តើវិបត្តិអ្វីធ្ងន់ធ្ងរដល់ថ្នាក់មកលោតទឹកសម្លាប់ខ្លួនទាំងសាច់ឈាមទ្រលុកៗយ៉ាងនេះ ?

ខេត្តកំពង់ចាម៖ បុរសម្នាក់បានមកលោតទឹកប៉ងសម្លាប់ខ្លួនពីលើស្ពាន គីហ្សូណា កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចចន្លោះបង្គោលស្ពានទី៧_៨ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ … អាន​បន្ថែម តើវិបត្តិអ្វីធ្ងន់ធ្ងរដល់ថ្នាក់មកលោតទឹកសម្លាប់ខ្លួនទាំងសាច់ឈាមទ្រលុកៗយ៉ាងនេះ ?

អាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ចាប់យកថ្នាំញៀនមួយចំនួន

ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងចែកចាយថ្នាំញៀនខុសច្បាប់ នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត … អាន​បន្ថែម អាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ចាប់យកថ្នាំញៀនមួយចំនួន

យកដបស្រាវាយក្បាលយុវជនម្នាក់បែកក្បាល ចោទថាឆាតជេរប្រពន្ធគេ

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសបែកក្បាលឈាមហូស្រោចខ្លួន ខណៈរូបគេនិងមិត្តភក្រមានគ្នា៥នាក់ចេញពីរាំលេងក្នុងក្លឹប​ ហើយត្រូវក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ព្រួតវាយ ដោយចោទថាយក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឆាត​ជេរ​ប្រពន្ធ​របស់​គេ បង្ក​ឱ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​នឹង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ខែមករា ឆ្នាំ​២០១៨  នៅ​មុខ​ក្លិប​មិត​ណាយ ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​មានឈ្មោះ ឆាយ រត​នះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ស្នាក់​នៅ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​នាំ​គ្នា ចូល​ក្លិប​មាន​គ្នា​៥​នាក់​ប្រុស​៣​នាក់​ស្រី​២​នាក់ ខណៈ​ចូល​ទៅ​ផឹកស៊ី និង​រាំ​លេង​បាន​ជាង​១​ម៉ោង​ហើយ​មិត្តភក្តិ​ប្រុស​២​នាក់​បាន​ចេញ​ទៅ​ផ្ទះ​មុន​បាត់​បន្ទាប់​មក ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​ជាង​១០​នាក់​បាន​ហៅ​រូប​គាត់​មក​សួរនាំ​នៅ​ក្រៅ​ក្លិប​ដោយ​សួ​ថា«Facebook អា​ខោ​ន​លោក​ឯង​ម្តេច​បាន​មាន​ស្រី​ឆាត​មក​ជេរ​ប្រពន្ធ​របស់​អញ​» បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​ថា «​ទេ​ខ្ញុំ​មិនដឹង​ទេ ព្រោះ​ទូរស័ព្ទ​ខ្ញុំ​បាន​លក់​ឱ្យ​គេ​បាត់​ហើយ ទូរស័ព្ទ​ខ្ញុំ​មិន​ទាន់​ទិញ​ទេ កុំ​ចេះ​តែ​ចោទ​ពេក​» ។ បន្ទាប់​មក​ជនសង្ស័យ​បាន​នាំ​បក្សពួក​ជា​ច្រើន​នាក់​យក​ដប​ស្រា​មក​វាយ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន រីឯ​ជន​បង្ក​បាន​រត់​ចូល​ក្លិប​វិញ​បាត់​បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្ដិ​នាំ​ជន​រង​គ្រោះ​ខាងលើ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុតែ​មិនឃើញ​ជនសង្ស័យ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បន្ទាប់​ពី​ព្យាបាល​របួស​ហើយ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១​ដើម្បីងាយស្រួលសមត្ថកិច្ច​ស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕សុខាសែនជ័យ អាន​បន្ថែម យកដបស្រាវាយក្បាលយុវជនម្នាក់បែកក្បាល ចោទថាឆាតជេរប្រពន្ធគេ

រថយន្តហ៊ីយ៉ាន់ដាយបើកលឿនជ្រុលបុកម៉ូតូ បង្ហួសបន្តបុកដើមឈើធ្លាយចូលរោងកាហ្វេ

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបើកលឿនក៏ជ្រុលបុកម៉ូតូគុបជ្រុងមួយគ្រឿង បណ្តាលអោយក្មេងស្រីម្នាក់រងរបួសធ្ងន់ហើយបន្តទៅបុកដើមឈើមួយដើមទៀតបណ្តាលអោយបាក់ដួលរៀបស្មើដល់ដីហើយនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកចូលហាងកាហ្វេមួយកន្លែងទៀតបណ្តាលអោយបុរសម្នាក់រងរបួសស្រាល។ ហេតុការណ៍នេះអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨  នៅចំណុចមុខសាលាសុវណ្ណភូមិ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្រីម្នាក់ វ័យប្រហែល … អាន​បន្ថែម រថយន្តហ៊ីយ៉ាន់ដាយបើកលឿនជ្រុលបុកម៉ូតូ បង្ហួសបន្តបុកដើមឈើធ្លាយចូលរោងកាហ្វេ

លោកអូស្មាន ហាស្សាន់៖ ស្នើរឲ្យបងប្អូនឃោសនិកដែលជាសកម្មជនបក្សនៅខណ្ឌប្ញស្សីកែវ បន្ដគាំទ្រស្មារតីមហាសន្និបាតបក្សប្រជាជនកម្ពុជាទូទាំងប្រទេស 

ភ្នំពេញ ៖   លោក  អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី និង ជាសមាជិកគណៈកម្មាធិការ​កណ្តា​ល គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ ដែលជាខណ្ឌទទួលបានជ័យជំនះរាល់ការបោះឆ្នោតកន្លងមក បានស្នើរឲ្យ បងប្អូនឃោសនិក ឥស្លាម ដែលជាសកម្មជនបក្សប្រជាជនកម្ពុជា នៅខណ្ឌឬស្សីកែវ បន្ដគាំទ្រ តាមស្មារតី មហាសន្និបាតបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស ដើម្បីសម្រេចជ្រើសរើស​យក មេដឹកនាំ ប្រទេសដ៏ល្អ គឺបេក្ខភាព សម្ដេចហ៊ុនសែន បន្ដដឹកនាំ ប្រទេសជាតិ ឲ្យរីកចម្រើនរុងរឿងទៅថ្ងៃមុខ ។ លោក អូស្មានហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមប្រារព្ធពិធីប្រជុំផ្សព្វផ្សាយ ខ្លឹមសារមហាសន្និ​បាត​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិការគណៈកម្មាធិការបក្ស និងបងប្អូនឃោសនិក ដែលជាសកម្មជន មហាគ្រួសារបក្ស នៅទូទាំងខណ្ឌឬស្សីកែវ សរុបចំនួន៣៥០ រូប  កាលពីថ្ងៃព្រហស្បតិ៏ ១រោច ខែមាឃ  ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលមូឌែន៥ ឬស្សីកែវ ។ លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពី សុទិដ្ឋិ និយម របស់គណបក្សកាន់អំណាច ដែលបានធ្វើការ សាមគ្គីគ្នាបានល្អ ហើយសម្រេចបាននូវសាមិទ្ឋផលជោគជ័យត្រចះត្រចង់ជូនជាតិមាតុភូមិ មិនដូចជាមេដឹកនាំ និងសមា​ជិកបក្សប្រឆាំង ដែលបានបែកប្រេះឆាផ្ទៃក្នុងបក្ស ធ្វើអោយរលាយជាំបន្តបន្ទាប់។ លោកបន្តថា ៖ ថ្នាក់ដឹកនាំ ​CPP មានទម្លាប់ ដ៏ល្អ ដែលមិនអាចបំភ្លេចបានគឺ បានធ្វើសកម្ម ភាពជាប្រចាំ នៅតាមមូលដ្ឋានដោយបានបម្រើ​ ជួយកសាងសមិទ្ធិផលជាច្រើន លើគ្រប់វិស័យជូនប្រជាពលរដ្ឋសម្រាប់ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមការស្នើសុំរបស់ពួកគាត់ ដែលក្នុងនោះដែរយើងតែងតែបានជួយជា អំណោយ មនុស្សដល់ចាស់ជរា ក្មេងកំព្រា អ្នកមានជម្ងឺ អ្នក ទើប សម្រាលកូនរួចនិងគ្រួសារអ្នកមរណៈជាដើម។ លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖ យើងបាន ឃើញ យ៉ាងច្បាស់ហើយថាសន្តិភាពដែល យើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយ បណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងកំពុងត្រូវបានរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។ លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖ ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​​ពល​រដ្ឋ​រស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។  ហើយមិនតែប៉ុណ្ណោះ  រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០​នាក់ … អាន​បន្ថែម លោកអូស្មាន ហាស្សាន់៖ ស្នើរឲ្យបងប្អូនឃោសនិកដែលជាសកម្មជនបក្សនៅខណ្ឌប្ញស្សីកែវ បន្ដគាំទ្រស្មារតីមហាសន្និបាតបក្សប្រជាជនកម្ពុជាទូទាំងប្រទេស 

លោក​ កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ

ភ្នំពេញ​៖​ជនត្រូវ​ចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូងឃ្មុំ​ ពុំ​មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ។ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃទី​០១​ ខែ​កុម្ភៈ​ … អាន​បន្ថែម លោក​ កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ

ចាប់បានហើយជនដៃដល់!ជាមន្រ្តីយោធាឈ្មោះ កើត វេហា ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី

មណ្ឌលគីរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ … អាន​បន្ថែម ចាប់បានហើយជនដៃដល់!ជាមន្រ្តីយោធាឈ្មោះ កើត វេហា ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី

រឿង​ស្លាប់​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ៖​ អ្នក​ទោស​១២នាក់ បញ្ជូនមកអោយលោកចៅក្រម​ស៊ើបសួរ​សួរ​ចម្លើយ​

ខេត្តកណ្តាល ៖ អ្នក​ទោស​១២នាក់​ ត្រូវ​បាន​បញ្ជូន​មក​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ព្រួត​វៃ​អ្នក​ទោស​ម្នាក់​ដល់​ស្លាប់​។ មន្ត្រី​ថ្លែង​ថា​ ពួកគេ​ទាំង​១២នាក់​ ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ … អាន​បន្ថែម រឿង​ស្លាប់​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ៖​ អ្នក​ទោស​១២នាក់ បញ្ជូនមកអោយលោកចៅក្រម​ស៊ើបសួរ​សួរ​ចម្លើយ​

ជនត្រូវចោទ​ កឹម​ សុខា​ ​ត្រូវ​បញ្ជូន​មក​ដល់​សាលាឧទ្ធរណ៍​ ​ ដើម្បី​ចូលរួម​សវនាការ​ រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ភ្នំពេញ​៖​ជនត្រូវ​ចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បានបញ្ជូន​មក​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​ ឆ្នាំ​២០១៨​ … អាន​បន្ថែម ជនត្រូវចោទ​ កឹម​ សុខា​ ​ត្រូវ​បញ្ជូន​មក​ដល់​សាលាឧទ្ធរណ៍​ ​ ដើម្បី​ចូលរួម​សវនាការ​ រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

នយោបាយជាដំបូងរបស់លោកត្រាំ កំពុងធ្វើឲ្យ តំបន់សេដ្ឋកិច្ចសំខាន់លើពិភពលោកធ្លាក់ទៅលើចិន

រដ្ឋបាលរបស់លោកត្រាំ ដែលដឹកនាំផ្តោតសំខាន់តែទៅលើអាមេរិកខ្លួនឯងនេះ កំពុងធ្វើឲ្យសម្ពន្ធមិត្ត របស់ខ្លួនងាកចេញ ទៅរកប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅលើពិភពលោក និងឈរលំដាប់ទីពីរលើពិភពលោកបន្ទាប់ពីអាមេរិក។ ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក៏ ងាកទៅរកប្រទេសចិន … អាន​បន្ថែម នយោបាយជាដំបូងរបស់លោកត្រាំ កំពុងធ្វើឲ្យ តំបន់សេដ្ឋកិច្ចសំខាន់លើពិភពលោកធ្លាក់ទៅលើចិន

តៃវ៉ាន់ត្រៀមយន្តហោះដឹកពលរដ្ឋពីចិនដីគោកមកចូលរួម ចូលឆ្នាំក្រោយចិនលុបចោលជើងហោះហើរជាង២០០ជើង

នៅក្នុងភាពតានតឹង នាពេលកន្លងមកបង្កឡើងដោយសារតែកោះតៃវ៉ាន់ បើកផ្លូវហោះហើរថ្មីនៅលើកោះតៃវ៉ាន់ដោយមិនសុំច្បាប់ពីប្រទេសចិនដីគោក ។ នៅពេល នេះរដ្ឋាភិបាលទីក្រុងតៃបិុ បានត្រៀមយន្ត ហោះយោធា សម្រាប់ដឹកពលរដ្ឋ ពីចិន … អាន​បន្ថែម តៃវ៉ាន់ត្រៀមយន្តហោះដឹកពលរដ្ឋពីចិនដីគោកមកចូលរួម ចូលឆ្នាំក្រោយចិនលុបចោលជើងហោះហើរជាង២០០ជើង

លោកវ្ល៉ាឌីមៀរ ពូទីន សោកស្តាយដែលមិនបាន ចូលក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

ក្រោយពេលអាមេរិកប្រកាសពីបញ្ជីឈ្មោះខ្មៅរបស់បុគ្គលដែលជាមន្ត្រីអ្នក ជំនួញរុស្ស៊ីត្រូវអាមេរិកដាក់ទណ្ឌកម្ម ដោយក្នុងនោះមាន ទាំងរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Lavrovផងដែរ ។ នៅពេល នោះប្រធានាធិបតីរុស្ស៊ី … អាន​បន្ថែម លោកវ្ល៉ាឌីមៀរ ពូទីន សោកស្តាយដែលមិនបាន ចូលក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក