រដ្ឋបាលព្រៃឈើនិងអាវុធហត្ថស្រុកវើុនសៃសហការគ្នា ចុះបង្ក្រាបគំនរឈើសុក្រំដែលឈ្មួញដឹកយកមកលាក់ទុក
ខេត្តរតនគិរី៖ គំនរឈើប្រភេទសុក្រំចំនួន៤៣កំណាត់មុខយក្សដែលមានមុខកាត់ធំៗជាប្រភេទឈើមូលមានប្រវែងចាប់ពី៥ម៉ែត្រឡើងទៅ១០ម៉ែត្រដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម) ក្បែររោងចក្រឈើក្រុមហ៊ុននោះត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកអូរជុំ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកវ៉ើនសៃ ចុះបង្ក្រាប។ ករណីចុះបង្ក្រាបគំនរឈើខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការកៅស៊ូក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម)ស្ថិតនៅក្នុងស្រុកវើុនសៃ ខេត្តរតនគិរី។ … អានបន្ថែម រដ្ឋបាលព្រៃឈើនិងអាវុធហត្ថស្រុកវើុនសៃសហការគ្នា ចុះបង្ក្រាបគំនរឈើសុក្រំដែលឈ្មួញដឹកយកមកលាក់ទុក
