គ្រោះថ្នាក់យន្តហោះនៅរុស្ស៊ី ស្លាប់និងរបួសជិត២០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់ស្លាប់ និង១០នាក់ទៀតរងរបួសដែរក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះ Let L-410 មានពីរម៉ាស៊ីនបានចុះចតបន្ទាន់ នៅតំបន់ Kemerovo Oblast ស្ថិតនៅក្នុងភាគខាងលិច … អាន​បន្ថែម គ្រោះថ្នាក់យន្តហោះនៅរុស្ស៊ី ស្លាប់និងរបួសជិត២០នាក់

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen ដែលសន្លប់នៅលើទីលានបានចេញពីមន្ទីរពេទ្យហើយ

ខ្សែបម្រើ Christian Eriksen ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីមានប្រតិបត្តិការព្យាបាលជោគជ័យពីការបំពាក់ឧបករណ៍ជំនួយបេះដូង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៩ មិថុនានេះ។ ខ្សែបម្រើសញ្ជាតិដាណឺម៉ាកវ័យ២៩ឆ្នាំរូបនេះបានទទួលរងនូវការគាំងបេះដូងអំឡុងពេលក្រុមរបស់ខ្លួនចាញ់ក្រុមហ្វាំងឡង់ក្នុងទីក្រុង Copenhagen កាលពីថ្ងៃសៅរ៍កន្លងទៅ។ គាត់បានទៅលេងក្រុមនៅថ្ងៃសុក្រ ហើយឥឡូវនេះគាត់នឹងត្រឡប់មកផ្ទះវិញជាមួយក្រុមគ្រួសាររបស់គាត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Eriksen បានថ្លែងថា “សូមអរគុណចំពោះការស្វាគមន៍យ៉ាងច្រើន។ វាពិតជាមិនគួរឱ្យជឿរដែលបានឃើញ និងមានអារម្មណ៍ល្អ! ប្រតិបត្តិការនេះដំណើរការបានល្អហើយខ្ញុំកំពុងធ្វើបានល្អក្រោមកាលៈទេសៈ។ វាពិតជាអស្ចារ្យណាស់ដែលបានជួបបុរសនេះម្តងទៀតបន្ទាប់ពីការប្រកួតដ៏អស្ចារ្យដែលពួកគេបានលេងកាលពីយប់មិញ។ មិនចាំបាច់និយាយទេខ្ញុំនឹងលើកទឹកចិត្តពួកគេនៅថ្ងៃចន្ទទល់នឹងប្រទេសរុស្ស៊ី” ។ អតីតកីឡាកររបស់ក្លិបមាន់ខ្នាយមាស Eriksen ដែលបច្ចុប្បន្នកំពុងលេងនៅក្រុម Inter Milan បានដួលភ្លាមៗមុនពេលពាក់កណ្តាលតង់ប្រកួតទល់នឹងហ្វាំងឡង់ ហើយបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។វេជ្ជបណ្ឌិតរបស់ក្រុមដាណឺម៉ាក Morten Boesen បាននិយាយថា គាត់ត្រូវបានគេបំពាក់ជាមួយឧបករណ៍ការពារបេះដូងដែលជួយចង្វាក់បេះដូងគាត់។ កាលពីថ្ងៃព្រហស្បតិ៍កីឡាករ និងអ្នកគាំទ្រមកពីប្រទេសដាណឺម៉ាក និងគូប្រជែងរបស់ពួកគេប៊ែលហ្សិកបានបង្ហាញការគាំទ្រដល់ Eriksen ក្នុងអំឡុងពេលសំឡេងទះដៃអបអរសាទរមុនពេលការប្រកួតផងដែរ … អាន​បន្ថែម ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen ដែលសន្លប់នៅលើទីលានបានចេញពីមន្ទីរពេទ្យហើយ

UEFA មានជំនឿចិត្តលើកីឡដ្ឋាន Wembley ក្នុងការកំណត់ការប្រកួតផ្តាច់ព្រ័ត្រយូរ៉ូ

UEFA មានទំនុកចិត្តថាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ នឹងត្រូវធ្វើឡើងនៅឯកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ប៉ុន្តែមានផែនការយថាភាពចំពេលមានការព្រួយបារម្ភជុំវិញការរឹតត្បិតជំងឺឆ្លងកូវីដ–១៩ ។ កាសែត The Times បានរាយការណ៍ថា ការប្រកួតអាចត្រូវបានផ្លាស់ប្តូរពីទីក្រុងឡុងទៅទីក្រុងប៊ុយដាប៉ែស ប្រសិនបើសហព័ន្ធបាល់ទាត់អឺរ៉ុបមិនត្រូវបានផ្តល់ការលើកលែងចំពោះវិន័យដាច់ខាតពីការជួបជុំរបស់អង់គ្លេស។ រដ្ឋាភិបាលអង់គ្លេសពន្យារពេលដកការរឹតត្បិតទាំងអស់រហូតដល់ថ្ងៃទី១៩ ខែកក្កដា។ បណ្តាប្រទេសភាគច្រើននៅយូរ៉ូ២០២០ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់រដ្ឋាភិបាល។ សមត្ថភាពរបស់កីឡដ្ឋាន Wembley ត្រូវបានកាត់បន្ថយមកត្រឹម២២.៥០០នាក់សម្រាប់ការប្រកួតជាក្រុមនៅយូរ៉ូ២០២០ ប៉ុន្តែនោះត្រូវបានគេកំណត់ថានឹងពង្រីកដល់ ៤៥,០០០នាក់ ដែលប្រហែល … អាន​បន្ថែម UEFA មានជំនឿចិត្តលើកីឡដ្ឋាន Wembley ក្នុងការកំណត់ការប្រកួតផ្តាច់ព្រ័ត្រយូរ៉ូ

