ខេត្តស្វាយរៀង៖ តំណាងអាជីវករលក់ដូរខាងក្នុងផ្សារប្រមាណជាង១០នាក់លើកគ្នាមកតវ៉ាដល់មុខសាលាខេត្តស្វាយរៀងដើម្បីដាក់ពាក្យបណ្ដឹង និងមានទាំងស្នាមមេដៃ២៩នាក់តវ៉ាពីរឿងលក់ដូរមិនដាច់ ព្រោះថាអ្នកលក់នៅខាងក្នុងខ្លះនាំគ្នាចេញមកលក់នៅខាងក្រៅថែមទាំងយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរយ៉ាងអនាធិបតេយ្យនិងស្ទះចរាចរណ៍គ្មានផ្លូវចូលផ្សារ។ បើតាមតំណាងក្រុមអាជីវករបានឲ្យដឹងថា បានជាពួកគាត់នាំគា្នមកតវ៉ាដោយសារពួកគាត់លក់មិនដាច់ព្រោះអាជីវករមួយចំនួនបាននាំគ្នាចេញមកលក់ក្រៅនៅលើចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យ ហើយពួកគាត់លក់ខាងក្នុងស្ងាត់ដូចយប់គ្មានភ្ញៀវចូលមកទិញដល់កន្លែងពួកគាត់ទេ ព្រោះអ្នកលក់ចេញទៅក្រៅលក់លើដងផ្លូវជុំវិញផ្សារ ហើយនៅខាងក្នុងវិញគឺស្រឡះគ្មានអ្នកលក់ទេនៅតែពួកគាត់មួយចំនួនដែលជាអ្នកគោរពច្បាប់មិនហ៊ានចេញទៅលក់ក្រៅព្រោះអាជ្ញាធរបានចុះរៀបចំជាញឹកញាប់ដែរ តែអាជីករមួយចំនួននេះមិនគោរពច្បាប់ចង់និយាយម៉េចក៏និយាយទៅពួកគេមិស្ដាប់ឡើយ។ ប្រភពខាងលើបានបន្តទៀតថា … អានបន្ថែម អាជីវករផ្សារវាលយន្តផ្ទុះតវ៉ាមុខសាលាខេត្តសុំឲ្យអាជ្ញាធរគិតគូរពីភាពអនាធិបតេយ្យលក់ដូរក្រៅបរិវេណផ្សារ