ខ្សែការពារ Phil Foden របស់ក្រុម Manchester City ត្រូវបានគ្រូបង្វឹកជម្រើសជាតិអង់គ្លេសហៅឲ្យចូលប្រកួតវិញនាពាក់កណ្តាលខែវិច្ឆិកាខាងមុខ ដោយប្រកួតជាមួយសាធារណរដ្ឋអៀរឡង់, បែលហ្ស៊ិក និងអ៊ីស្លង់។ ជាមួយគ្នានោះមិនមានកន្លែងសម្រាប់ខ្សែប្រយុទ្ធ Mason Greenwood ទេដែលនៅជាមួយ Foden ត្រូវបានលុបចោលពីក្រុមកាលពីខែមុនបន្ទាប់ពីត្រូវបានបញ្ជូនចេញពីទឹកដីអ៊ីស្លង់កាលពីខែកញ្ញាពីបទរំលោភគោលការណ៍ណែនាំនៃការឆ្លងជំងឺកូវីដ-១៩។ រីឯខ្សែប្រយុទ្ធ Danny Ingsនិងខ្សែបម្រើ Kalvin Phillips ខកខានចូលជម្រើសជាតិដែរដោយសាររបួស។ ចំណែកខ្សែការពារក្រុមតោខៀវ Chelsea កីឡាករ Reece James នឹងមានឈ្មោះសម្រាប់ការប្រកួតមិត្តភាពជាមួយសាធារណរដ្ឋអៀរឡង់នៅថ្ងៃទី១២ ខែវិច្ឆិកាមុនពេលជាប់បម្រាម២ប្រកួត។ ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Harry Maguire នឹងមិនមានវត្តមានសម្រាប់ការប្រកួតកម្មវិធី Nations … អានបន្ថែម Phil Foden ត្រូវបានកោះហៅឲ្យចូលជម្រើសជាតិអង់គ្លេស ប៉ុន្តែគ្មានកន្លែងសម្រាប់ Mason Greenwood ទេ