ភ្នំពេញ៖ជិតដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រហើយស្រាប់តែ កម្មវិធីប្រកួតសម្រស់ Miss GrandCambodia 2020 ត្រូវធ្វើការផ្លាស់ប្តូរទីតាំងប្រកួតភ្លាមៗយ៉ាងតក់ក្រហល់គឺមុនពេល៣ថ្ងៃប៉ុណ្ណោះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រឈានចូលមកដល់។ កម្មវិធីប្រកួត Miss GrandCambodia 2020 បានក្លាយជារបត់ថ្មីនៃព្រឹត្តិការណ៍ប្រកួតសម្រស់របស់កម្ពុជា បើទោះបីជាកម្មវិធីនេះលេចចេញរឿងចម្រូងចម្រាសច្រើនមែនប៉ុន្តែវានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កន្លងមកកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្យMiss GrandCambodia 2020គ្រោងឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិត នារាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះប៉ុន្តែត្រូវបានផ្លាស់ប្តូរ។ មានការបារម្ភជាច្រើនពីសំណាក់ទស្សនិកជនថានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្រពិសេសអ្នកចូលទស្សនាដោយផ្ទាល់ ខណៈការប្រកួតត្រូវបានប្តូរទៅកាន់អគារ ព្រីមៀរសែនសុខជំនួសវិញ។ … អានបន្ថែម នៅពីក្រោយការផ្លាស់ប្តូរទីតាំងប្រកួតផ្តាច់ព្រ័ត្រកញ្ញាឯក Miss Grand Cambodia 2020 យ៉ាងតក់ក្រហល់