ធនាគារជាតិនៃកម្ពុជា ដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ប្រកាសថា នឹងដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ក្នុងសប្តាហ៍នេះ ។ … អាន​បន្ថែម ធនាគារជាតិនៃកម្ពុជា ដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ក្នុងសប្តាហ៍នេះ

ប្រអប់សំបុត្រត្រូវគេលួចដុត​ សន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ជាច្រើនត្រូវឆេះខ្ទេច

ភ្លើងឆេះប្រអប់សំបុត្រ​ប្រៃសណីយ៍​​សម្រាប់ការបោះឆ្នោត គឺជាការវាយប្រហារដោយមានចេតនា​ដើម្បីបំផ្លាញ។ ហេតុការណ៍ខាងលើបានកើតឡើងនៅ​ថ្ងៃទី​១៨ ខែតុលា(ពេលវេលាអាមេរិក)​ស្ថិតនៅទីក្រុងBaldwin Park​ទីក្រុងLos Angeles អាមេរិក។ តាមសារព័ត៌មាន​Guardian បានផ្សាយថា មន្ត្រីក្នុងតំបន់​​បានឲ្យដឹងថា … អាន​បន្ថែម ប្រអប់សំបុត្រត្រូវគេលួចដុត​ សន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ជាច្រើនត្រូវឆេះខ្ទេច

កុំចេះតែហ៊ាន!!​ ឃើញគេទុកម៉ូតូនៅមុខបន្ទប់ចូលទៅសែងយកមកជិះ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ ៖​ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច​ កាលពីវេលាម៉ោង១និង១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ​ … អាន​បន្ថែម កុំចេះតែហ៊ាន!!​ ឃើញគេទុកម៉ូតូនៅមុខបន្ទប់ចូលទៅសែងយកមកជិះ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

លោកទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរទឹកចិត្តមនុស្សធម៌របស់ម្ចាស់ផលិតកម្មនិងតារាចម្រៀងផលិតកម្ម Galaxy

ខេត្តបន្ទាយមានជ័យ៖ តារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxyក្រោមការដឹកនាំដោយផ្ទាល់ពីលោក ឡេង ណាវ៉ាត្រា មានដូចជាលោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា សុវណ្ណារីបាន ចុះទៅ ស្រុក មង្គលបុរី នាំស្បៀងអាហារអង្ករ ៥០តោន និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិចដោយទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ លោក ទេសរដ្ឋមន្ត្រីគន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្វាគមន៍យ៉ាងកក់ក្ដៅនិងកោតសរសើរនៅទឹកចិត្តមនុស្សធម៌ដ៏ធំធេង របស់ម្ចាស់ផលិតកម្មនិងតារាចម្រៀងផលិតកម្មGalaxy។ លោក ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ា ដែល មានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។ លោក ទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់លោកឡេង ណាវ៉ាត្រា ថា៖ «ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ»។ ជាមួយគ្នានេះដែរលោក ឡេង ណាវ៉ាត្រាបានលើកឡើងនោះចំពោះមុខក្រុមអ្នកសារព័ត៌មានដែលបានចុះទៅយកព័ត៌មានដោយផ្ទាល់ក្នុងសកម្មភាពមនុស្សធម៌នេះថា៖ «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខនៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។ទន្ទឹមគ្នានោះដែរលោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា៕ ដោយ៖វឌ្ឍនា             អាន​បន្ថែម លោកទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរទឹកចិត្តមនុស្សធម៌របស់ម្ចាស់ផលិតកម្មនិងតារាចម្រៀងផលិតកម្ម Galaxy

បេីករថយន្តបុកគេពីក្រោយបង្កឱ្យមនុស្សស្លាប់​និងរបួស​ហើយ រត់គេចពីការទទួលខុសត្រូវ

ខេត្តត្បូងឃ្មុំ ៖​ ពិតជាអាណិតខ្លោចចិត្តណាស់ចំពោះម្តាយនិងកូន​ធ្វេីដំណេីរជាមួយគ្នា​តាមម៉ូតូមួយគ្រឿង​ត្រូវ​អ្នកបេីកបររថយន្តបេីកលឿនធ្វេសប្រហែសបុកពីក្រោយ​បណ្តាលឱ្យម្តាយរបួសត្រូវបញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ ឯកូនស្រីស្លាប់នៅនឹងកន្លែងកេីតហេតុ​ ។ តាមប្រ​ភព​ព័ត៌មាន​បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង … អាន​បន្ថែម បេីករថយន្តបុកគេពីក្រោយបង្កឱ្យមនុស្សស្លាប់​និងរបួស​ហើយ រត់គេចពីការទទួលខុសត្រូវ

