ចូលហូបគុយទាវមួយភ្លែតចេញមកវិញបាត់ម៉ូតូ តែសំណាងល្អត្រូវនគរបាលឃាត់ខ្លួនជនសង្ស័យបាន

ខេត្តកណ្ដាល៖ បុរសម្នាក់ចូលហូបគុយទាវមួយភ្លែតទុកម៉ូតូលើចិញ្ចើមផ្លូវដោយមិនបានដកកូនសោចេញ លុះហូបរួចចេញមកវិញស្រាប់តែបាត់ម៉ូតូ ផ្អើលដល់សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ស្ថិតក្នុងភូមិស្វាយរមៀត … អាន​បន្ថែម ចូលហូបគុយទាវមួយភ្លែតចេញមកវិញបាត់ម៉ូតូ តែសំណាងល្អត្រូវនគរបាលឃាត់ខ្លួនជនសង្ស័យបាន

បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែសីហា សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃ១៤ ខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានបញ្ជាក់ថា៖ ការបម្រើសេវាបើកផ្តល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមសម្រាប់ពីរសប្ដាហ៍លើកទី១ ដើម្បីបើកផ្តល់ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិលនៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល … អាន​បន្ថែម បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែសីហា សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃ១៤ ខែសីហា ឆ្នាំ២០២០

មន្រ្តីនគរបាលចង.កធ្វើអត្តឃាត សង្ស័យទំនាស់ជាមួយប្រពន្ធ

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រេចបញ្ចប់ជីវិតដោយខ្សែនីឡុងចង.កធ្វើអត្តឃាត នៅចំរឹងដែកក្បែរជណ្ដើរក្នុងបរិវេណធនាគារជាតិកម្ពុជា ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីទំនាស់ក្នុងគ្រួសារ(ជាមួយប្រពន្ធ) ។  ហេតុការណ៍មន្រ្តីនគរបាលធ្វើអត្តឃាតដោយចង.កខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង … អាន​បន្ថែម មន្រ្តីនគរបាលចង.កធ្វើអត្តឃាត សង្ស័យទំនាស់ជាមួយប្រពន្ធ

រដ្ឋបាលរាជធានីភ្នំពេញ សុំចិត្តបងប្អូនកុំចោលសំរាម សំណល់រឹងតាមដងផ្លូវ ក្នុងឱកាស ឈប់សម្រាកការងារនៅថ្ងៃទី១៧-២១ សីហា ខណៈខ្វះកម្មករប្រមូល

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាស ឈប់សម្រាកការងារនៅថ្ងៃទី១៧ … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញ សុំចិត្តបងប្អូនកុំចោលសំរាម សំណល់រឹងតាមដងផ្លូវ ក្នុងឱកាស ឈប់សម្រាកការងារនៅថ្ងៃទី១៧-២១ សីហា ខណៈខ្វះកម្មករប្រមូល

អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមមាត់បឹងតាម៉ុក មានការប្រុងប្រយ័ត្ន ពិសេសក្មេងៗស្របពេលទឹកកំពុងហក់ឡើងខ្លាំង

ខេត្តឧត្តរមានជ័យ៖ ស្របពេលដែលទឹកភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បានធ្វើឲ្យទឹកនៅស្ពានតាម៉ុកឫស្ពានអូរជីក ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានការហក់ឡើងខ្លាំងដល់កម្រិតត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយើងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលសាលាខេត្ត នៅព្រឹកថ្ងៃទី១២ ខែសីហា … អាន​បន្ថែម អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមមាត់បឹងតាម៉ុក មានការប្រុងប្រយ័ត្ន ពិសេសក្មេងៗស្របពេលទឹកកំពុងហក់ឡើងខ្លាំង

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះផ្អាកទីតាំងសណ្ឋាគារ វិន សិនណេស

ភ្នំពេញ៖ នៅថ្ងៃអង្គារ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ … អាន​បន្ថែម គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះផ្អាកទីតាំងសណ្ឋាគារ វិន សិនណេស

រឿងព្រេងខ្មែរ÷រឿង ពស់​ថ្លាន់​ក្អែ​ពិស

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ទើប​តែ​នឹង​ការ​ប្រពន្ធ​ហើយ ថ្មី ៗ ។ ថ្ងៃ​មួយ​បុរស​នោះ នាំ​ប្រពន្ធ​ទៅ​លេង​ឯ​ផ្ទះ​ឪពុក​ម្ដាយ​របស់​ខ្លួន ។ ពេល​នោះ​មាន​ពស់​ថ្លាន់​មួយ​លូន​ចេញ​ពី​ព្រៃ​មក … អាន​បន្ថែម រឿងព្រេងខ្មែរ÷រឿង ពស់​ថ្លាន់​ក្អែ​ពិស

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យបានបង្ក្រាបជាក់ស្ដែងនូវមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្នុងក្រុមទី១៤ ភូមិ២២ … អាន​បន្ថែម កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អបអរសាទរទិវាយុវជនអន្ដរជាតិ ១២ សីហា ២០២០

ភ្នំពេញ៖ យុវជនដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា កសាង និងអភិវឌ្ឍជាតិក្នុងនាមជាអ្នកបន្តវេន។ យុវជនមិនត្រឹមតែមានតួនាទីក្នុងប្រទេសប៉ុណ្ណោះទេ យុវជនក៏ដើរតួនាទីសំខាន់លើឆាកអន្ដរជាតិក្នុងការផ្សព្វផ្សាយកិត្យានុភាពជាតិ និងការរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងចំណេះដឹងនានា ដែលជាយាននាំមកនូវសុខដុមនីយកម្មក្នុងពិភពលោក។ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងគ្រោះថ្នាក់នៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ … អាន​បន្ថែម អបអរសាទរទិវាយុវជនអន្ដរជាតិ ១២ សីហា ២០២០

Matuidi អាចនឹងធ្វើដំណើរទៅកាន់ក្លិប Inter Miami របស់លោកDavid Beckham

លោក David Beckham កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការនាំយកកីឡាករដើម្បីជួយក្រុមរបស់គាត់នៅក្លិប Inter Miami នៅពេលពួកគេចាប់ផ្តើមរដូវកាលដំបូងនៅលីគកំពូលអាមេរិក Major League Soccer(MLS) ។ លោក Beckham អាចងាកទៅរកក្រុមសេះបង្កង់ Juventus ដើម្បីនាំយកកីឡាករ Matuidi ក្នុងការត្រៀមខ្លួន ចាកចេញនៅរដូវក្តៅនេះទៅកាន់ទឹកដីអាមេរិកសម្រាប់ប្រជែងយកពានរង្វាន់រដូវកាលថ្មី។ យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថាកីឡាករ Blaise Matuidi កំពុងពិភាក្សាជុំវិញការផ្លាស់ប្តូរពីក្លិប Juventus ទៅក្លិបអាមេរិក។ កាសែតអុីតាលីបានរាយការណ៍ថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនត្រូវបានបញ្ចូលក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកថ្មីលោក Andrea Pirlo នោះទេ។ កីឡាករ Matuidi អាចទទួលយកការផ្តល់ជូនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញដែលត្រូវបានរៀបចំឡើងដោយលីគកំពូលអាមេរិក MLS ខណៈដែលកីឡាកររូបនេះចង់បញ្ចប់អាជីពដ៏ភ្លឺស្វាងដែលគាត់បានលេងទាំងក្លិបParis Saint Germain និងក្លិប Juventus ។ ប្រសិនបើការផ្ទេរនេះបានសម្រេច វានឹងក្លាយជាទីផ្សារដោះដូរយ៉ាងធំសម្រាប់ក្រុម Inter … អាន​បន្ថែម Matuidi អាចនឹងធ្វើដំណើរទៅកាន់ក្លិប Inter Miami របស់លោកDavid Beckham

រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League បានបញ្ចប់ហើយដោយរកឃើញ៤ក្រុមឡើងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងនោះលទ្ធផលការប្រកួតកាលពីយប់មុិញក្រុម Sevilla បានយកឈ្នះក្រុម Wolverhampton Wanderers ក្នុងលទ្ធផល១ទល់០។ ១គ្រាប់របស់ក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla រកបានដោយកីឡាករ Lucas Ocampos នៅនាទីទី៨៨ជិតចប់ការប្រកួត។ ចំណែកមួយក្រុមទៀតគឺ Shakhtar Donetsk បានយកឈ្នះក្រុមខ្លាំងមកពីស្វ៊ីស Basel ក្នុងលទ្ធផល៤ទល់១ ដែល៤គ្រាប់របស់ក្រុម Shakhtar Donetsk រកបានដោយកីឡាករ Júnior Moraes នៅនាទីទី២ គ្រាប់ទី២រកបានដោយកីឡាករ Taison នៅនាទីទី២២ គ្រាប់ទី៣រកបានដោយកីឡាករ Alan Patrick នៅនាទីទី៧៥ដែលជាការទាត់បាល់ពិន័យប៉េណាល់ទី … អាន​បន្ថែម រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League

Villarreal ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើង Kubo ពី Real Madrid

ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takefusa Kubo របស់ក្លិប Real Madrid បានចូលរួមជាមួយ Villarreal ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ។ នេះបើតាមកិច្ចព្រមព្រៀងរបស់ក្លិបទាំង២ប្រកាសកាលពីម្សិលមុិញ។ ព័ត៌មាននេះកើតឡើង៥ថ្ងៃបន្ទាប់ពីសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ក្លិបទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងគ្នាសម្រាប់កីឡាករវ័យ ១៩ឆ្នាំរូបនេះដែលបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខ្ចីជើងកាលពីរដូវកាលមុននៅក្លិប Mallorca ដែលជាក្លិបចាស់របស់គេ រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួត។ កង្វះលិខិតឆ្លងដែនសហភាពអឺរ៉ុបគឺជាបញ្ហាប្រឈមមួយដ៏ធំមួយសម្រាប់កីឡាករសញ្ជាតិជប៉ុនរូបនេះ ដោយក្លិបនៅ La Liga ត្រូវគេអនុញ្ញាតឲ្យមានកីឡាករមិនមែនសហភាពអឺរ៉ុបតែ៣នាក់ប៉ុណ្ណោះនៅក្នុងការប្រកួតរៀងៗខ្លួន ហើយ Real Madrid មានកីឡាករ Luka Jovic របស់ស៊ែប៊ីនិងកីឡាករ៣រូបរបស់ប្រេស៊ីលគឺ Eder Militao, Rodrygo និង Vinicius Junior ។ ការខ្ចីជើងនេះក្លិប Villarreal នឹងត្រូវចំណាយ ២,៥លានអឺរ៉ូ (ប្រហែល៣លានដុល្លារអាមេរិក) សម្រាប់រដូវកាលនេះហើយនឹងផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងរូបនេះលេងនៅតំបន់អឺរ៉ុប និងធ្វើការជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍គឺលោក Unai Emery។ គាត់គឺជាអ្នកចាត់ការក្រុម Villarreal ដែលអាចនឹងចុះហត្ថលេខានាំយកខ្សែបម្រើ Dani Parejo និង Francis Coquelin ពីក្លិប Valencia នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ដោយ៖ភារៈ អាន​បន្ថែម Villarreal ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើង Kubo ពី Real Madrid