អតីតគ្រូបង្វឹកជួយឲ្យអុីតាលីលើកពាន World Cup ចង់ដឹកនាំក្លិបនៅអឺរ៉ុបឡើងវិញ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអុីតាលី និងក្រុមសេះបង្កង់ Juventusលោក Marcello Lippi ដែលជាគ្រូបង្វឹកធ្លាប់ដឹកនាំក្រុមជម្រើសជាតិអុីតាលីឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០០៦ បាននិយាយថា គាត់ពិតជាបានធ្វើជាមួយគ្រូបង្វឹកម្តងទៀតនៅក្លិបណាមួយក្នុងទ្វីបអឺរ៉ុប ។ លោក Marcello Lippi គ្មានការងារធ្វើចាប់តាំងពីលោកបានលាឈប់ពីតំណែងជាគ្រូបង្វឹកជម្រើសជាតិចិនកាលពីខែវិច្ឆិកា ឆ្នាំមុនបន្ទាប់ពីបានបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២ នៅប្រទេសស៊ីរី។ បុរសវ័យ៧២ឆ្នាំរូបនេះធ្លាប់ដឹកនាំក្លិបយក្ស Juventus និងដឹកនាំក្រុមGuangzhou FC ប្រទេសចិន ប៉ុន្តែអ្នកមានបទពិសោធន៍ខ្លាំងរូបនេះនឹងមិនវិលត្រឡប់មកកាន់កន្លែងចាស់នេះវិញទេ ដោយអាចនឹងវិលទៅក្លិបផ្សេងទៀតដែលត្រូវការលោក។ លោក Marcello Lippi បានប្រាប់វិទ្យុ Sportiva ថា “ខ្ញុំពិតជាបានធ្វើការងារជាគ្រូបង្វឹកច្រើនហើយ។ ប្រហែលជាខ្ញុំអាចមានប្រយោជន៍ក្នុងតួនាទីផ្សេងទៀត ប៉ុន្តែគ្មានអ្វីទាល់តែដល់រដូវក្តៅទើបមានដំណឹងល្អ”។ … អាន​បន្ថែម អតីតគ្រូបង្វឹកជួយឲ្យអុីតាលីលើកពាន World Cup ចង់ដឹកនាំក្លិបនៅអឺរ៉ុបឡើងវិញ

កំណត់ត្រាល្អរបស់លោក Zidane ដែលផ្តល់ឱ្យក្រុម Real Madrid មានជំនឿលើការប្រកួត El Clasico

លោក Zinedine Zidane នឹងដឹកនាំក្រុម Real Madrid របស់គាត់ទៅទឹកដី Camp Nou ជាលើកដំបូងសម្រាប់ការប្រកួត EI Clasico រដូវកាល២០២០-២០២១ ក្នុងនាមជាគ្រូបង្វឹកឆ្នាំនេះ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះកំពុងតែស្វែងរកវិធីមួយដើម្បីនាំកីឡាកររបស់ខ្លួនឲ្យលេងបានល្អឡើងវិញជាមួយនឹងក្រុមដែលមិនត្រូវបានទិញកីឡាករចូលបន្ថែមអំឡុងពេលទីផ្សារដោះដូរកីឡាករ។ ប៉ុន្តែលោក Zidane ធ្លាប់ដឹកនាំមិនដែលចាញ់នៅទឹកដី Camp Nou ទេក្នុងការប្រកួត៥លើករបស់គាត់ដោយបានបញ្ជាក់ពីកំណត់ត្រានៅទីនោះថា គ្រូបង្វឹកល្អជាងគេទាំងអស់ដែលធ្លាប់ដឹកនាំក្រុម Real Madrid កន្លងមក។ ក្នុងដំណើរប្រកួតក្របខ័ណ្ឌ La Liga ទៅកាន់តំបន់ Catalonia ដើម្បីប្រឈមមុខនឹងក្រុម Barcelona គឺជាកិច្ចការដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ប៉ុន្តែទឹកដី Camp Nou នាំមកតែអនុស្សាវរីយ៍ល្អៗសម្រាប់អ្នកចាត់ការក្រុមReal Madrid រូបនេះ។ គ្មានអ្វីដែលមិនអាចធ្វើបានសម្រាប់គាត់ទេ គាត់គឺជាគ្រូបង្វឹកដែលទទួលបានជោគជ័យបំផុតទី២ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ការប្រកួតចាញ់ក្រុម Cadiz និងចាញ់ក្រុម Shakhtar Donetsk បានធ្វើឱ្យមានសំណួរ និងការព្រួយបារម្ភ ប៉ុន្តែលោក Zidane បានអះអាងថានឹងជំរុញទឹកចិត្តកូនក្រុមលោកឲ្យធ្វើបានល្អ។ ក្នុងអំឡុងពេលលោក Zidane ដឹកនាំក្រុម Real Madrid ធ្លាប់ជួបក្រុមBarcelona ចំនួន៩ ដងក្នុងនាមជាគ្រូបង្វឹក ហើយចាញ់២ដងប៉ុណ្ណោះ។ កំណត់ត្រានៃការឈ្នះ៤លើក និងស្មើ៣លើក … អាន​បន្ថែម កំណត់ត្រាល្អរបស់លោក Zidane ដែលផ្តល់ឱ្យក្រុម Real Madrid មានជំនឿលើការប្រកួត El Clasico

ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ

ភ្នំពេញ៖ ផលិតករនិងជាអ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា បានបង្ហើបគម្រោងថតភាពយន្តភាគថ្មីមួយ និងជាភាពយន្តចុងក្រោយរបស់អ្នកស្រីគឺរឿង”ស្នាមស្នេហ៍សបុទ្ររាម”វគ្គ២។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែ តុលាឆ្នាំ២០២០ ក្នុងឱកាសដែលលោកស្រីប្រកាសសម្ពោធសៀវភៅប្រលោមលោក”បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រ ។ លោកស្រីពាន់ ភួង បុផ្ផា បានបញ្ជាក់ថាអ្នកស្រីបានប្រមូលបានអ្នកនិពន្ធសៀវភៅប្រលោមលោកវ័យក្មេង និងមានទេពកោសល្យចំនួន ៥នាក់និងបានបញ្ចេញស្នាដៃចំនួន២ហើយ។ ស្នាដៃទី១ ដែលបានរួចចេញកាលពីមុននោះ ម្សិលមិញអ្នក “ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស” បានសម្ពោធស្នាដៃទី២ទៀត រឿង “បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រនោះខណៈដែលគំនិតរឿងរបស់លោកស្រី និងនិពន្ធដោយកញ្ញា អ៊ិន បូបូ។ ក្រៅអំពីការប្រកាសបើកសម្ពោធនសៀវភៅនេះលោកស្រីក៏ប្រកាសបញ្ចប់ការផលិតភាពយន្តដោយក្រោមហេតុផលថា អ្នកស្រីមានវ័យកាន់តែច្រើន ល្មមដល់ពេលដែលអ្នកស្រីត្រូវសម្រាកខ្លះ និងត្រូវលៃពេលខ្លះ សម្រាប់ខ្លួនឯង រួមទាំងយកពេលទៅធ្វើកិច្ចការផ្សេងទៀត ដែលមិនសូវធ្ងន់ធ្ងរដូចការផលិតខ្សែភាពយន្តភាគ ដែលត្រូវការចំណាយពេលវេលា កម្លាំងកាយ ប្រាជ្ញាស្មារតីច្រើនហួសហេតុ។ អ្នកនិពន្ធវ័យ៦៦ឆ្នាំរូបនេះបញ្ជាក់ថាបន្ទាប់ពីអ្នកស្រីទើបនឹងបើកការផលិតភាពយន្តភាគរឿង “កុមារីវ័យ ២៥ឆ្នាំ” វគ្គ៣ និងរឿង “រសជាតិអ្នកមាន” បន្តបង្ហើយរឿងមួយភាគមួយទៀតសម្រាប់ទូរទស្សន៍ក្នុងស្រុកមួយដែរ គឺរឿង “ស្នាមស្នេហ៍សមុទ្ររាម“វគ្គ២ ដែលគ្រោងនឹងដំណើរការផលិតក្នុងពេលឆាប់ៗ។ បន្ទាប់ពីបញ្ចប់រឿងនេះហើយ គឺអ្នកស្រីសុំដកខ្លួនពីការផលិតរឿងប្រភេទសម្រាប់ដាក់ទូរទស្សន៍នេះហើយ។ ទោះជាយ៉ាងណាពេលនៅសល់ពីនេះ គឺអ្នកស្រី នឹងផ្ដោតទៅការចងក្រងក្រុមអ្នកនិពន្ធសរសេររឿងប្រលោមលោកជាជំនួសវិញ។ កិច្ចការនេះ អ្នកស្រី បានបង្កើត “ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស” ដែលមានអាយុកាលជិត ២ឆ្នាំហើយ។អ្នកស្រីបានពន្យល់ថា អ្នកស្រី នឹងយកពេលសល់ពីការផ្អាកផលិតរឿងមាសមកផលិតសៀវភៅប្រលោមលោកវិញ ព្រោះតែលោកបានមើលឃើញថា ការប្រើប្រាស់ភាសាជាតិនឹងកាន់តែប្រឈមនាពេលខាង។ ដូច្នេះហើយ អ្នកស្រីចង់ធ្វើកិច្ចការខ្លះ ដើម្បីលើកកម្ពស់ការប្រើភាសាជាតិ ទាំងការនិយាយ សរសេរ និងអាន៕ដោយ៖វឌ្ឍនា                 អាន​បន្ថែម ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងបន្ទាន់មួយ ប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ

ឡំប្រឺតាបេីកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់កិនស្ត្រីម្នាក់ស្លាប់នៅក្បែរទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ

​ ភ្នំពេញ​ ៖​ ឡំប្រឺតាមួយគ្រឿងបើកគេចពីម៉ូតូក៏ក្រឡាប់សង្កត់ទៅលើអ្នករួមដំណើរ២នាក់បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់និងចៅស្រីរងរបួសស្រាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ​ … អាន​បន្ថែម ឡំប្រឺតាបេីកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់កិនស្ត្រីម្នាក់ស្លាប់នៅក្បែរទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ

បុរសម្នាក់បើករថយន្តលឿនពេកពេលដល់ផ្លូវកោងបត់មិនទាន់បណ្ដាលឱ្យធ្លាក់ចេញពីថ្នល់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនពេលមកដល់ផ្លូវបត់បួងចង្កូតបត់មិនទាន់បណ្ដាលឱ្យរថយន្តហោះធ្លាក់ក្រៅថ្នល់តែមិនមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ R8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ … អាន​បន្ថែម បុរសម្នាក់បើករថយន្តលឿនពេកពេលដល់ផ្លូវកោងបត់មិនទាន់បណ្ដាលឱ្យធ្លាក់ចេញពីថ្នល់

ផ្លូវក្រួសក្រហមចូលទៅស្រុកសៀមប៉ាងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរស្រុកនិងប្រជាពលរដ្ឋសហការគ្នាជួសជុលសម្រួលការលំបាក

ខេត្តស្ទឹងត្រែង៖ ផ្លូវក្រួសក្រហមចាប់ពីចំណុចដុងក្រឡចូលទៅស្រុកសៀមប៉ាងប្រវែង៥០គីឡូម៉ែត្ររងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងបង្កឱ្យខូចប្រវែងជិត៤គីឡូម៉ែត្រ ក្រោយទឹកស្រកទៅវិញត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋ សហការគ្នាធ្វើការជួសជុលដើម្បីសម្រួលការធ្វើចរាចរណ៍បណ្តោះអាសន្ន។ លោកផាន់ យុទ្ធ អភិបាលនៃគណ:អភិបាលស្រុកសៀមប៉ាងបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាងទាំងមូលមានបញ្ហាប្រឈមខ្លាំងគឺផ្លូវធ្វើដំណើរមួយខ្សែនេះក្រសួងអភិវឌ្ឍន៍ជនបទទើបតែជួសជុលហើយកាលពីដើមឆ្នាំ២០២០នេះ ហើយនៅរដូវវស្សានេះត្រូវបានជំនន់ទឹកភ្លៀងជន់លិចហូរកាត់ បង្កការខូចខាតផ្លូវចំនួន … អាន​បន្ថែម ផ្លូវក្រួសក្រហមចូលទៅស្រុកសៀមប៉ាងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរស្រុកនិងប្រជាពលរដ្ឋសហការគ្នាជួសជុលសម្រួលការលំបាក

កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល

ខេត្តសៀមរាប៖ កុលាលភាជន៍ចំនួន១៩ ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកកុលាលភាជន៍ចំនួន៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើប្រាសាទព្រះខ័នកាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល  នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ តាមការបញ្ជាក់របស់លោក … អាន​បន្ថែម កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល

ក្រុមអន្តរាគមន៍ និងមន្រ្តីគយតំបន់៥ឃាត់រថយន្ត១គ្រឿងលួចដឹកផលិតផលគ្រឿងក្នុងជ្រូកចម្រុះ ៥៦កេស

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿងលួចដឹកគ្រឿងក្នុងជ្រូកចម្រុះមានចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាមត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយ មន្រ្តីគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ … អាន​បន្ថែម ក្រុមអន្តរាគមន៍ និងមន្រ្តីគយតំបន់៥ឃាត់រថយន្ត១គ្រឿងលួចដឹកផលិតផលគ្រឿងក្នុងជ្រូកចម្រុះ ៥៦កេស

ឪពុកម្តាយទៅធ្វើការទុកកូនឲ្យប្អូនជួយមើលស្រាប់តែលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បន្ទាប់ពីឪពុកម្តាយទុកឲ្យប្អូនជួយមើលស្រាប់តែទៅលេងទឹកខាងក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ … អាន​បន្ថែម ឪពុកម្តាយទៅធ្វើការទុកកូនឲ្យប្អូនជួយមើលស្រាប់តែលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីយក ទៅចែកជូន ដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដ ទទួលអំណោយជាអង្ករ៤៨២ តោន ពីសប្បុរសជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា … អាន​បន្ថែម លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីយក ទៅចែកជូន ដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ

បុរសនិវត្តជនម្នាក់បើកម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកម៉ូតូបើកបញ្ច្រាសទិសគ្នារបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ បុរសជានិវត្តជនម្នាក់និងនារី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាកាលពី ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ កត្ដិក ឆ្នាំ ជូត ទោស័ក … អាន​បន្ថែម បុរសនិវត្តជនម្នាក់បើកម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកម៉ូតូបើកបញ្ច្រាសទិសគ្នារបួសធ្ងន់ស្រាល៣នាក់