លោក មៀច សុផាន់ណា ដឹកនាំកម្លាំងចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពតាមរយៈប្រព័ន្ធវីដេអូសន្និសីទ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០  នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ … អាន​បន្ថែម លោក មៀច សុផាន់ណា ដឹកនាំកម្លាំងចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពតាមរយៈប្រព័ន្ធវីដេអូសន្និសីទ

ព្រះមហាក្សត្រគុយវ៉ែត បានយាងចូលទិវង្គត ក្នុងព្រះជន្ម៩១ព្រះវស្សា

ព្រះមហាក្សត្រគុយវ៉ែត ព្រះនាមSheikh Sabah al-Ahmad al-Jaber al-Sabah ជាអ្នកបង្កើតសន្តិភាពដ៏អស្ចារ្យ បានយាងចូលទិវង្គតក្នុងព្រះជន្ម៩១ព្រះវស្សា។ កាលពីថ្ងៃទី​២៩ ខែកញ្ញា … អាន​បន្ថែម ព្រះមហាក្សត្រគុយវ៉ែត បានយាងចូលទិវង្គត ក្នុងព្រះជន្ម៩១ព្រះវស្សា

ក្របខ័ណ្ឌ Serie A របស់ប្រទេសអុីតាលីប្រឈមនឹងកង្វះប្រាក់ចំណូលចំនួន៥៨៣លានដុល្លារ

ក្របខ័ណ្ឌបាល់ទាត់លីគកំពូលរបស់ប្រទេសអុីតាលីបានបាត់បង់ចំណូលជាង៥០០លានអឺរ៉ូ (៥៨៣លានដុល្លារអាមេរិក) ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលទិន្នន័យនេះជាការព្រមានរបស់ឧស្សាហកម្មក្នុងវិស័យបាល់ទាត់ប្រទេសនេះ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលប្រទេសអុីតាលីបានច្រានចោលសំណើដើម្បីអនុញ្ញាតឱ្យអ្នកទស្សនាកាន់តែច្រើនឡើងនៅក្នុងព្រឹត្តិការណ៍កីឡារួមទាំងការអនុញ្ញាតឲ្យមានអ្នកទស្សនា១០០០នាក់នាពេលបច្ចុប្បន្ននៅឯការប្រកួតបាល់ទាត់ SerieA។ នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Serie A លោក Luigi De Siervo បានប្រាប់ទូរទស្សន៍រដ្ឋថា “រហូតមកដល់ពេលនេះក្របខ័ណ្ឌ Serie A កំពុងជួបប្រទះនូវការខ្វះខាតទឹកប្រាក់ជាង៥០០លានផោន។ ប្រព័ន្ធទាំងមូលគឺជិតដល់ការដួលរលំហើយដោយអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាបង្កើនការដាក់ឲ្យមានអ្នកគាំទ្របណ្តើរៗនៅតាមការប្រកួតនានាក្នុងកីឡដ្ឋាន។ ប្រាក់ចំណូលពីការប្រកួតមានចំនួនប្រហែល១១ភាគរយនៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ក្លិបនៅក្របខ័ណ្ឌ Serie A ដែលភាគច្រើនត្រូវបានបង្កើតឡើងតាមរយៈការចាក់ផ្សាយតាមទូរទស្សន៍ត្រឹមត្រូវ។ ប៉ុន្តែប្រភពចំណូលនេះក៏កំពុងធ្លាក់ចុះផងដែរដោយសារតែអ្នកផ្សព្វផ្សាយទូទាំងពិភពលោកឆ្លើយតបនឹងចំណូលផ្សាយពាណិជ្ជកម្មទាបជាងមុនដោយកាត់បន្ថយការចំណាយលើកិច្ចព្រមព្រៀងខាងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ទៅលើក្លិបដែលមានបំណុល ក្របខ័ណ្ឌ Serie A កំពុងពិចារណាលក់ភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុនដែលទើបបង្កើតថ្មីដែលគ្រប់គ្រងសិទ្ធិផ្សាយរបស់លីគសម្រាប់រយៈពេល១០រដូវកាល។ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ២គឺ CVC … អាន​បន្ថែម ក្របខ័ណ្ឌ Serie A របស់ប្រទេសអុីតាលីប្រឈមនឹងកង្វះប្រាក់ចំណូលចំនួន៥៨៣លានដុល្លារ

