Aleksander Ceferin មានប្រសាសន៍ថា “ ពិធីសារដែលយើងបានដាក់ឱ្យអនុវត្តគឺមានភាពរឹងមាំ និងធានាសុវត្ថិភាពដល់អ្នកដែលពាក់ព័ន្ធទាំងអស់ សូម្បីតែក្នុងគ្រាលំបាកនេះនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩កំពុងរីកសាយពាសពេញទ្វីបក៏ដោយ។ វាផ្តល់ឱ្យយើងនូវទំនុកចិត្តថាការប្រកួតប្រជែងរបស់យើងនឹងត្រូវបានលេងដូចដែលបានគ្រោងទុក។ វាជាការផ្តល់កិត្តិយសដល់អ្នកដែលពាក់ព័ន្ធហើយវាបង្ហាញថាការប្រកួតអាចត្រូវបានលេងដោយសុវត្ថិភាព”។ UEFA បានបង្ហាញរបាយការណ៍ថា ចាប់តាំងពីខែសីហា មានការរៀបចំការប្រកួតនៅក្នុងការប្រកួតចំនួន៨រួមមាន ពានរង្វាន់ Champions League, … អាន​បន្ថែម UEFA អះអាងថា ពិភពបាល់ទាត់នៅអឺរ៉ុបមានសុវត្ថិភាពបំផុតនៅលើពិភពលោកអំឡុងពេលមានជំងឺរាតត្បាត

FIFA ជំរុញឱ្យមានច្បាប់ថ្មីសម្រាប់ភ្នាក់ងារទិញ-ដូរកីឡាករ

សហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងជំរុញផែនការប្រមូលកម្រៃជើងសារសម្រាប់ថ្លៃសេវាផ្ទេរប្រាក់សម្រាប់ភ្នាក់ងារកីឡាករ និងអនុវត្តគម្រោងអាជ្ញាប័ណ្ណបើទោះបីជាបទបញ្ញត្តិថ្មីរបស់ខ្លួនត្រូវបានជំទាស់ដោយភ្នាក់ងារមួយចំនួនក៏ដោយ។ FIFA បានប្រកាសពីការដាក់កម្រិតលើភ្នាក់ងារកីឡាកររបស់ក្លិបដែលលក់ឱ្យដល់១០ភាគរយនៃថ្លៃផ្ទេរ និង៣ភាគរយនៃថ្លៃឈ្នួលរបស់កីឡាករសម្រាប់ភ្នាក់ងាររបស់ក្លិបទិញ។ បទប្បញ្ញត្តិថ្មីដែលគ្រោងនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ ក៏នឹងបង្ខំឲ្យភ្នាក់ងារនានាទទួលបានអាជ្ញាប័ណ្ណ និងឆ្លងកាត់ការប្រឡងដែលរៀបចំឡើងដោយ FIFA ក៏ដូចជាធ្វើប្រតិបត្តិការជាសាធារណៈទាំងអស់ដែលអនុញ្ញាតឱ្យអ្នកគាំទ្រមើលឃើញថា តើភ្នាក់ងារកីឡាករនោះត្រូវបានចំណាយប៉ុន្មានលើកិច្ចព្រមព្រៀង។ FIFA បានឲ្យដឹងថា ខ្លួនកំពុងចាប់ផ្តើម ដំណើរការពិគ្រោះយោបល់ លើកទី ៣ និងចុងក្រោយរបស់ខ្លួនស្តីពីបទប្បញ្ញត្តិថ្មីមុនពេលបញ្ជូនការកែទម្រង់ទៅបោះឆ្នោតនៅក្រុមប្រឹក្សា FIFA ដោយមានគោលបំណងនាំពួកគេចូលជាធរមាននៅរដូវកាលក្រោយ។ ប៉ុន្តែភ្នាក់ងារកីឡាករបានរិះគន់យ៉ាងខ្លាំងចំពោះសំណើនេះនិងបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ លោក Emilio Garcia Silvero ប្រធានផ្នែកច្បាប់និងអនុវត្តច្បាប់របស់ FIFA បានប្រាប់អ្នកយកព័ត៌មានថា អង្គភាពគ្រប់គ្រងនឹងបន្តពិគ្រោះយោបល់ជាមួយភ្នាក់ងារនានា ប៉ុន្តែបានប្តេជ្ញាជំរុញទៅមុខជាមួយនឹងការផ្លាស់ប្តូរនេះ។ គួររំលឹកថា ប្រាក់កម្រៃដែលបានបង់ទៅឱ្យភ្នាក់ងារដែលពាក់ព័ន្ធក្នុងការផ្ទេរកីឡាករអន្ដរជាតិមានចំនួនសរុប៦៥៣,៩លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ … អាន​បន្ថែម FIFA ជំរុញឱ្យមានច្បាប់ថ្មីសម្រាប់ភ្នាក់ងារទិញ-ដូរកីឡាករ

ខឹងខាងស្រីផ្ដាច់ពាក្យខាងប្រុសយកកូនកាំបិតចាក់បណ្ដាលឲ្យរងរបួសធ្ងន់នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ នារីម្នាក់ត្រូវខាងប្រុសជាអតីតគូដណ្ដឹងយកកូនកាំបិតចាក់បណ្ដាលឲ្យរងរបួសជាទម្ងន់ ព្រោះតែខាងប្រុសខឹងនឹងនារីរងគ្រោះផ្ដាច់ពាក្យ។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចតាមផ្លូវ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន​ … អាន​បន្ថែម ខឹងខាងស្រីផ្ដាច់ពាក្យខាងប្រុសយកកូនកាំបិតចាក់បណ្ដាលឲ្យរងរបួសធ្ងន់នៅក្រុងតាខ្មៅ

ប្រជាពលរដ្ឋប្រទះឃើញអាវុធនិងគ្រាប់មួយកេសត្រូវបានជនមិនស្គាល់មុខយកទៅទម្លាក់ចោលនៅមាត់បឹង

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញអាវុធនិងគ្រាប់ជាច្រើនប្រភេទនៅចំណុចមាត់បឹង ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីម៉ោង១១:១០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ័នគរបាលរដ្ឋបាលព្រែកព្នៅ … អាន​បន្ថែម ប្រជាពលរដ្ឋប្រទះឃើញអាវុធនិងគ្រាប់មួយកេសត្រូវបានជនមិនស្គាល់មុខយកទៅទម្លាក់ចោលនៅមាត់បឹង

លួចគាស់ផ្ទះគេបាន២ដងមិនឈប់លើកក្រោយលួចទៀតត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ពលរដ្ឋកាលពីថ្ងៃទី៨​ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង១៣និង៣០នាទី នៅ ចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ … អាន​បន្ថែម លួចគាស់ផ្ទះគេបាន២ដងមិនឈប់លើកក្រោយលួចទៀតត្រូវជាប់ខ្នោះសមត្ថកិច្ច

ក្រសួងសុខាភិបាល ប្រកាសថា មនុស្ស៥២នាក់ ដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី តេស្ត «អវិជ្ជមានវីរុសកូវីដ-១៩» ទាំងអស់

ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បង្ហាញថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី កាលពីថ្ងៃទី៨ ខែវិច្ឆិកា … អាន​បន្ថែម ក្រសួងសុខាភិបាល ប្រកាសថា មនុស្ស៥២នាក់ ដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី តេស្ត «អវិជ្ជមានវីរុសកូវីដ-១៩» ទាំងអស់

ជិះម៉ូតូធ្លាក់ជង្ហុកដួលលេីដងផ្លូវត្រូវរថយន្តមកពីក្រោយកិនស្លាប់

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ជង្ហុកបណ្តាលដួលហើយភ្លាមៗនោះក៏ត្រូវរថយន្តបើកមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចមុខអគ្គបញ្ជាការដ្ឋានកងកម្លាំងវិស្វកម្ម​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ ជនរងគ្រោះឈ្មោះឡុង ស៊ីថេន​ ភេទប្រុសអាយុ១៩​ឆ្នាំ​ … អាន​បន្ថែម ជិះម៉ូតូធ្លាក់ជង្ហុកដួលលេីដងផ្លូវត្រូវរថយន្តមកពីក្រោយកិនស្លាប់

ប្រកួតបាល់ទាត់មនុស្សធម៌ ដើម្បីប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ … អាន​បន្ថែម ប្រកួតបាល់ទាត់មនុស្សធម៌ ដើម្បីប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត

ចិនបើករថយន្តស៊េរីទំនើបឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖ ជនជាតិចិនម្នាក់រួមដំណើរជាមួយជនជាតិចិនម្នាក់ទៀតបានបើករថយន្តស៊េរីទំនើបKIAមួយគ្រឿងឆ្លងផ្លូវទៅបុកម៉ូតូMSXមួយគ្រឿងជិះដោយមនុស្សប្រុសស្រី២នាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅខាងកើតរង្វង់មូលចោមចៅប្រមាណជាង ១០០ ម៉ែត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ … អាន​បន្ថែម ចិនបើករថយន្តស៊េរីទំនើបឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់និងស្រាល

ជិះម៉ូតូឌុបគ្នាឆ្លងភ្លើងស្តុបទៅបុកជាមួយរថយន្តស៊េរីទំនេីបឡិចសុីសLX570 បណ្ដាលឲ្យរបួសធ្ងន់៣នាក់

ភ្នំពេញ​ ៖​ បុរស៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស៊េរីទំនេីបLexus LX570 ចំពីមុខរថយន្តពេញទំហឹង​ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី៨​ ខែវិច្ឆិកា​ … អាន​បន្ថែម ជិះម៉ូតូឌុបគ្នាឆ្លងភ្លើងស្តុបទៅបុកជាមួយរថយន្តស៊េរីទំនេីបឡិចសុីសLX570 បណ្ដាលឲ្យរបួសធ្ងន់៣នាក់

ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់​ជិះម៉ូតូចូលវាយជនរងគ្រោះដល់ក្នុងភូមិ​ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់

​ ភ្នំពេញ​ ៖​ ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដាវនិងដំបងគ្រប់ដៃបានជិះម៉ូតូជាង១០គ្រឿងចូលវ៉ៃនិងកាប់យុវជន៣ទៅ៤នាក់​ដែលកំពុងអង្គុយលេងក្បែរផ្ទះក្នុងភូមិ​របស់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០​ស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ជាប់ប្រឡាយក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ … អាន​បន្ថែម ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់​ជិះម៉ូតូចូលវាយជនរងគ្រោះដល់ក្នុងភូមិ​ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់

ឧទ្ធម្ភាគចក្រដឹកជញ្ជូនបេះដូងមួយគ្រឿង ធ្លាក់ចុះពេលកំពុងហោះហើរ(មានវីដេអូ)

អន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍ពីក្រៅស្រុក បានលើកឡើងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមានឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងនមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ ស្រាប់តែពេលនោះបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។ ប្រភពដដែលនេះបានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រពេទ្យចំនួនមួយគ្រឿងដែលជួបបញ្ហានេះ បានដឹកជញ្ជូនបេះដូងពីមន្ទីរពេទ្យ ដែលមានឈ្មោះថា … អាន​បន្ថែម ឧទ្ធម្ភាគចក្រដឹកជញ្ជូនបេះដូងមួយគ្រឿង ធ្លាក់ចុះពេលកំពុងហោះហើរ(មានវីដេអូ)