ចំនួនអ្នកស្លាប់ដោយអាកាសធាតុក្តៅខ្លាំងនៅអាមេរិក និងកាណាដាបានកើនឡើងខ្ពស់

មនុស្សរាប់រយនាក់បានស្លាប់ ដោយសារតែអាកាសធាតុក្តៅខ្លាំង នៅអាមេរិកនិងកាណាដា ក្នុងពេលរដ្ឋាភិបាលប្រទេសទាំងពីរបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងពីហានិភ័យនៃភ្លើងឆេះព្រៃដោយសារតែសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤៩អង្សាសេ។ នៅក្នុងរដ្ឋ Oregon អាមេរិក ក្នុងថ្ងៃទី៣០ខែមិថុនា មានមនុស្ស ៦៣នាក់ស្លាប់ពាក់ព័ន្ធនឹងអាកាសធាតុក្តៅខ្លាំង … អាន​បន្ថែម ចំនួនអ្នកស្លាប់ដោយអាកាសធាតុក្តៅខ្លាំងនៅអាមេរិក និងកាណាដាបានកើនឡើងខ្ពស់

កិច្ចសន្យារបស់ Lionel Messi តារាឆ្នើមនៅក្រុម Barcelona នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ

ក្លិប Manchester City, Paris St-Germain នៅមិនទាន់ជាគោលដៅច្បាស់លាន់នៅឡើយទេ។ កីឡាករឆ្នើម Lionel Messi របស់ពិភពលោកឥឡូវនេះបានក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ ១២ខែបន្ទាប់ពីការបោះបង់ចោលការប៉ុនប៉ងចាកចេញពី Barcelona ពេលនេះ Lionel Messi បានផុតកិច្ចសន្យាហើយ។ តាមការចុះផ្សាយរបស់ BBC Sport បានឲ្យដឹងថាកិច្ចព្រមព្រៀងរបស់កំពូលតារាឆ្នើមអាហ្សង់ទីនរូបនេះបានផុតកំណត់នៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១ កក្កដា បើទោះបីជាមានពាក្យចចាមអារ៉ាម … អាន​បន្ថែម កិច្ចសន្យារបស់ Lionel Messi តារាឆ្នើមនៅក្រុម Barcelona នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ

Man Utd យល់ព្រមថ្លៃឈ្នួល៧៣លានផោនជាមួយ Dortmund សម្រាប់ខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho

ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើថ្លៃឈ្នួលជាគោលការណ៍៨៥លានអឺរ៉ូ (៧៣លានផោន) ជាមួយក្លិប BorussiaDortmund សម្រាប់កីឡាករ Jadon Sancho។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ កក្កដានេះ។ ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសវ័យ២១ឆ្នាំដែលមិនទាន់មានលក្ខន្តិកៈវេជ្ជសាស្ត្រ ឬយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួននៅឡើយត្រូវបានគេរំពឹងថានឹងចុះកិច្ចសន្យា៥ឆ្នាំជាមួយនឹងក្រុមបិសាចក្រហម។ ថ្លៃឈ្នួលដែលត្រូវបង់លើស៥ដងឯណោះ … អាន​បន្ថែម Man Utd យល់ព្រមថ្លៃឈ្នួល៧៣លានផោនជាមួយ Dortmund សម្រាប់ខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho

Federer បានរួចផុតពីជុំទី២ ដោយយកឈ្នះ Mannarino ក្នុងព្រឹត្តិការណ៍Wimbledon

កីឡាករវាយតឺន្នីសលំដាប់ទី៦ Roger Federer បានរួចផុតពីការប្រកួតជុំទី២ ដោយបានយកឈ្នះកីឡាករ Adrian Mannarino ក្នុងព្រឹត្តិការណ៍ Wimbledon កាលពីថ្ងៃពុធនៅពេលដែលកីឡាករបារាំងរូបនេះបានបោះបង់ការប្រកួតពាក់កណ្តាលទី ដោយសាររបួសជង្គង់បន្ទាប់ពីបានដួលនៅលើទីលាន។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការប្រកួតបានត្រៀមរួចរាល់ក្នុងលទ្ធផល ៦-៤ ៦-៧ (៣) ៣-៦ ៦-២ ជាមួយនឹងម្ចាស់ជើងឯក Wimbledon ៨សម័យ ដោយបង្ខំឱ្យសិតទី៥មុនពេល កីឡាករ Mannarino ដែលមានវ័យ៣៣ឆ្នាំបានសំរេចថាគាត់មិនអាចបន្តទៅមុខទៀតបានទេដោយសារការឈឺចាប់មុខរបួស។ … អាន​បន្ថែម Federer បានរួចផុតពីជុំទី២ ដោយយកឈ្នះ Mannarino ក្នុងព្រឹត្តិការណ៍Wimbledon

ទីក្រុងតូក្យូអាចពង្រីកការរឹតត្បិតដោយសារកូវីដ-១៩ រហូតដល់រយៈពេលកីឡាអូឡាំពិក

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ប្រទេសជប៉ុនកំពុងពិចារណាលើការពន្យារពេលនៃវិធានការការពាររបស់ខ្លួនទៅលើការរឹតត្បិតជំងឺ កូវីដ–១៩ នៅក្នុងទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតក្នុងរយៈពេល២សប្តាហ៍ ដោយចំណាយពេលតិចជាងមួយខែទៀតរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅតូក្យូគ្រោងនឹងបើក។ សារព័ត៌មានរ៉យទ័រ និង AP បានផ្សាយថា បច្ចុប្បន្នទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពអាសន្នមួយដែលនឹងត្រូវដកចេញនៅថ្ងៃទី១២ ខែកក្កដា ប៉ុន្តែការកើនឡើងនូវករណីឆ្លងកូវីដ–១៩ថ្មីៗនេះបានធ្វើឱ្យមន្រ្តីមានការព្រួយបារម្ភ និងអាចប៉ះពាល់ដល់ចំនួនអ្នកទស្សនាដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់កន្លែងប្រកួតកីឡាអូឡាំពិក។ យោងតាមកាសែត Mainichi Shimbun ប្រចាំថ្ងៃបានឲ្យដឹងថារដ្ឋាភិបាលកំពុងពិចារណាលើការពង្រីកវិធានការនេះពី២ទៅ៤សប្តាហ៍ដែលជារយៈពេលនៃការជាន់គ្នាជាមួយនឹងព្រឹត្តិការណ៍កីឡាអូឡាំពិកដែលបានពន្យារពេលរួចហើយក្នុងមួយឆ្នាំដែលនឹងត្រូវបើកនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។ ការប្រជុំរបស់រដ្ឋាភិបាលស្តីពីវិធានការប្រឆាំងនឹងជំងឺឆ្លងត្រូវបានគេរៀបចំឡើងកាលពីថ្ងៃពុធ … អាន​បន្ថែម ទីក្រុងតូក្យូអាចពង្រីកការរឹតត្បិតដោយសារកូវីដ-១៩ រហូតដល់រយៈពេលកីឡាអូឡាំពិក

សិល្បករ៣រូបគាំទ្រនិងស្នើឱ្យប្រគល់សត្វតោកំពុងល្បីលើបណ្តាញសង្គមនោះឲ្យទៅម្ចាស់ចិញ្ចឹមវិញ

 ប៉ុន្មានថ្ងៃចុងក្រោយនេះករណីដែលសមត្ថិកិច្ចធ្វើការរឹបអូសត្វតោឈ្មោលមួយក្បាលពីជនជាតិចិនជាម្ចាស់បានក្លាយជាប្រធានបទក្នុងការជជែកវែកញែកគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ដែលក្នុងនោះដែលសិល្បករប្រុសស្រីល្បីឈ្មោះ៣រូបហើយដែលបានចេញមុខស្នើឲ្យសមត្ថិកិច្ចមន្ត្រីជំនាញប្រគល់សត្វតោដ៏ស្លូតនេះទៅឲ្យច្បាស់ដើមវិញព្រោះតែក្តីអាណិតសត្វតោមួយក្បាលនេះដែលមិនព្រមស៊ីចំណីក្រោយការយកទៅដាក់ក្នុងសួនសត្វភ្នំតាម៉ៅនោះ។    សិល្បករទាំង៣ដែលគេដឹងថាសុទ្ធតែជាអ្នកស្រលាញ់សត្វចិញ្ចឹមនោះបានបញ្ចេញសានៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ពួគគេមានដូចជា តារាចម្រៀងឯករាជ្យលោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញា … អាន​បន្ថែម សិល្បករ៣រូបគាំទ្រនិងស្នើឱ្យប្រគល់សត្វតោកំពុងល្បីលើបណ្តាញសង្គមនោះឲ្យទៅម្ចាស់ចិញ្ចឹមវិញ

🇨🇳 ចិនរិតបន្តឹងសន្តិសុខ ត្រៀមរៀបចំខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនិស្ត

នៅពេលនេះចិនបានបិទតំបន់ជាច្រើនក្នុងរដ្ឋធានីប៉េកាំង ដើម្បីត្រៀមលក្ខណៈដង្ហែរក្បួន ក្នុងឱកាសខួបគម្រប់ ១០០ឆ្នាំនៃការចាប់កំណើតបក្សកុម្មុយនិស្តចិន នឹងការរស់រានរយៈពេល១០០ឆ្នាំកន្លងមក។ សារព័ត៌មាន South China Morning Post … អាន​បន្ថែម 🇨🇳 ចិនរិតបន្តឹងសន្តិសុខ ត្រៀមរៀបចំខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនិស្ត

វៀតណាមមានករណីឆ្លងកូវីដ១៩ចំនួន៤៥០នាក់ ក្រុមគ្រូពេទ្យប្រឆាំងកូវីដ១៩ ត្រូវធ្វើការក្រោមកម្តៅថ្ងៃ៤០អង្សាសេ

វៀតណាមមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រុមគ្រូពេទ្យត្រូវធ្វើការអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ អ្វីដែលគួឲ្យអាស៊ូបំផុតដល់ក្រុមគ្រូពេទ្យនោះគឺត្រូវស្លៀកឈុតការពារពីលើដល់ក្រោមហើយត្រូវធ្វើការក្នុងសីតុណ្ហភាពខាងក្រៅដល់ទៅ៤០អង្សាសេ។ ទាំងនោះហើយបានធ្វើឲ្យក្រុមគ្រូពេទ្យនិមួយស្ទើរតែឈានទៅមុខលេងរួច តែដោយសាកតព្វកិច្ច គឺត្រូវតែខំដើម្បីទប់ស្កាត់ការឆ្លង ។ … អាន​បន្ថែម វៀតណាមមានករណីឆ្លងកូវីដ១៩ចំនួន៤៥០នាក់ ក្រុមគ្រូពេទ្យប្រឆាំងកូវីដ១៩ ត្រូវធ្វើការក្រោមកម្តៅថ្ងៃ៤០អង្សាសេ

ឥណ្ឌូនេស៊ីធ្លាក់ក្នុងស្ថានភាពអាក្រក់ ដោយកូវីដ-១៩ តម្លៃអុកស៊ីហ្សែនកើនឡើងបីដង

តម្លៃបំពង់អុកស៊ីហ្សែននៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ទៅ៣ដង ក្នុងពេលចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់លើសពី២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ … អាន​បន្ថែម ឥណ្ឌូនេស៊ីធ្លាក់ក្នុងស្ថានភាពអាក្រក់ ដោយកូវីដ-១៩ តម្លៃអុកស៊ីហ្សែនកើនឡើងបីដង

ឆ្លងចរន្តអគ្គីសនីឆាបឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងនៅស្រុកចំការលើបណ្តាលឲ្យកូនម្ចាស់ផ្ទះម្នាក់ ស្លាប់(មានវីដេអូ​)