ស៊ុយអែតទទួលបាន៣ពិន្ទុពីស្លូវ៉ាគី ខណៈអង់គ្លេស និងក្រូអាតបានត្រឹមស្មើ

ក្រុមជម្រើសជាតិស៊ុយអែតបានទទួល៣ពិន្ទុពីការប្រកួតជម្រុះតាមពូលក្នុងជុំទី២ កាលពីរាត្រីថ្ងៃសុក្រ ដោយបានយកឈ្នះក្រុមស្លូវ៉ាគីក្នុងលទ្ធផល១ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ soccerwayនិង BBC Sport ។ ១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិស៊ុយអែតរកបានដោយកីឡាករ Forsberg ដោយបាល់ប៉េណាល់ទីនៅនាទីទី៧៧។ ជ័យជម្នះនេះធ្វើឲ្យក្រុមស៊ុយអែតទទួលបាន៣ពិន្ទុក្នុងពូលE … អាន​បន្ថែម ស៊ុយអែតទទួលបាន៣ពិន្ទុពីស្លូវ៉ាគី ខណៈអង់គ្លេស និងក្រូអាតបានត្រឹមស្មើ

ជិតផុតកំណត់បានឱ្យគេ ប៉ាឡេស្ទីនប្រកាសមិនទទួលយកវ៉ាក់សាំងជិតផុតកំណត់របស់អុីស្រាអែលឡើយ

រដ្ឋាភិបាលប៉ាឡេស្ទីនបានប្រកាស លុបកិច្ចព្រមព្រៀងទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន១លានដូស ដែលជិតផុតកំណត់របស់អុីស្រាអែល ។ រដ្ឋាភិបាលប៉ាឡេស្ទីនបានប្រកាសថា អុីស្រាអែលបានបញ្ជូន វ៉ាក់សាំងទៅកាន់តំបន់ជេរូសាឡឹមខាងលិច កាលពីថ្ងៃទី១៨ខែមិថុនា តែវ៉ាក់សាំងនោះជិតផុតកំណត់ប្រើប្រាស់ទៅហើយ។ កន្លងមករដ្ឋាភិបាលប៉ាឡេស្ទីនបានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនលើបណ្តាញសង្គមដោយសារតែព្រមទទួលយកវ៉ាក់សាំងជិតផុតកំណត់ពីអុីស្រាអែល។ … អាន​បន្ថែម ជិតផុតកំណត់បានឱ្យគេ ប៉ាឡេស្ទីនប្រកាសមិនទទួលយកវ៉ាក់សាំងជិតផុតកំណត់របស់អុីស្រាអែលឡើយ

អង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចស្តីពីមីយ៉ាន់ម៉ា

នៅថ្ងៃទី១៨ ខែមិថុនា អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចអំពាវនាវឱ្យផ្អាកការផ្គត់ផ្គង់អាវុធដល់ប្រទេសមីយ៉ាន់ម៉ា ហើយជំរុញឲ្យប្រទេសនេះគោរពលទ្ធផលបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២០ និងដោះលែងលោកស្រីអោងសាន ស៊ូជី ព្រមទាំងអ្នកនយោបាយដែលយោធាចាប់ខ្លួន ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី … អាន​បន្ថែម អង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចស្តីពីមីយ៉ាន់ម៉ា

WHO ព្រមានពីវីរុសបម្លែងថ្មី Delta កំពុងក្លាយជាចំណុចឆ្លងថ្មីនៅលើពិភពលោក

ក្រុមអ្នកវេជ្ជសាស្ត្ររបស់អង្គការសុខភាពពិភពលោក WHO បានព្រមានថា វីរុសកូវីដ-១៩បម្លែងថ្មី ប្រភេទ B.1.617-2 (Delta) ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកំពុងក្លាយទៅជាចំណុចឆ្លងថ្មីនៅទូទាំងពិភពលោក។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៨ខែមិថុនា … អាន​បន្ថែម WHO ព្រមានពីវីរុសបម្លែងថ្មី Delta កំពុងក្លាយជាចំណុចឆ្លងថ្មីនៅលើពិភពលោក