ភ្ញាក់ផ្អើលខ្លាំងរឿង ឌី សូនីតា ប្រកាសថាមានផ្ទៃពោះជាមួយ អាឡិច ហ្សូរ៉ា

ភ្នំពេញ៖ ពិតជាមិនគួរឲ្យជឿនិងភ្ញាក់ផ្អើលខ្លាំងនៅថ្ងៃទី២០ ខែតុលានេះតារាសម្តែង ឌី សូនីតា បានបញ្ចេញវីដេអូមួយអមដោយសភាពមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។ នាងថា កូនដែលនៅក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នាជាមួយដៃគូសម្តែង លោក អាឡិច ហ្សូរ៉ា តែម្តង … អាន​បន្ថែម ភ្ញាក់ផ្អើលខ្លាំងរឿង ឌី សូនីតា ប្រកាសថាមានផ្ទៃពោះជាមួយ អាឡិច ហ្សូរ៉ា

ក្រុមហ៊ុនហ្វុីលីពីននិងចិនពិភាក្សាគ្នាស្តីពី​ការរុករកប្រេងរួមនៅសមុទ្រចិនខាងត្បូង

ក្រុមហ៊ុនថាមពល PXP Philippines បានឲ្យដឹងថា​​ ខ្លួននឹងពិភាក្សាជាមួយក្រុមហ៊ុនប្រេង (CNOOC) របស់ចិន ស្តីពីការរុករកខួងយកប្រេងនៅតំបន់សមុទ្រចិនខាងត្បូង​។ សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រធានាធិបតីហ្វីុលីពីន​លោក … អាន​បន្ថែម ក្រុមហ៊ុនហ្វុីលីពីននិងចិនពិភាក្សាគ្នាស្តីពី​ការរុករកប្រេងរួមនៅសមុទ្រចិនខាងត្បូង

លោកស្រីបណ្ឌិត ម៉ែន សំអន ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

ភ្នំពេញ៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត … អាន​បន្ថែម លោកស្រីបណ្ឌិត ម៉ែន សំអន ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

ព័ត៌មានបឋម៖ មុននេះបន្តិច មានករណីឆេះផ្ទះ សមាជិកក្រុមប្រឹក្សាស្រុក នៅឃុំពូជ្រៃ ស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុននេះបន្តិច មានករណីឆេះផ្ទះឈើ របស់លោក ទីន សារី សមាជិក្រុមប្រឹក្សាស្រុកពេជ្រាដា … អាន​បន្ថែម ព័ត៌មានបឋម៖ មុននេះបន្តិច មានករណីឆេះផ្ទះ សមាជិកក្រុមប្រឹក្សាស្រុក នៅឃុំពូជ្រៃ ស្រុកពេជ្រាដា

រដ្ឋបាលសាលាខេត្តកំពង់ស្ពឺនឹងបើកឲ្យដំណើរការចរាចរណ៍យានយន្តធុនធ្ងន់ឡើងវិញនាវេលាម៉ោង០០យប់ថ្ងៃទី២០ នេះ

ខេត្តកំពង់ស្ពឹ៖ ដោយសារមើលឃើញអំពីស្ថានភាពទឹកជំនន់បានវិលទៅរកសភាពដើមវិញនោះរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបាឣនុញាតិឣោយម្ចាស់យានយន្តធុនធ្ងន់និងរថយន្តដឹកទំនិញទាំងអស់អាចធ្វើចរាចរណ៍នាម៉ោង០០ថ្ងៃទី២០ ខែតុលានេះឡើងវិញជាធម្មតា។ ក្នុងផេក facebook ផ្លូវការរបស់លោកអភិបាលខេត្តកំពង់ស្ពឺបានសរសេរថា” សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយស្ថានភាពនៃជំនន់ទឹកភ្លៀងបានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោកលោកស្រីដែលមានមធ្យោបាយដឹកជញ្ជូនធុនធំទាំងអស់អាចប្រកបរបររកស៊ីទទួលទានឡើងវិញបាននៅលើផ្លូវជាតិទាំងអស់ក្នុងខេត្តកំពង់ស្ពឺជាធម្មតា … អាន​បន្ថែម រដ្ឋបាលសាលាខេត្តកំពង់ស្ពឺនឹងបើកឲ្យដំណើរការចរាចរណ៍យានយន្តធុនធ្ងន់ឡើងវិញនាវេលាម៉ោង០០យប់ថ្ងៃទី២០ នេះ

ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកបាទី ត្រូវផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន

ខេត្តតាកែវ៖ រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានជូនដំណឹងអំពីផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះ អាសន្ន ចាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តទៅ ចាប់ពីព្រំប្រទល់ … អាន​បន្ថែម ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកបាទី ត្រូវផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ករណីផ្សេងគ្នា

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ២ករណីផ្សេងគ្នា នៅវេលាម៉ោង២៣: និង០០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ … អាន​បន្ថែម នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ករណីផ្សេងគ្នា