ខេត្ត​កំពង់ចាម​៖ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងនិងរនាបឈើ មានទំហំ ៧ម៉ែត្រគុណ៩ម៉ែត្រ និងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងស្ថិតនៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម … អាន​បន្ថែម ឆ្លងចរន្តអគ្គីសនីឆាបឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងនៅស្រុកចំការលើបណ្តាលឲ្យកូនម្ចាស់ផ្ទះម្នាក់ ស្លាប់(មានវីដេអូ​)

បារាំងមិនគិតចង់បញ្ចប់តំណែងលោក Deschamps នោះទេ បើទោះបីដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមនៅយូរ៉ូក៏ដោយ

ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង លោក Noel Le Graet បាននិយាយកាលពីថ្ងៃអង្គារទី២៩ ខែមិថុនាថា លោកមិនគិតថាការចាកចេញពីបារាំងឆាប់ៗពីយូរ៉ូឆ្នាំ២០២០ត្រឹមវគ្គ១៦ក្រុមនេះ នឹងប៉ះពាល់ដល់អនាគតរបស់គ្រូបង្វឹក លោក Didier Deschamps ប៉ុន្តែលោកនឹងនិយាយជាមួយគ្រូបង្វឹករូបនេះ។ សារព័ត៌មាន AFP បានផ្សាយថា លោក Le Graet ត្រូវបានគេសួរនៅឯមហាសន្និបាតគណៈកម្មាធិការអូឡាំពិកបារាំង ប្រសិនបើការខកខានចុងក្រោយរបស់បារាំងចំពោះការចាញ់បាល់ប៉េណាល់ក្នុងការប្រកួតវគ្គ១៦ក្រុមពីសំណាក់ក្រុមប្រទេសស្វ៊ីសនឹងធ្វើឱ្យការងាររបស់លោក Deschamps ស្ថិតក្រោមការគំរាមកំហែង។ លោកបានបកស្រាយចម្ងល់នេះថា “ទេ! ខ្ញុំមិនគិតដូច្នេះទេ យើងមិនត្រូវច្របូកច្របល់រឿងនេះទេ។ យើងនឹងត្រូវនិយាយនៅថ្ងៃមុខទៀត”។កិច្ចសន្យារបស់លោក Deschamps ដំណើរការរហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតាដែលបារាំងនឹងការពារតំណែងរបស់ពួកគេ។ លោក Le Graet បានបន្ថែមថា “ខ្ញុំមានសេចក្តីស្រឡាញ់ច្រើនចំពោះគាត់។ ខ្ញុំដឹងពីការលំបាកនៃបាល់ទាត់ វាមានរឿងតិចតួចណាស់។ ពេលបារាំងឈ្នះ ៣-១ … អាន​បន្ថែម បារាំងមិនគិតចង់បញ្ចប់តំណែងលោក Deschamps នោះទេ បើទោះបីដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមនៅយូរ៉ូក៏ដោយ

ប្រធានក្រុម Fernandinho បន្តកុងត្រា១ឆ្នាំទៀតនៅ Manchester City

យោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៩ មិថុនាម្សិលមិញ ប្រធានក្រុម Manchester City កីឡាករ Fernandinho បានចុះកុងត្រាថ្មីមួយឆ្នាំទៀតនៅក្លិបជើងឯក Premier League មួយនេះ។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ៣៦ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Man City ពីក្លិប Shakhtar Donetsk ក្នុងឆ្នាំ២០១៣ និងបានបន្តឈ្នះពានរង្វាន់ Premier League ចំនួន៤ និងពានរង្វាន់ EFL ចំនួន៦នៅឯកីឡដ្ឋាន Etihad ។ គាត់ក៏ជាផ្នែកមួយនៃក្រុម Man City ដែលបានរងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions … អាន​បន្ថែម ប្រធានក្រុម Fernandinho បន្តកុងត្រា១ឆ្នាំទៀតនៅ Manchester City