មេប៉ុស្តិ៍នគរបាលទឹកថ្លាបញ្ជាក់ថាបុរសដែលដួលសន្លប់គាត់មានជំងឺផ្លូវចិត្ត​ មិនមែនផ្លូវដង្ហេីម​Covid19នោះទេ

ភ្នំពេញ​ ៖​ លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ទឹកថ្លាបានបញ្ជាក់ថាបុរសដែលដួលសន្លាប់នៅក្បែផ្ទះអ្នកជិតខាងនោះគឺគាត់មានជំងឺផ្លូវចិត្តមិនមានជំងឺCOVID19នោះទេ។ ការបញ្ជាក់របស់លោកមេប៉ុស្តិ៍ខាងលើនេះគឺក្រោយពីមានករណីបុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​​មន្ទីរ​ពេទ្យ ហើយ​ក៍វង្វេងផ្លូវ​ចូល​ទៅ​ក្នុង​បរិ​វេ​ណ​ផ្ទះ​អ្នក​ក្បែរ​ខាងរួច​​ដួល​សន្លប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលដែល​ក្រុម​គ្រួសារ​អះអាង​ថា … អាន​បន្ថែម មេប៉ុស្តិ៍នគរបាលទឹកថ្លាបញ្ជាក់ថាបុរសដែលដួលសន្លប់គាត់មានជំងឺផ្លូវចិត្ត​ មិនមែនផ្លូវដង្ហេីម​Covid19នោះទេ

គិតត្រឹមព្រឹកថ្ងៃពុធមីនានេះ កម្ពុជារកឃើញករណីទី៣ វីរុសកូវីដ-១៩ ខ្មែរម្នាក់និងជនបរទេសចំនួន២នាក់

ភ្នំពេញ ៖ ពីម្សិលមិញមន្ត្រីក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញករណីទី៣វីរុសកូវីដ-១៩ កើតលើស្ត្រីវ័យ៦៥ឆ្នាំ ជាជនជាតិអង់គ្លេស នៅលើនាវាទឹកសាបចូលចតនៅផែទីរួមខេត្តកំពង់ចាម បន្ទាប់ពីធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម និងមនុស្សជិតដិតនឹងស្ត្រីរូបនេះចំនួន៥នាក់ទៀត ត្រូវបានពេទ្យកម្ពុជាដាក់ឲ្យនៅដាច់ដោយឡែក … អាន​បន្ថែម គិតត្រឹមព្រឹកថ្ងៃពុធមីនានេះ កម្ពុជារកឃើញករណីទី៣ វីរុសកូវីដ-១៩ ខ្មែរម្នាក់និងជនបរទេសចំនួន២នាក់

សំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក ករណីសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា ត្រូវសាលាឧទ្ធរណ៍ លើកយកមកជំនុំជម្រះ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះ សាលាឧទ្ធរណ៍ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង … អាន​បន្ថែម សំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក ករណីសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា ត្រូវសាលាឧទ្ធរណ៍ លើកយកមកជំនុំជម្រះ

