ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងបង្កដោយរថយន្តតាកូម៉ាប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំទៅបុកម៉ូតូមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចរថយន្តរេចង្កូតទៅបុកបញ្ឆៀងផ្ទះលក់ទូរស័ព្ទមួយខ្នងទើបឈប់ស្ងៀម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥និង៤៣នាទីព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិ១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២និងលេខ១៤៣ស្ថិតនៅចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសេត … អានបន្ថែម រថយន្តតាកូម៉ាបើកមិនប្រកាន់ស្ដាំបុកម៉ូតូបើកបញ្រ្ចាសគ្នារួចរេចង្កូតទៅបុកផ្ទះលក់ទូរស័ព្ទរបួសធ្ងន់ម្នាក់