ថ្ងៃបញ្ចប់របបទាសករ ក្លាយជាទិវាជាតិទី១១របស់សហរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់ថា ការចុះហត្ថលេខាក្លាយជាច្បាប់កំណត់ថ្ងៃទី១៩ខែមិថុនាជាថ្ងៃឯករាជ្យជាតិ ក្លាយជាទិវាជាតិបញ្ចប់របបទាសករនៅអាមេរិក។ នេះជាជោគជ័យមួយយ៉ាងធំធេងក្នុងរដ្ឋកាលរបស់ប្រធានាធិបតីបៃឌិន និងអនុប្រធានាធិបតីហារីស។ នៅថ្ងៃទី១៧ខែមិថុនាប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក បានរួមគ្នាចុះហត្ថលេខាលើច្បាប់ជ្រើសរើសថ្ងៃទី១៩ខែមិថុនា … អាន​បន្ថែម ថ្ងៃបញ្ចប់របបទាសករ ក្លាយជាទិវាជាតិទី១១របស់សហរដ្ឋអាមេរិក

ចៀសវាងបោះចោលទទេ អុីស្រា អែលប្រញាប់ចែកចាយវ៉ាក់សាំង ជាង១លានដូសនៅសល់ឱ្យប៉ាឡេស្ទីន

អុីស្រាអែលនឹងចែករំលែកវ៉ាក់សាំងប្រមាណជាង១លានដូសឱ្យទៅរដ្ឋាភិបាលប៉ាឡេស្ទីនតាមកិច្ចព្រមព្រៀងចែករំលែកវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ។ វ៉ាក់សាំងដែលអុីស្រាអែលចែកចាយនោះគឺជិតផុតសុពលភាពហើយ ដូច្នេះត្រូវចែកចាយប្រើប្រាស់ឲ្យបានទាន់ពេលវេលា បើមិនដូច្នោះទេនឹងត្រូវបោះចោលមិនខាន។ សារព័ត៌មាន រ៉យទ័របានផ្សាយនៅថ្ងៃទី១៨ខែមិថុនា ថា «អុីស្រាអែល … អាន​បន្ថែម ចៀសវាងបោះចោលទទេ អុីស្រា អែលប្រញាប់ចែកចាយវ៉ាក់សាំង ជាង១លានដូសនៅសល់ឱ្យប៉ាឡេស្ទីន

ពលរដ្ឋអុីរ៉ង់រាប់លាននាក់នាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី ១៨ ខែមិថុនា ពលរដ្ឋអុីរ៉ង់រាប់លាននាក់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី លើកទី១៣របស់ខ្លួន ។ ប្រធានាធិបតីថ្មីរបស់អុីរ៉ង់ នឹងត្រូវប្រឈមបញ្ហាជាច្រើន ក្នុងនោះមានសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងខ្លាំង … អាន​បន្ថែម ពលរដ្ឋអុីរ៉ង់រាប់លាននាក់នាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

មនុស្ស៨នាក់ត្រូវបានចាប់ខ្លួនក្នុងករណីផ្ទុះនៅខេត្ត Hubei ប្រទេសចិន

ប្រព័ន្ធគ្រប់គ្រងនៃស្ថាប័នចែកចាយហ្គាសរបស់ក្រុមហ៊ុន China Gas Holdings មានការធ្វេសប្រហែស បង្កឲ្យផ្ទុះបំពង់បង្ហូរហ្គាសសម្លាប់មនុស្ស២៥នាក់និងរបួសជាង១០០នាក់ ។ នៅពេលនេះក្រុមជំនាញបានចាប់ខ្លួនបុគ្គលិកគ្រប់គ្រង៨នាក់ដែលជាប់ពាក់ព័ន្ធនឹងការផ្ទុះបំពង់បង្ហូរហ្គាស។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ១៨ខែមិថុនា … អាន​បន្ថែម មនុស្ស៨នាក់ត្រូវបានចាប់ខ្លួនក្នុងករណីផ្ទុះនៅខេត្ត Hubei ប្រទេសចិន

ពលរដ្ឋជាង៤លាននាក់នៅជុំវិញពិភពលោកស្លាប់ដោយសារកូវីដ-១៩

តាមតួលេខដែលសារព័ត៌មានរ៉យទ័របានចុះផ្សាយ គឺមានពលរដ្ឋនៅជុំវិញពិភពលោកដល់ទៅ ជាង៤លាននាក់បានស្លាប់ដោយសារកូវីដ-១៩ គិតត្រឹមថ្ងៃទី ១៧ខែមិថុនា។ អាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។ ក្នុងពេលជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិក អង់គ្លេស … អាន​បន្ថែម ពលរដ្ឋជាង៤លាននាក់នៅជុំវិញពិភពលោកស្លាប់ដោយសារកូវីដ-១៩