ធនាគារពិភពលោកចំណាយប្រាក់១២ពាន់លានដុល្លារជួយដល់ប្រទេសក្រីក្រ​ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អន្តរជាតិ៖ធនាគារពិភពលោក​ បានប្រកាសពីកញ្ចប់ជំនួយ​មានទឹកប្រាក់ដល់ទៅ​១២ពាន់លានដុល្លារ ជួយដល់ប្រទេសក្រីក្រសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ តាមគម្រោងខាងលើរបស់ ធនាគារពិភពលោក ទឹកប្រាក់ទាំង​នោះអាចទិញវ៉ាក់សាំងសម្រាប់បង្ការការឆ្លងកូវីដ​-១៩ ដល់មនុស្ស​២ពាន់លាននាក់​។ ដើម្បីធានាដល់បណ្តាប្រទេសក្រីក្រមានប្រាក់ចំណូលទាបធនាគារពិភពលោក​បានស្នើដល់ប្រទេសអ្នកមានដើរតួនាទីសំខាន់ បើកប្រាក់ទាំងនោះក្នុងរយៈពេល​១២-១៨ខែខាងមុខ​។ គិតមកដល់ព្រឹកថ្ងៃទី​៣០ … អាន​បន្ថែម ធនាគារពិភពលោកចំណាយប្រាក់១២ពាន់លានដុល្លារជួយដល់ប្រទេសក្រីក្រ​ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ … អាន​បន្ថែម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នគរបាលព្រែកថ្មីឃាត់ខ្លួនបុរសម្នាក់ប៉ុនប៉ងលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មីបានឃាត់ខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងលួចម៉ូតូគេ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅមុខដីឡូត៍គ្មានលេខ … អាន​បន្ថែម នគរបាលព្រែកថ្មីឃាត់ខ្លួនបុរសម្នាក់ប៉ុនប៉ងលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បុរសម្នាក់ខ្ចីលុយម្ដាយក្មេក៥០ដុល្លារត្រូវម្ដាយបង្កើតស្ដីបន្ទោសក៏សម្រេចចិត្តធ្វើអត្តឃាតចងកនៅលើដើមអម្ពិលទឹក

ភ្នំពេញ៖បុរសម្នាក់ក្រោយពីទៅខ្ចីលុយម្ដាយក្មេក៥០ដុល្លារហើយត្រូវម្ដាយបង្កើតស្ដីបន្ទោស ក៏សម្រេចចិត្តយកខ្សែនីឡុងទៅចងភ្ជាប់នឹងដើមអម្ពិលទឹកចងកសម្លាប់ខ្លួនតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែងក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ … អាន​បន្ថែម បុរសម្នាក់ខ្ចីលុយម្ដាយក្មេក៥០ដុល្លារត្រូវម្ដាយបង្កើតស្ដីបន្ទោសក៏សម្រេចចិត្តធ្វើអត្តឃាតចងកនៅលើដើមអម្ពិលទឹក

ពលករខ្មែរ៧នាក់ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនក្នុងពេលឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ទាហានឈុតខ្មៅរបស់ថៃកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០បានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ៧នាក់ នៅត្រង់ចំណុចព្រំដែនច្រកក្រុងប៉ោយប៉ែត ក្នុងពេលពលករខ្មែរទាំងនោះឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ តាមកាសែតក្នុងស្រុករបស់ថៃមួយបានចុះផ្សាយឲ្យដឹងថាពលករខ្មែរទាំង៧នាក់នោះ មានប្រុស ២នាក់ ស្រី … អាន​បន្ថែម ពលករខ្មែរ៧នាក់ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនក្នុងពេលឆ្លងដែនខុសច្បាប់

FIFA ដាក់បំរាមលោក Trovato ប្រធានក្លិប Olimpia រឿងរៀបចំលទ្ធផលការប្រកួតទុកមុន

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានឲ្យដឹងថា ប្រធានក្លិប Olimpiaមានមូលដ្ឋាននៅប្រទេសប៉ារ៉ាហ្គាយគឺលោក Marco Trovato បានទទួលបំរាមក្នុងវិស័យបាល់ទាត់អស់មួយជីវិតចំពោះការជួសជុល និងការរៀបចំលទ្ធផលការប្រកួតទុកមុន។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៤១ឆ្នាំរូបនេះក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១០ម៉ឺនហ្វ្រង់ស្វ៊ីស (ប្រហែល១០៨,០០០ដុល្លារសហរដ្ឋអាមេរិក) និងមិនឲ្យពាក់ព័ន្ធវិស័យបាល់ទាត់មួយជីវិត។ គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថា លោក Trovato មានទោសពីបទរៀបចំការប្រកួត និងការប្រកួតបាល់ទាត់ទុកមុន និងការខកខានមិនបានសហការជាមួយអ្នកស៊ើបអង្កេត។ ការសម្រេចចិត្តដាក់ទណ្ឌកម្មលោក Trovato គឺទាក់ទងទៅនឹងការប្រកួតជាច្រើនដែលបានកើតឡើងរវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ខណៈពេលដែលគាត់នៅជាប្រធានក្លិប ។ លោក Trovato ដែលធ្លាប់ធ្វើជាប្រធានក្លិប Asuncion ផងចាប់តាំងពីឆ្នាំ២០១៤ មានរយៈពេល១០ថ្ងៃដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍។ នៅក្នុងសន្និសីទវីដេអូមួយលោក Trovato បានប្តេជ្ញាថា នឹងយករឿងក្តីរបស់លោកទៅតុលាការអាជ្ញាកណ្តាលផ្នែកកីឡាប្រសិនបើចាំបាច់ដើម្បីជម្រះឈ្មោះរបស់លោក។ … អាន​បន្ថែម FIFA ដាក់បំរាមលោក Trovato ប្រធានក្លិប Olimpia រឿងរៀបចំលទ្ធផលការប្រកួតទុកមុន

កម្លាំងនគរបាលចុះអនុវត្តបទបញ្ជាលោកអភិបាលខេត្ត ដកហូតកាណូតលឿន១គ្រឿង ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ុយ ម៉ៅ អធិការរងនៃអធិការដ្ឋាននគរបាលស្រុក ទទួលផែនការងារព្រហ្មទណ្ឌ បានចុះអនុវត្តបទបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ … អាន​បន្ថែម កម្លាំងនគរបាលចុះអនុវត្តបទបញ្ជាលោកអភិបាលខេត្ត ដកហូតកាណូតលឿន១គ្រឿង ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់

អ្នកចាំទី Karius ចូលរួមជាមួយក្រុម Union Berlin ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលទៀត

កីឡាករ Loris Karius បានចាកចេញពីក្រុម Liverpool ម្តងទៀតដើម្បីចូលរួមជាមួយក្រុម Union Berlin ដែលស្ថិតក្នុងក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីម្សិលមិញ។ អ្នកចាំទី Karius បានបញ្ចប់កិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំជាមួយក្លិបយក្សទួរគី Besiktas កាលពីខែឧសភា ដោយសារតែមានការខ្វែងគំនិតគ្នាលើការបើកប្រាក់ឈ្នួលរបស់គាត់។ អ្នកចាំទីវ័យ២៧ឆ្នាំរូបនេះដែលបានចូលរួមជាមួយ Besiktas កាលពីខែសីហា ឆ្នាំ២០១៨ បានផ្សាភ្ជាប់ការវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយត្រូវក្លិបដើមគឺ Liverpoo បន្តខ្ចីជើងទៅ Union Berlin ។ Karius បានមកដល់ទឹកដី Anfield ពីក្លិប Mainz 05 របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦ និងបានលេង៤៩ ប្រកួតសម្រាប់ក្រុមជើងឯក Premier … អាន​បន្ថែម អ្នកចាំទី Karius ចូលរួមជាមួយក្រុម Union Berlin ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលទៀត

ជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបបុកជាមួយម៉ូតូហុងដាឌ្រីមស្លាប់ម្នាក់របួសធ្ងន់២នាក់, សមត្ថកិច្ចឃាត់ខ្លួនអ្នកដំណើរជនជាតិខ្មែរម្នាក់យកទៅសួរនាំ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិននិងខ្មែរពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥នៅត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកបុរសពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR8 … អាន​បន្ថែម ជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបបុកជាមួយម៉ូតូហុងដាឌ្រីមស្លាប់ម្នាក់របួសធ្ងន់២នាក់, សមត្ថកិច្ចឃាត់ខ្លួនអ្នកដំណើរជនជាតិខ្មែរម្នាក់យកទៅសួរនាំ