ស៊ីចាយអស់ក្រោយលួចគាស់ផ្ទះយកទ្រព្យ​សម្បត្តិ​ ៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ក្រុមជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋយកបានលុយនិងគ្រឿងអល័ង្កាសរុប៦ម៉ឺនដុល្លាអាមេរិករួចរត់គេចខ្លួនបានរយៈ៥ថ្ងៃត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១នឹង៣៥នាទីយប់ថ្ងៃទី១០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៥៤កែងផ្លូវលេខ៦៣នៅចំណុចក្បែរនឹងកាហ្វេរតនៈគីរីស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី3ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញបានអោយដឹងថាមុនពេលកើតហេតុជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើកម្មភាពលួចគាស់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅជាន់ទី២ផ្លូវលេខ១៨២ក្បែរនឹងហាងនំអប្សរាស្ថិតនៅក្នុងសង្កាត់បឹងព្រលឹតខណ្ឌ7មករាតាំងពីថ្ងៃ៧ខែមិនាឆ្នាំ២០២០នៅវេលាម៉ោង១២នឹង៣៥នាទីរំលងអាធាត្រសរុបជាទឹកប្រាក់3មុឺនដុល្លានិងគ្រឿងអល័ង្កា3មុឺនដុល្លាសរុបទាំងអស់ស្មើរនិង៦ម៉ឺនដុល្លាជាង ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវអស់រយៈពេលជិត៥ថ្ងៃទើបតាមក្របួចបានជនសង្ស័យទី១នៅផ្លូវលេខ៦៣ម្តុំការហ្វេរតនៈគីរីហើយជាងប៉ុន្មានម៉ោងក្រោយមកក៏ឈានទៅធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតដែលជាអ្នកធ្វើកម្មភាពលួចគាស់ផ្ទះផ្ទាល់តែម្តងនៅចំណុចម្តុំវត្តបុទុមតីយកមកសួរនាំ។ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ធឿនព្រែកជ័យ អាន​បន្ថែម ស៊ីចាយអស់ក្រោយលួចគាស់ផ្ទះយកទ្រព្យ​សម្បត្តិ​ ៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

គ្មានអ្នកចូលទស្សនាឡេីយការប្រកួតវាយតឺន្នីពានរង្វាន់ Davis Cup

យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនបានឲ្យដឹងថា អ្នករៀបចំការប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់(តឺន្នីស) )ដណ្តើមពានរង្វាន់ Davis Cup រវាងប្រទេសជប៉ុននឹងអេក្វាឌ័រ នៅសប្តាហ៍ក្រោយនឹងត្រូវលេងដោយបិទទ្វារមិនមានអ្នកទស្សនាចូលរួមឡើយ ដោយសារតែអាជ្ញាធរជប៉ុនការពារករណីឆ្លងរាលដាលនៃមេរោគកូរ៉ូណា ។ អាជ្ញាធរប្រទេសជប៉ុនបានប្រកាសថា … អាន​បន្ថែម គ្មានអ្នកចូលទស្សនាឡេីយការប្រកួតវាយតឺន្នីពានរង្វាន់ Davis Cup

ជំនួបបារ៉ែនប៉ះកម្ពុជា ប្រកាសលើកពេលវគ្គ​ជម្រុះ World Cup 2022

ការប្រកួត​ FIFA World Cup Qatar 2022 – Preliminary Competitions ដែលគ្រោងនឹងប្រព្រឹត្ត … អាន​បន្ថែម ជំនួបបារ៉ែនប៉ះកម្ពុជា ប្រកាសលើកពេលវគ្គ​ជម្រុះ World Cup 2022

អ្នកដែលបង្ហោះព័ត៌មានមិនពិត ញុះញង់បង្កអោយមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖បុរសម្នាក់ឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់​ទងទៅនឹងករណីវីរុសកូវីដ១៩ ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមីនា … អាន​បន្ថែម អ្នកដែលបង្ហោះព័ត៌មានមិនពិត ញុះញង់បង្កអោយមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការ

ប៉ុប ពី បែកគូស្នេហ៍ចុងក្រោយហើយ

ភ្នំពេញ៖ តារាសម្តែង និងកំប្លែង ប៉ុបពី ត្រូវបានអ្នករួមអាជីពបង្ហើបថាបានបែក បាកគូស្នេហ៍ប្រុសក្មេងចុងក្រោយនោះជាស្ថាពរហើយ ក្រោយពីជម្លោះរបស់ពួកគេមិនអាចផ្សះផ្សារបាន។ រយៈពេលជិត៣ឆ្នាំហើយដែលតារាសម្តែងកែភេទកញ្ញា ប៉ុបពី បានប្រកាសចំណងស្នេហ៍ដោយចំហរជាមួយបុរសជាសង្សារឈ្មោះ … អាន​បន្ថែម ប៉ុប ពី បែកគូស្នេហ៍ចុងក្រោយហើយ

តារា​ចម្រៀង​ខេម ជំរុញ​លើក​ទឹក​ចិត្ត​​ពលរដ្ឋ  លើ​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ដោយ​មិន​ប្រើប្រាស់​គីមី ​​

តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក​ខេម  កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចុះ​ទៅ​ជួប​ប្រជាកសិករ ដើម្បី​ស្វែង​យល់ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត ដល់​ពលរដ្ឋ​​ជុំ​វិញ ការ​ដាំ​ដុះ បន្លែ​ផ្លែ​ឈើ ក៏​ដូច​ជា ចិញ្ចឹម​ត្រី​សាច់ … អាន​បន្ថែម តារា​ចម្រៀង​ខេម ជំរុញ​លើក​ទឹក​ចិត្ត​​ពលរដ្ឋ  លើ​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ដោយ​មិន​ប្រើប្រាស់​គីមី ​​

ចោរស្រីសកម្មនឹងអំពើលួច  ត្រូវតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនា​គារបណ្តោះអាសន្ន

ខេត្តកណ្តាល ៖ លោក ថោង ផល្លារង្សី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួន … អាន​បន្ថែម ចោរស្រីសកម្មនឹងអំពើលួច  ត្រូវតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនា​គារបណ្តោះអាសន្ន

ប្រធានាធិបតីស៊ី ជីនពីង ទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់នៅវូហាន ក្រោយស្ថានភាព COVID-19 គ្រប់គ្រងស្ទើរបានទាំងស្រុង

បច្ចុប្បន្ននៅប្រទេសចិន មានករណីឆ្លងវីរុស​តែ ១៩នាក់ប៉ុណ្ណោះ ក្នុងថ្ងៃទី៩ខែមីនា​ក្នុងនោះមាន​១៧ករណីនៅទីក្រុងវូហាន គឺជាចំនួនទាបបំផុត​។ ជាមួយគ្នានោះក៏មានអ្នកស្លាប់​១៧នាក់ផងដែរ ​ក្នុងថ្ងៃទី​៩ខែមីនា ។ ប្រធានាធិបតីចិន លោកស៊ី … អាន​បន្ថែម ប្រធានាធិបតីស៊ី ជីនពីង ទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់នៅវូហាន ក្រោយស្ថានភាព COVID-19 គ្រប់គ្រងស្ទើរបានទាំងស្រុង

អ៊ីរ៉ង់ចាត់វិធានការតឹងតែងបំផុតទប់ស្កាត់កូវីដ-១៩​ ដោយដោះលែងអ្នកទោស​៧ម៉ឺននាក់

ការឆ្លងរាលដាលវីរុសផ្លូវដង្ហើមនៅក្នុងប្រទេសអ៊ីរ៉ង់ គួឲ្យបារម្ភបំផុត​ ដោយមានអ្នកស្លាប់និងឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ដើម្បីទប់ស្កាត់ការឆ្លងរាលដាល Covid-19 នៅក្នុងមន្ទីរឃុំឃាំង រដ្ឋាភិបាលអ៊ីរ៉ង់​បានសម្រេច ដោះលែងអ្នកទោស​ដល់ទៅ ៧ម៉ឺននាក់ ខណៈអ្នកឆ្លងនិង​អ្នកស្លាប់ដោយវីរុសផ្លូវដង្ហើមថ្មីនេះបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីថ្ងៃទី​៩ ខែមីនា ក្រសួងមហាផ្ទៃអ៊ីរ៉ង់ … អាន​បន្ថែម អ៊ីរ៉ង់ចាត់វិធានការតឹងតែងបំផុតទប់ស្កាត់កូវីដ-១៩​ ដោយដោះលែងអ្នកទោស​៧ម៉ឺននាក់