ឥណ្ឌា​មានករណីឆ្លងកូវីដ​-១៩ជាង៤លាននាក់ ឈរលំដាប់ទីពីរលើពិភពលោក

បច្ចុប្បន្ននៅលើពិភពលោក មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង ២៩,៤លាននាក់ ស្លាប់ ជាង ៩៣៣ពាន់នាក់ និងព្យាបាលជាសះស្បើយ ជាង ២១,៣លាននាក់ផងដែរ។ … អាន​បន្ថែម ឥណ្ឌា​មានករណីឆ្លងកូវីដ​-១៩ជាង៤លាននាក់ ឈរលំដាប់ទីពីរលើពិភពលោក

នៅទីបំផុតរុស្ស៊ីទទួលបានសំណើពីអាមេរិក​និងអឺរ៉ុប​ សហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់(RDIF)របស់រុស្ស៊ី បានឲ្យដឹងថា បានទទួលសំណើពីអាមេរិកនិងអឺរ៉ុប​​ សហការដើម្បីផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ។ … អាន​បន្ថែម នៅទីបំផុតរុស្ស៊ីទទួលបានសំណើពីអាមេរិក​និងអឺរ៉ុប​ សហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩

លោកចៅក្រម ម៉ៅ ស៊ីណា ឱ្យបញ្ឈប់ការចាប់ខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុសពាក់ព័ន្ធបទល្មើសឆបោកប្រាក់

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចេញ «ដីកាបញ្ឈប់ការចាប់ខ្លួន» … អាន​បន្ថែម លោកចៅក្រម ម៉ៅ ស៊ីណា ឱ្យបញ្ឈប់ការចាប់ខ្លួនលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកែប កំពត និង តាកែវ ព្រមទាំងកូនប្រុសពាក់ព័ន្ធបទល្មើសឆបោកប្រាក់

អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តក្រគរ សង្កាត់ក្រគរ

ខេត្តក្រចេះ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក វ៉ា ថន … អាន​បន្ថែម អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តក្រគរ សង្កាត់ក្រគរ

ឥណ្ឌូនេស៊ី៖ អ្នកដែលមិនពាក់ម៉ាស់នៅទីសាធារណៈនឹងទទួលរងការផាកពិន័យជីកផ្នូរ​កប់សពជនរងគ្រោះស្លាប់ដោយកូវីដ​-១៩

នៅក្នុងខេត្ត(ជ្វា) Java ភាគខាងកើត ពលរដ្ឋដែលមិនពាក់ម៉ាស់​នៅទីសាធារណៈនឹងត្រូវទទួលការផាកពិន័យឲ្យជីកផ្នួរសម្រាប់កប់សពអ្នកស្លាប់ដោយកូវីដ​-១៩ ។ ការធ្វើបែបនេះ គឺដើម្បីឲ្យពលរដ្ឋ​មានការយល់ដឹងដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ ការមិនពាក់ម៉ាស់ គឺអាចបណ្តាលឲ្យស្លាប់បានគ្រប់ពេល … អាន​បន្ថែម ឥណ្ឌូនេស៊ី៖ អ្នកដែលមិនពាក់ម៉ាស់នៅទីសាធារណៈនឹងទទួលរងការផាកពិន័យជីកផ្នូរ​កប់សពជនរងគ្រោះស្លាប់ដោយកូវីដ​-១៩

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖ ការពន្យារកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែសីហា ឆ្នាំ២០២០។ ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នក ជាប់ពន្ធទាំងអស់ជ្រាបថា អនុលោមតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី០២ … អាន​បន្ថែម អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែសីហា ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញដាក់កម្លំាងប្រចាំ ការ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋនាឱកាសថ្ងៃភ្ជុំបិណ្ឌ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាន ដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាភាពកក់ក្តៅផ្នែក សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាឱកាសថ្ងៃភ្ជុំបិណ្ឌ។ រដ្ឋបាលរាជធានីភ្នំពេញបានដាក់កម្លំាង ប្រចាំការជាង២ពាន់នាក់នៅតាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្ត កន្លែងសប្បាយភាព កម្លាំងសម្រួលចរាចរណ៍នៅតាមដងផ្លូវនិងការពង្រាយ … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញដាក់កម្លំាងប្រចាំ ការ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋនាឱកាសថ្ងៃភ្ជុំបិណ្ឌ

លោក សាយ សំអាល់ ជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៃយោធភូមិភាគទី១ ស្ថិតនៅទីបញ្ជាការដ្ឋានខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ … អាន​បន្ថែម លោក សាយ សំអាល់ ជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៃយោធភូមិភាគទី១ ស្ថិតនៅទីបញ្ជាការដ្ឋានខេត្តស្ទឹងត្រែង

អុីរ៉ង់ប្តឹងអាមេរិកឡើងទៅកាន់ តុលាការអន្តរជាតិ

អន្តរជាតិ៖ អុីរ៉ង់បានប្តឹងអាមេរិកឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយសារតែ​អាមេរិកដកខ្លួនចេញពី​សន្ធិសញ្ញា​បរមាណូ ហើយអុីរ៉ង់ចាត់ទុកថាជាការបំពានសន្ធិសញ្ញាដែលបានចុះហត្ថលេខាកាលពីឆ្នាំ​១៩៥៥​។ ជាមួយគ្នានេះដែរ អុីរ៉ង់កំពុងប្រឈមមុខជាមួយអាមេរិកនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្រោយពេលប្រធានាធិបតី​ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសអុីរ៉ង់​។ ភាគីទាំងពីរនឹងជួបគ្នាផ្ទាល់នៅតុលាការអន្តរជាតិ ។ … អាន​បន្ថែម អុីរ៉ង់ប្តឹងអាមេរិកឡើងទៅកាន់ តុលាការអន្តរជាតិ

សមទេបើករថយន្តឱ្យព្រះសង្ឃប្រោះព្រំលើករាសីដល់ក្នុងវិហារមុខព្រះភ័ក្រ្តព្រះពុទ្ធ..?

ខេត្តបាត់ដំបង៖ បន្ទាប់ពីគណនី Facebook មួយឈ្មោះថា៖ « Aplok Choy »បានបង្ហោះរូបភាពឡាន ម្ចាស់បើកឡានអោយព្រះសង្ឃប្រោះព្រំលើករាសីដល់ក្នុងវិហារមុខព្រះភ័ក្រ្តព្រះពុទ្ធ ហើយសរសេរថា៖ … អាន​បន្ថែម សមទេបើករថយន្តឱ្យព្រះសង្ឃប្រោះព្រំលើករាសីដល់ក្នុងវិហារមុខព្រះភ័ក្រ្តព្រះពុទ្ធ..?

ឱកាសភ្ជុំបិណ្ឌមកមើលឈុតដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីល្បីឈ្មោះទាំង៤ដួង

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ គេសង្កេតឃើញតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនបានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ពួកគេជាបន្តបន្ទាប់។ សម្លៀកបំពាក់ប្រពៃណីសម្រាប់តារាស្រី៤ដួងខាងក្រោមនេះបានក្លាយជាទីចាប់អារម្មណ៍ផងដែរខណៈកាន់តែធ្វើឲ្យរូបសម្រស់របស់ពួកគេកាន់តែស្រស់ស្អាតបែបសុភាពរាបសារសមជានារីខ្មែរ។ ​ទី១-គឺតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា។ ទោះមានស្វាមី និងកូនប្រុសម្នាក់ប៉ុន្តែរូបរាងរបស់តារាស្រីរូបនេះនៅមិនមានការផ្លាស់ប្តូរនោះដែរ។ ក្នុងសម្លៀកបំពាក់បែបហូលត្បាញដោយស្នាដៃកូនខ្មែរអមដោយអាវប៉ាក់ពណ៌ស … អាន​បន្ថែម ឱកាសភ្ជុំបិណ្ឌមកមើលឈុតដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីល្បីឈ្មោះទាំង៤ដួង

យុវជនជាច្រើនស្នើឲ្យក្រសួងវប្បធម៌ស៊ើបអង្កេតករណីសង្ស័យផលិតកម្មDL បោកប្រាស់ប្រាក់ពួកគេ

ភ្នំពេញ៖ មានលេចចេញករណីមិនប្រក្រតីមួយបានកើតមានឡើងជាច្រើនឆ្នាំមកហើយលើផលិតកម្មDL ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធធ្វើចំណាត់ការ។ នោះគឺជាករណីសង្ស័យថា ផលិតកម្មនេះបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ ​ករណីសង្ស័យលើផលិតកម្មដែលគេមិនសូវស្គាល់ថាបានផលិតស្នាដៃដុំកំភួនលើវិស័យសិល្បៈនេះបានកើតមានឡើងក្រោយពីមានយុវជនមួយចំនួនបានបញ្ចេញសារ និងទម្លាយរឿងរ៉ាវបោកប្រាស់របស់ផលិតកម្មនិងស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការស៊ើបអង្កេតករណីមួយនេះ។ ​យុវជនម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថាយុវជនជាច្រើនបន្តបន្ទាប់បានឃើញការប្រកាសជ្រើសរើសតារាស្ទើគ្រប់ជំនាញទាំងអស់នៅលើ FaceBook Page របស់ផលិតកម្មខាងលើក៏បានទាក់ទងដើម្បីធ្វើការដាក់ពាក្យចូលរៀនដោយពាក្យនោះត្រូវយកទៅដាក់ផ្ទាល់នៅទីស្នាក់ការផលិតកម្មនៅខាងក្រោយព្រះបរមរាជវាំងខណៈម្នាក់ៗត្រូវបង់៥ម៉ឺនរៀលដើម្បីចូលរៀនជំនាញដែលចង់រៀនប៉ុន្តែអស់រយៈពេលជាច្រើនខែដែលមិនដែលបានទទួលដំណឹងអ្វីសោះខណៈការហៅទូរស័ព្ទទំនាក់ទំនងទៅកាន់ថៅកែផលិតកម្មខាងលើមិនសូវចូល ពេលខ្លះចូលក៏ចេះតែនិយាយលើកពេលនេះពេលនោះមិនចេះចប់។ មានការលើកឡើងដែរថាមានយុវជនជាច្រើនបានចាញ់បោកផលិតកម្មខាងលើព្រោះតែបានដាក់ពាក្យរួចហើយប៉ុន្តែមិនមានឱកាសរៀនជំនាញទាំងនោះ ឬការចូលសម្តែងដូចការសន្យារបស់បុរសម្នាក់ដែលអះអាងថាខ្លួនជាចាងហ្វាងផលិតកម្មនោះទេ។ ប្រភពដដែលបានបន្តថាលោក ប្រភពដដែលលើកឡើងដែរថាមានអ្នកទៅដាក់ពាក្យជាច្រើនចង់ឃើញថ្នាក់រៀន និងស្ទីតយោសម្រាប់ការផលិតភាពយន្តឬបទចម្រៀង ប៉ុន្តែពួកគេមិនដែលបានឃើញនោះទេ។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត ឬឈុតផ្សព្វផ្សាយពាណិជ្ជកម្មដោយភាគីផលិតកម្មលើកឡើងថាអាចនឹងទទួលបានប្រាក់កម្រៃពីការថតប្រមាណ១៧០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ប៉ុន្តែតម្រូវឲ្យខ្លួនធ្វើការកក់សម្លៀកបំពាក់បែបបុរាណចំនួន៤ឈុតដើម្បីថត៤ថ្ងៃជាប់ៗដែលក្នុងមួយឈុតត្រូវជួលក្នុងតម្លៃ៤០ដុល្លារអាមេរិកប៉ុន្តែដល់ថ្ងៃថតបែជាត្រូវខាងផលិតកម្មនោះលើកថ្ងៃថតពីមួយថ្ងៃទៅមួយថ្ងៃដែលពេលខ្លះលោកត្រូវទៅចាំជួបចាប់តាំងពីព្រឹកដល់ល្ងាចហើយមិនបានលទ្ធផល ខណៈទំនាក់ទំនងទៅកាន់បុរសជាថៅកែផលិតកម្មនោះក៏ចេះតែលើកពេលនិងបញ្ជាក់ថារវល់រហូត ទើបលោកនឹកសង្ស័យថាជាការគេចវេសមិនទទួលខុសត្រូវនិងជារឿងបោកប្រាស់ប៉ុណ្ណោះ។ពួកគេស្នើឲ្យក្រសួងមន្ត្រីពាក់ព័ន្ធធ្វើការស៊ើបអង្កេតជុំវិញករណីមិនប្រក្រតីមួយនេះដើម្បីបញ្ចៀសឲ្យយុវជនជៀសផុតពីការចាញ់បោកជនឆ្លៀតឱកាសនិងនាំឲ្យជះឥទ្ធិពលមិនល្អក្នុងសង្គមសិល្បៈ។ ​គួរបញ្ជាក់ដែរថាកន្លងទៅក៏មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករក្រោយពីផលិតកម្មឈ្មោះ DL នេះបានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ»ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារនិងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ទោះជាយ៉ាងណាគម្រោងនេះត្រូវបានផលិតករ និងសិល្បករជាច្រើនលើកឡើងថាជាគម្រោងខ្យល់ និងជាការផលិតបែបធ្វើនំអត់ម្សៅប៉ុណ្ណោះប៉ុន្តែរូបភាពដែលគេសង្ស័យថាជាការក្លែងបន្លំនេះនៅតែមានដដែល៕          ដោយ ៖វឌ្ឍនា អាន​បន្ថែម យុវជនជាច្រើនស្នើឲ្យក្រសួងវប្បធម៌ស៊ើបអង្កេតករណីសង្ស័យផលិតកម្មDL បោកប្រាស់ប្រាក់ពួកគេ