ខ្សែបម្រើ Thomas Partey របស់ក្រុម Arsenal បាននិយាយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯទីក្រុង Manchester នៅថ្ងៃសៅរ៍ ទី១៧ ខែតុលាខាងមុខ និងមានទំនុកចិត្តថាគាត់អាចជួយក្រុមថ្មីរបស់គាត់ឈ្នះការប្រកួត។ Arsenal បានចុះហត្ថលេខាយកកីឡាករអន្តរជាតិហ្គាណាវ័យ២៧ឆ្នាំរូបនេះពីក្លិប Atletico Madrid ក្នុងថ្ងៃផុតកំណត់ផ្ទេរក្នុងតម្លៃ៥០លានអឺរ៉ូ(៤៥លានផោន) ។ Partey បានប្រាប់បណ្តាញសារពត៌មានអង់គ្លេសថា “គោលបំណងរបស់ក្លិបខ្ញុំផ្ទាល់គឺថាយើងត្រូវត្រឡប់ទៅកន្លែងដែលយើងគ្រប់គ្រង ។ អ្នករាល់គ្នា រំភើបហើយគ្រប់គ្នាចង់ឈ្នះអ្វីមួយ នោះជាគោលដៅរបស់ខ្ញុំផងដែរ” ។ កីឡាករ Partey បានបន្ថែមទៀតថា ”ខ្ញុំមិនមានសម្ពាធអ្វីនោះទេដោយសារតែតម្លៃខ្លួនខ្ពស់ ហើយកំពុងដោះស្រាយបញ្ហាប្រឈមក្នុងការសម្របខ្លួនទៅនឹងក្របខ័ណ្ឌ Premier League ។ ខ្ញុំចូលចិត្តប្រកួតប្រជែងដោយខ្លួនឯង។ ខ្ញុំចង់លេងក្នុងការប្រកួតធំៗ ប៉ុន្តែវាអាស្រ័យទៅលើអ្នកចាត់ការទូទៅ Mikel Arteta ថាតើគាត់ចង់ឲ្យខ្ញុំលេងនៅថ្ងៃសៅរ៍ឬអត់? សូមបញ្ជាក់ថា ក្រុមកាំភ្លើងធំ Arsenal ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Man City នៅថ្ងៃសៅរ៍ … អានបន្ថែម Arsenal ចុះហត្ថលេខាលើ Partey នឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះMan City